ចំរៀងបដិវត្តន៍ក្នុងជីវភាពវប្បធម៌នៅតំបន់វាលសណ្ដទន្លេ Cuu Long
LE HOA – VINH PHONG -  
(VOVWORLD) - នៅតំបន់វាលសណ្ដទន្លេ Cuu Long ភូមិភាគខាងត្បូងវៀតណាមក្នុងឱកាសទិវាបុណ្យទានធំៗគេតែងតែរៀបចំការសំដែងបទចំរៀងបដិវត្តន៍នានា។ ចំរៀងបដិវត្តន៍ដែលបានសំដែងនៅក្នុងបណ្ដាកម្មវិធីសិល្បៈឬផ្សាយតាមរលោកវិទ្យុសំលេង វៀតណាមនោះសុទ្ធតែត្រូវបានមហាជនស្វាគមន៍យ៉ាងខ្លាំង។
នៅតំបន់វាលសណ្ដទន្លេ Cuu Long ភូមិភាគខាងត្បូងវៀតណាមក្នុងឱកាសទិវាបុណ្យទានធំៗគេតែងតែរៀបចំការសំដែងបទចំរៀងបដិវត្តន៍នានា។ ចំរៀងបដិវត្តន៍ដែលបានសំដែងនៅក្នុងបណ្ដាកម្មវិធីសិល្បៈឬផ្សាយតាមរលោកវិទ្យុសំលេងវៀតណាមនោះសុទ្ធតែត្រូវបានមហាជនស្វាគមន៍យ៉ាងខ្លាំង។
ជាសិល្បការិនីនិងអ្នកដឹកនាំរឿងមួយរូបលើឆាកសំដែងចំរៀងCai Luong មែនតែលោកស្រី Truc Linh នៅទីក្រុង Can Tho ក៏និយមចូលចិត្តចំរៀងបដិវត្តន៍យ៉ាងខ្លាំងផងដែរ។ ចំរៀងប្រភេទនេះបានរួមដំណើរជាមួយលោកស្រីនិងយុទ្ធមិត្តឆ្លងកាត់ការលំបាកសាកល្បងជាច្រើនដើម្បីតស៊ូប្រឆាំងខ្មាំងសត្រូវបរទេសឈ្លានពានការពារឯករាជ្យសេរីភាពជូនមាតុ ប្រទេស។សិល្បការិនីឆ្នើម Truc Linh ឲ្យដឹងថាតន្ត្រីបដិវត្តន៍មានលក្ខណប្រវតិ្តសាស្រ្តនិងការទទួលខុសត្រូវរបស់ប្រជាពលរដ្ឋចំពោះសន្តិភាពនៃប្រទេសជាតិ។ បទចំរៀងនានាបានលើកទឹកចិត្តមហាជនឲ្យសាមគ្គីគ្នាក្នុងបុព្វហេតុការពារនិងកសាងប្រទេសជាតិ។សិល្បការិនីឆ្នើមរូបនេះបានចែករំលែកថាលោកស្រីតែងតែស្ដាប់កំសាន្តនូវនាទីចំរៀងលើរលោកវិទ្យុសំលេង វៀតណាមហើយនិយមចូលចិត្តជាពិសេសសំសៀងរបស់សិល្បករ Trong Tan។
“ពេលស្ដាប់សិល្បករ Trong Tan ច្រៀងគឺខ្ញុំស្រលាញ់ចូលចិត្តណាស់ដោយសារគាត់ច្រៀងពីរោះផងហើយស្លៀកពាក់សាមញ្ញផង។ ថ្មីៗនេះខ្ញុំកំសាន្តសិល្បករ Trong Tan ច្រៀងចំរៀង Xam ខ្ញុំជក់ចិត្តណាស់ដោយមិនចេះរកពាក្យណាសំរាប់កោតសសើរគាត់”។
នៅតាមការសំដែងសិល្បៈមហាជននានាដូចជាមហោស្រពសំនៀងសិស្សានុសិស្សនិស្សិត មហោស្រពសិល្បៈពលករឬកម្មវិធីជួបប្រាស្រ័យសិល្បៈរវាងបណ្ដាអង្គភាពនៅតំបន់វាលសណ្ដទន្លេ Cuu Long រួមមានខេត្ត Can Tho Tien Giang Soc Trang Kien Giang Hau Giang និង Ca Mau នោះ ចំរៀងបដិវត្តន៍ជានិច្ចកាលមានចំនួនច្រើនប្រកបដោយគុណភាពសិល្បៈខ្ពស់ដែលទទួលបាននូវការស្វាគមន៍យ៉ាងក្លៀវក្លាពីប្រជាពលរដ្ឋ។ ទស្សនិកជនមួយរូបបានថ្លែងថា
“ដោយសារបានកើតនិងធំដឹងក្ដីក្នុងសម័យប្រទេសមានសន្តិភាពបានជាខ្ញុំត្រឹមតែយល់ខ្លះៗពីចំរៀងបដិវត្តន៍ប៉ុណ្ណោះ។យើងខ្ញុំច្រៀងបទចំរៀងទាំងនេះជាមួយមោទនភាពនិងកំលាំងពលំរបស់យុវជនខេត្ត Kien Giang និយាយដោយឡែកនិងទូទាំងប្រទេសនិយាយរួម”។
តន្ត្រីករនារី Quynh Hop |
ចំរៀងបដិវត្តន៍នាបច្ចុប្បន្នបានមានបន្ថែមនួវបទថ្មីៗកោតសរសើរមាតុភូមិនិងយុទ្ធជនដែលការពារទឹកដីនិងកោះសមុទ្រនៃប្រទេសជាតិទាំងយប់ទាំងថ្ងៃ។ តាមតន្ត្រីករនារី Quynh Hop ដែលមានស្នាដៃចំរៀងជាច្រើនស្ដីពីកោះសមុទ្រនោះបានឲ្យដឹងថា
“នៅក្នុងសម័យសង្គ្រាមតន្រ្តីករមានការរំជួលចិត្តយ៉ាងខ្លាំងដើម្បីតែងបទចំរៀងនានា។ រីឯក្នុងសម័យសន្តិភាពតន្រ្តីករត្រូវតែមានបទពិសោធន៍ជាក់ស្ដែងឲ្យបានច្រើន។ បទចំរៀងស្ដីពីកោះសមុទ្ររបស់ខ្ញុំជារឿងនិទានតភ្ជាប់រវាងប្រពន្ធនៅសមរភូមិក្រោយជាមួយប្ដីជាកង ទ័ពយាមនៅកោះសមុទ្រ។ នេះជាការបូជាដើម្បីមាតុប្រទេសក្នុងសម័យសន្តិភាព ”។
នៅក្នុងការអភិវឌ្ឍន៍ដ៍សំបូរបែបនៃវប្បធម៌នាសព្វថ្ងៃមានសិល្បៈជាច្រើនប្រភេទបានកកើតឡើងដើម្បីបំរើតម្រូវការកំសាន្តរបស់មហាជន។ ក៏ប៉ុន្តែតន្រ្តីបដិវត្តន៍ជានិច្ចកាលត្រូវបានមហាជននិយមចូលចិត្ត៕
LE HOA – VINH PHONG