ច្រៀងនិទានវីរកថា ផ្នែកវប្បធម៍វិសេសវិសាលរបស់ Tay Nguyen

       VOV-ក្នុងប្រវត្តិសាស្ត្រអក្សរសាស្ត្រមនុស្សលោកបានប្រារព្ធបណ្ដាវីរកថាត្រូវ
បាន​កត់ទុកដូចជាវីរកថា Iliade, Odyssee (របស់ក្រិក) រឺវីរកថា Mahabrahata.
Ramayana (របស់ឥណ្ឌា)។ បណ្ដាវណ្ណកម្មនេះត្រូវបានសម្ដែងតាមរយៈបទ​
ចម្រៀង​រឺកំណាព្យ។ មុននេះ៧០ឆ្នាំ អ្នកវិទូបារាំងមួយចំនួនបានរកឃើញ
ស្រាវជ្រាវ​និងប្រកាសវីរកថា Dam San របស់ជនជាតិ E De នៅ Tay Nguyen។
ក្រោយនេះ​យើងបានស្រាវជ្រាវបានវីរកថារបស់ជនជាតិ​ Ba Na, Ja Rai, M’nong។
វីរកថា Tay Nguyen ជាឃ្លាំងដ៏សម្បូរ ជាសៀវភៅប្រវត្តិសាស្ត្រកត់ត្រាតាមលំដាប់
​ឆ្នាំ​អំពីដំណើរការបង្កើតនិងអភិវឌ្ឍន៍របស់ប្រវត្តិសាស្ត្រសង្គមសហគមន៍បណ្ដា
ជន​ជាតិ Tay Nguyen។ ក្នុងនោះមានបណ្ដាវីរកថាល្បីឈ្មោះដូចជា Dam San,
Khinh Du របស់ជនជាតិ E De វីរកថា Dam Noi, Xing Chion, Xing Cho Nhiep
របស់​ជនជាតិ Ba Na ជាដើម។ ខ្លឹមសាររបស់វីរកថា Tay Nguyen សុទ្ធតែស្ដីអំពី
ស្នាដៃរ​បស់បណ្ដាវីរជនមានគុណបំណាចការពារនិងរក្សាភាពសុខសាន្តត្រាណ
របស់ភូមិឃុំ ប្រឆាំងនឹងកំលាំងខ្មៅងងឹត។ តាមរយៈការនិទានរបស់អ្នកសម្ដែង
គេបាន​ឃើញនូវអត្តសញ្ញាណវប្បធម៍របស់បណ្ដាជនជាតិ Tay Nguyen។

ច្រៀងនិទានវីរកថា ផ្នែកវប្បធម៍វិសេសវិសាលរបស់ Tay Nguyen - ảnh 1
ច្រៀងនិទានវីរកថា ផ្នែកវប្បធម៍វិសេសវិសាលរបស់ Tay Nguyen

        បរិយាកាសសម្ដែងរបស់វីរកថា Tay Nguyen ដ៏ពហុបែប។ បណ្ដា​សិល្បករ​បានច្រៀងនិទានវីរកថាក្នុងឱកាសពិធីបុណ្យរឺពេលភូមិឃុំមានព្រឹត្តិការពិសេស។​ នៅក្បែរចង្ក្រានបណ្ដាសិល្បករបាននិទានអំពីបណ្ដារឿងដែលឈានចូល​
ប្រវត្តិសាស្ត្រ។ ជាមួយរបៀបនិទានដូច្នេះសិល្បករអាចអង្គុយរឺគេងរៀងរាល់រាត្រី​
ច្រៀងនិទាន ប៉ុន្តែសំខាន់បំផុតគឺបរិយាកាសច្រៀងនិទានវីរកថាត្រូវគោរពនិង​អ្នក​
ស្ដាប់ត្រូវស្ងប់ស្ងាត់។ ដោយសារបរិយាកាសនោះបានបង្កឲ្យផ្នែកព្រលឹង​ដ៏​រស់​
រវើសឲ្យវីរកថា Tay Nguyen។

ច្រៀងនិទានវីរកថា ផ្នែកវប្បធម៍វិសេសវិសាលរបស់ Tay Nguyen - ảnh 2
វីរកថាត្រូវបានរក្សាតពីមាត់មួយទៅមាត់មួយពីជំនាន់នេះទៅជំនាន់ក្រោយៗទៀតផង នោះគឺវីរកថា Tay Nguyen។

        វីរកថា Tay Nguyen ស្ថិតស្ថេរដោយរបៀបនិទានម៉ាត់និងភាគច្រើនមាន​ប្រភព
​ដើមប្រជាប្រិយ បណ្ដាវណ្ណកម្មត្រូវបាននិទានក្នុងប៉ុន្មានរាត្រី ប៉ុន្តែក៏មាន​វណ្ណកម្មត្រូវនិទានពី៤ដល់៥ថ្ងៃ ផ្អែកលើការស្រមើស្រមៃស្ថានភាពរបស់​
សិល្បករ។ ជួលកាលក្នុងពេលនិទាន សិល្បករអាចនឹងផ្សាភ្ជាប់បណ្ដាកត្តា
ច្រៀង និទាន សន្ទនានិងធ្វើកាយវិការតាមរបៀបសម្ដែងល្ខោន ដូច្នេះសិល្បករ
និទាន​ច្រៀង​វីរកថាជាទ្រពសម្បត្តិដ៏ថ្លៃថ្លារបស់ប្រជាជាតិ។ ដើម្បីមានចំណាប់
អារម្មណ៍​អំពី​ប្រការនេះយើងនឹងស្ដាប់លោក​ Y Won អ្នកស្រាវជ្រាវវីរកថាស្ដីអំពី
វីរកថា Dam San របស់ជនជាតិ E De។

        “វីរកថានិយាយអំពីបង Dam San មានប្រព័ន្ធស្លូតបូត ឧស្សាហ៍ព្យាយាមក្នុង
​ការងារ​គ្រួសារ។ ក្នុងវីរកថាស្ងើចសរសើរនាងសដូចជាផ្កា ពេលនាងដើរ បណ្ដា​ប្រុសៗភូមិខាងកើតត្រូវសំលឹងអើតមើល ប្រុសៗភូមិខាងលិចត្រូវមើល។”

        ជាមួយបរិមាណដែលត្រូវបានស្រាវជ្រាវឡើងដល់រាប់រយរឿង វីរកថា Tay
Nguyen ជាក្រុមពហុឯកសារ ស្ដីអំពីជីវភាពវប្បធម៍ស្មារតីរបស់បណ្ដាជនជាតិ
Tay Nguyen នៅវៀតណាម។ ស្ថិតក្នុងគោលដៅកសាងខឿនវប្បធម៍វឌ្ឍនភាព​
ពោពេញ​ទៅដោយ​អត្តសញ្ញាណប្រជាជាតិ រដ្ឋវៀតណាមបានមានគោលការណ៍​ស្រាវជ្រាវបក់ប្រែនិងឧទ្ទេសនាមវីរកថា Tay Nguyen ជាមួយនឹងបណ្ដាជនជាតិ​ភាតរះនិងជាមួយប្រទេសជាច្រើនលើសកលលោក ក្នុងរយៈពេល១០ឆ្នាំ​កន្លង​មកជាមួយថវិការជាប្រាក់ប្រមាណ២០ពាន់លានដុង ផ្នែកវប្បធម៍បានស្រាវជ្រាវ​ថតសម្លេងបានវីរកថាផ្សេងៗរាប់រយរឿង ទន្ទឹមនឹងនោះបើកថ្នាក់បង្រៀន​ច្រៀង​និទានវីរកថាជាច្រើនសំរាប់ជំនាន់វ័យក្មេងនាំវីរកថាទៅបង្រៀននៅបណ្ដាសាលា​ចូលរួមបណ្ដាពិធីមហោស្រពចម្រៀងប្រជាប្រិយ។ ទន្ទឹមនឹងបរិយាកាសគងឃ្មោះ
Tay Nguyen ដែលត្រូវបាន UNESCO ទទួលស្គាល់នោះ នាបច្ចុប្បន្នវីរកថា Tay
Nguyen កំពុងក្នុងដំណាក់កាលរៀបចំឯកសារស្នើរ UNESCO ទទួលស្គាល់​ជា​បេតិកភ័ណ្ឌវប្បធម៍អរូបីយ៍និងបញ្ជូនពីមាត់មួយទៅមាត់មួយរបស់មនុស្សលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ