ជំនាន់វ័យក្មេងវៀតណាមជាមួយការងារអភិរក្សវប្បធម៏ចម្រៀង Tru។
TO TUAN -  
(VOV WORLD) /  
Vovworld- ចម្រៀង Tru ជាសិល្បះប្រជាប្រីយ៍ជាពិសេសនៅវៀតណាម
ដែលបានអភិវឌ្ឍន៍កាលពីសតវត្សន៍ទី១៥មក។ទោះបីជាឆ្លងកាត់លើវិបរិត
ប្រវត្តិសាស្រ្តជាច្រើនក្តីប៉ុន្តែ ចម្រៀង Tru នៅមានកំលាំងរស់យ៉ាងខ្លាំងក្លា
ដោយសារតំលៃសិល្បះពិសេសរបស់វាចំពោះខឿនវប្បធម៏វៀតណាម
និយាយរួមនិងក្នុងដួងចិត្តរបស់ទស្សនិកជននៅក្នុងនិងក្រៅប្រទេសនិយាយ
ដោយឡែក។នាថ្ងៃទី១តុលាឆ្នាំឆ្នាំ២០០៩អង្គការUNESCOបានបញ្ចូលចម្រៀង Truក្នុងបញ្ជីរាយនាមបេតិកភណ្ឌអរូបីរ៍ពិភពលោក។នេះជាកត្តិយស់១របស់
វៀតណាមប៉ុន្តែវាក៍បានដាក់ចេញបញ្ហា១គឺបញ្ហាអភិរក្សនិងឧទ្ទេសនាមអំពី
បេតិកភណ្ឌនេះជាមួយមហាជន។និងប្រការនេះទាមទារឲ្យមានការរួមដៃរបស់
សង្គមទាំងមូលដែលក្នុងនោះមានជំនាន់វ័យក្មេងទៀតផង។សាស្រ្តាចារ្យបណ្ឌិត
To Ngoc Thanhអ្នកស្រាវជ្រាវសិល្បះប្រជាប្រីយ៍វៀតណាមចាត់ទុកថា៖ ” ចម្រៀង Truត្រូវបានផ្សាយចូលវៀតណាមពីយូរណាស់មកហើយនិងពេលខ្លះវាប្រហាក់
ប្រហែលសាបសូន និងគ្មានទីឈរជើងក្នុងជីវភាពរស់នៅ។ដោយហេតុនេះយើងខ្ញុំ
មានបំណង គឺដំបូងបង្អស់នាំមក ចម្រៀង Tru មកដល់ជនចាស់ជរាពីនោះជះ
ឥទ្ឋិពលទៅលើយុវជន “។
|
អង្គការUNESCOបានបញ្ចូលចម្រៀង Truក្នុងបញ្ជីរាយនាមបេតិកភណ្ឌអរូបីរ៍ពិភពលោក
(រូបថតInternet) |
អាស្រ័យដោយមានការបន្តនិងការរួមវិភាគទានរបស់ជំនាន់ជាច្រើនសិល្បះ Tru
ត្រូវបានរក្សានិងអភិវឌ្ឍន៍ហូតមកដល់សព្វថ្ងៃនេះ។តាមតួលេខស្ថិតិឲ្យដឹងថា៖នៅទូទាំងប្រទេសមានក្រុមគ្លិប ចម្រៀង Tru ចំនួន៦៣ដោយមានសមាជិកចំនួន
៧០០នាក់។ទន្ទឹមនឹងនោះការងារបង្ហាត់បង្រៀន បណ្តុះបណ្តាលអ្នកចម្រៀង Tru ក៍ទទួលបានការយកចិត្តទុកដាក់ជាពិសេសផងដែរ។ ទីក្រុងហាណូយជាដំបន់១
Kieu Anhអាយុ១៧ឆ្នាំជាសមាជិក១នាក់ក្នុងគ្រួសារ១មាន៧ដំណរផ្សាភ្ជាប់ជាមួយ
ចម្រៀង Truចែករំលែកថាៈ”ជាជនវ័យក្មេង១នាក់ខ្ញុំមានសេចក្តីស្រឡាញ់វិញ្ញាសារ
សិល្បះផ្សេងជាច្រើន។កើតនៅគ្រួសារ១មាន៧ដំណរផ្សាភ្ជាប់ជាមួយ ចម្រៀង Tru
បានជាទំនុកសិល្បះ Truបានស៊ីជំរៅក្នុងដួងចិត្តខ្ញុំ “។
ការរក្សាសកម្មភាពនិងពិធីសំដែងសិល្បះ Truនៅបណ្តាក្រុមនិងគ្លិបនៅទីក្រុងហា
ណូយមិនត្រឹមតែរួមចំណែកលើកកំពស់ការយល់ដឹងអំពី ចម្រៀង Truរបស់មហាជន
ប៉ុណ្ណោះទេថែមទាំងទាក់ទាញជនជាច្រើននាក់ជាពិសេសជនវ័យក្មេងមកដល់ ចម្រៀង Truទៀតផង។ចូលរួមពិធីជិវភាព១ក្នុងគ្លិប ចម្រៀង Truហាណូយ Pham Hong Phuongជានិស្សិត១នាក់នៃសាលាសភាបណ្ឌិតហិរញ្ញវត្ថុបានយល់បន្ថែមប្រការជាច្រើនអំពី
ចម្រៀង Tru។ដោយហេតុនេះ Phuongរួមជាមួយបណ្តាមិត្តរបស់ខ្លួនបានរៀបចំក្រុម
ស្ម័គ្រចិត្ត១ផ្សាភ្ជាប់ជាមួយគ្លិបចម្រៀង Truហាណូយ។Phuongអោយដឹងថា៖ “ គោល
ដៅសំខាន់នៃក្រុមស្ម័គ្រចិត្ត នេះគឺអភិរក្សចម្រៀង Truពីព្រោះថាចម្រៀង Truត្រូបាន
UNESCO ទទូលស្គាល់ជាបេតិកភណ្ឌវប្បធម៏ពិភពលោក។ ចម្រៀង Truត្រូវការការ
យកចិត្តទុកដាក់ពីជនវៀតណាមគ្រប់រូបជាពិសេសជនវ័យក្មេង “។
|
ពិធីសំដែងសិល្បះចម្រៀង Tru(រូបថតInternet) |
នាសព្វថ្ងៃគ្លិបស្ម័គ្រចិត្តចម្រៀង Truហាណូយមានសមាជិកប្រមាណ៥០នាក់។កិច្ច
ការរបស់បណ្តាជនស្ម័គ្រចិត្តនេះគឺឧទ្ទេសនាមជាមួយភ្ញៀវបរទេសអំពីចម្រៀង Tru
និងជាអ្នកបញ្ជាក្នុងបណ្តាកម្មវិធីសំដែងសិល្បះចម្រៀង Tru។មិត្តវ័យក្មេងទាំងនេះ
បាននិងកំពុងជាកសាងស្ពានសំរាប់សិល្បះចម្រៀង Truឈានចូលដំណាក់កាល
ធ្វើសមាហរណកម្មជាមួយប្រទេសជាតិ៕
TO TUAN
-VOV WORLD