ជាងដេរអាវផាយភូមិរបរ Trach Xa នៅទីក្រុងហាណូយ

(VOVWORLD) - ដេរអាវផាយតាមការឃើញរូបថតមួយសន្លឹក? ថ្នេរដេរតូចដល់ថ្នាក់សឹងតែមើលឃើញ។ ប្រការមិនជឿបានទាំងនេះត្រូវបានជាងដេរអាវផាយនៅភូមិTrach Xa (ឃុំ Hoa Lam ស្រុក Ung Hoa ទីក្រុងហាណូយ) លោក Le Van Can ធ្វើបាន។ សូមអញ្ជើញលោកអ្នកនាងតាមដានការតាមដានអំពីភាពប៉ិនប្រសប់របស់ជាងដេរអាវផាយភូមិ Trach Xa នៅទីក្រុងហាណូយតាមរយៈបទយកការរបស់អ្នកយកព័ត៌មាន Phuong Lien។ 

មានមនុស្សមិនប៉ុន្មាននាក់ដែលដឹងថា លោក Le Van Can ជាងដេរអាវផាយដែលមានរាងតូច សក់ស្កូវនោះ ផងនឹងវាស់ ទើបនឹងផ្តល់យោបល់ជ្រើសរើសក្រណាត់សំរាប់អតិថិជន បានជួយមិត្តស្រីជាជនបែលស៊្សីករបស់ខ្ញុំអ្នកស្រី Maral Ozarova ដេរអាវផាយប្រពៃណីរបស់វៀតណាមក្នុងរយៈពេល ៣ ថ្ងៃ ។ តាមរយៈរូបថតមួយដែលគាត់បានផ្ញើមកឲ្យខ្ញុំតែប៉ុណ្ណោះ។ ប៉ុន្តែលទ្ធផលពិតជាគួរឲ្យភ្ញាក់ផ្អើល។

  “ខ្ញុំភ្ញាក់ផ្អើលណាស់ ដោយសារ គាត់កាន់តែបានមើលរូបថតរបស់ខ្ញុំ ១ សន្លឹកតែ ប៉ុណ្ណោះ ប៉ុន្តែ បែជាអាចដេបានអាវផាយមួយដ៏សក្តិសមល្មមនិងរូបរាងខ្ញុំម្តង។ អាវផាយនោះស្អាតឆើតឆាយ។ ជាលើកទី ២ ខ្ញុំជ្រើសរើសសូត្រភូមិរបរ Phung Xa ដើម្បីដេរអាវផាយ។ ខ្ញុំមានការព្រូយបារម្ភ ព្រោះថា សូត្រនោះស្តើង ប៉ុន្តែ លោក Can នៅតែអានដេរ វាបានយ៉ាងប្រណិត។”

ជាងដេរអាវផាយភូមិរបរ Trach Xa នៅទីក្រុងហាណូយ  - ảnh 1 លោក Le Van Can ដេរអាវផាយសំរាប់អ្នកស្រី Maral Ozarova  (VOVworld)

មិនត្រឹមតែធ្វើឲ្យអតិថិជនស្ងើចសរសើរដោយការឃើញ-មើលទំហំនិងរូប លោក Can  ថែមទាំង នៅរក្សាបានបទដ្ឋានប្រពៃណីរបស់អាវផាយភូមិTrach Xaទៀតផង។ ភាពវិសេសវិសាលនៃអាវផាយភូមិ Trach Xaគឺ ត្រូវបានដេរដោយដៃទាំងអស់ថ្នេរដេរត្រូវត្រង់ភ្លឹងនិងស្នើគ្នា ។ ដើម្បីដេរឲ្យបានអាវផាយដូច្នេះ លោក Can បានទ្រាំលំបាករៀនសូត្រច្រើន។ លោកបានសំណះសំណែលថា៖ 

 “ខ្ញុំត្រូវរៀនពីកន្លឹះដេរដំបូងសិន បន្ទាប់មកទើបចូលដល់ផ្នែកដៃនិងផ្ទាប់ក។ ចំណុចដែលពិបាកបំផុតគឺការផ្ទាប់ក។ នាគ្រាដំបូងលោកគ្រូស្នើឲ្យខ្ញុំដេរលើក្រណាត់រឹងបំផុតដើម្បីពេលខ្ញុំអាចដេរលើក្រណាត់គ្រប់ប្រភេទបាន។ ប្រសិនបើ ការចាប់ផ្តើមដំបូង ដេរលើក្រណាត់ទន់ៗ នោះទឹកដៃដេរឃើញនឹងមិនអាចប្រសើឡើងបានទេ។ ដៃខ្ញុំត្រូវបានម្ជុលមុតហូរឈាម ឡើងសុះទៅហើយ។ ខ្ញុំបាទបានរៀនសូត្រក្នុងរយៈពេល ៣ ប៉ុន្តែ ឆ្នាំ មានអ្នកខ្លះត្រូវរៀនដល់ទៅ ៣,៥ ឆ្នាំ។ ខ្ញុំបាទបានរៀន ដេរអាវផាយគ្រប់ប្រភេទ អាវ ៤ ផាយ អាវ ៥ ផាយ ជាដើម។ ជាឧទាហរណ៍ មានអាវផាយ ២ ស្រទាប់ពីសូត្រស្តើងៗណាស់ ពិបាកកាត់និងដេរ មិត្តរួមថ្នាក់ខ្ញុំ ឃើញហើយបារម្ភ មិនបានដេរនោះទេ។ ប៉ុន្តែ ខ្ញុំនៅតែ ដេរ ទោះបីជា ត្រូវចំណាយពេលមួយថ្ងៃដើម្បីកាត់ដេរអាវផាយនេះ។ រៀនសូត្រណើយហត់ ដូច្នេះទើបអាចក្លាយទៅជាជាងដេរពូកែឲ្យបាន។»

ជាងដេរអាវផាយភូមិរបរ Trach Xa នៅទីក្រុងហាណូយ  - ảnh 2 លោក Le Van Can ជាងដេរអាវផាយ (VOVworld) 

អាវផាយទាំងអស់របស់លោកCanត្រូវបានដេរដោយដៃ ដោយមើលមិន ឃើញថ្នេរដេរឡើយ សូម្បីតែ នេះជាអាផាយពណ៌ខ្មៅក៏ដោយ។ ទោះបីជាមានម៉ាស៊ីនទំនើប ប៉ុន្តែ លោក Canនៅតែរក្សារបៀបដេរដោយដៃរបស់ខ្លួនព្រោះថានេះជារបៀបធ្វើឲ្យអាវផាយ ល្វតល្វន់។ នេះក៏ជា មូលហេតុដែលអតិថិជនជ្រើសរើសលោក Can។ 

  ជាសិក្សពូកែរបស់ជាងដេរអាវផាយល្បីឈ្មោះទីក្រុងហាណូយ លោក Le Van Hao, ម្ចាស់ហាងដេរអាវផាយMy Hao, ៨២ វិថីCau Go, ទីក្រុងហាណូយ។ កើតនិងរីកធំធាត់នៅភូមិ Trach Xa, Le Van Canស្គាល់ជាមួយម្ជុល ខ្សែអំបោសតាំងពីអាយុ ៨ ឆ្នាំម៉្លេះៗ។ លោក Can បានរៀបរាប់ថា៖ 

«ស្រុកកំណើតខ្ញុំនៅភូមTrach Xa។ ខ្ញុំធ្វើមុខរបរនេះអស់រយៈពេល ២៧ ឆ្នាំហើយ។ នេះជាមុខរបររបស់គ្រួសារខ្ញុំ។ បងប្រុសទាំង ៤ នាក់របស់ខ្លុំ គឺជាជាងដេរអាវផាយទាំង អស់។ ឪពុកខ្ញុំបង្រៀនខ្ញុំឲ្យដេរអាវផាយចាប់ពីឆ្នាំ ១៩៩១ - ១៩៩២ បន្ទាប់ពីនោះ ខ្ញុំមករៀននៅហាងអាវផាយរបស់បងប្អូនជីដូនមួយនៅវិថីLuong Van Can ហើយនិងធ្វើការនៅ

ហាងដេរ My Hao។  ឥឡូវនេះ ខ្ញុំបើកហាងរបស់ខ្លួន។ មុខរបរនេះត្រូវការមានការស្រឡាញ់និងចូលចិត្តទើបអានធ្វើបាន។»

ជាងដេរអាវផាយភូមិរបរ Trach Xa នៅទីក្រុងហាណូយ  - ảnh 3 ទោះបីជាជួបប្រទះការលំបាកជាច្រើនយ៉ាងណាក៏ដោយ ប៉ុន្តែ លោក Can មិនដែលបោះបង់មុខរបរដែលជីដូនជីតាបានបន្សល់ទុកឲ្យនោះទេ។ (VOVworld)

ពេលនិយាយដល់ការកាត់ដេរ មនុស្សម្នាគិតថា នេះជាការងារធ្វើសំរាប់ស្ត្រី។ ប៉ុន្តែ តាមពាក្យរបស់លោក Can ថា៖ នៅភូមិ Trach Xaមុខរបរដេរអាយផាយប្រគល់ឲ្យបុរសតែប៉ុណ្ណោះ។ ដើម្បីជាការពន្យល់ភាពវិសេសវិសាលនេះលោកបានឲ្យដឹងថែមទៀតថា៖

«ក្នុងអតីតកាល អ្នកភូមិត្រូវទៅធ្វើការនៅតំបន់ឆ្ងាយដាច់ស្រយាល។ ការធ្វើដំណើរពិបាកណាស់ ដូច្នេះ ស្រ្តីមិនអាចទៅទេ មានតែបុរសទៅធ្វើការតែប៉ុណ្ណោះ។ ពិព្រោះថា មុខរបរនេះត្រូវបានប្រគល់ឲ្យកូនប្រុស។ ប៉ុន្តែ ឥឡូវនេះមិនដូចពីមុនទេ កូនប្រុសឬកូនស្រី ក៏ដោយឲ្យតែបំរោងបងរៀន ខ្ញុំនឹងបង្រៀនទាំងអស់។»

ទោះបីជាជួបប្រទះការលំបាកជាច្រើនយ៉ាងណាក៏ដោយ ប៉ុន្តែ លោក Can មិនដែលបោះបង់មុខរបរដែលជីដូនជីតាបានបន្សល់ទុកឲ្យនោះទេ។ ចំពោះគាត់ អាវផាយប្រពៃណីជាតំលៃវប្បធម៌របស់វៀតណាមដែលជារៀងរហូត។ ដូច្នេះ លោកជានិច្ចកាលខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តរបស់ខ្លួនដើម្បីរក្សាបានមុខរបរនេះតាមរយៈការបង្រៀនកូនៗនិងលើកទឹកចិត្តយុវជនវៃយក្មេងដែល មានការស្រឡាញ់និងចូលចិត្តអាវផាយ។ ដូចទៅនឹង លោក Le Van Can, បណ្ដាជាងដេរអាវផាយភូមិ Trach Xaបាននឹងកំពុងប្រើប្រាស់សេចក្តីស្រឡាញ់និងភាពប៉ុនប្រសប់របស់ខ្លួនក្នុងការដេរអាវផាយនិមួយៗ ដើម្បីឲ្យពេលនិយាយដល់អាវផាយ មនុស្សម្នានឹងគិតដល់ភូមិរបរ Trach Xa៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ