ដូចជាមានលោកអ៊ុំហូក្នុងទិវាមហាជ័យជំនះ-បទចម្រៀងរស់ជានិច្ចក្នុងដួងចិត្តរបស់ប្រជាជនវៀតណាម

ដូចជាមានលោកអ៊ុំហូក្នុងទិវាមហាជ័យជំនះ-បទចម្រៀងរស់ជានិច្ចក្នុងដួងចិត្តរបស់ប្រជាជនវៀតណាម - ảnh 1
ដូចជាមានលោកអ៊ុំហូក្នុងទិវាមហាជ័យជំនះ-បទចម្រៀងរស់ជានិច្ចក្នុងដួងចិត្តរបស់ប្រជាជនវៀតណាម (mod.gov.vn)


        Vovworld-បទចម្រៀង ដូចជាមានលោកអ៊ុំហូក្នុងទិវាមហាជ័យជំនះ
ត្រូវ​បានប្រជាជនទូទាំងប្រទេសស្គាល់ដល់ខណៈដែលបានផ្សាយរួមជាមួយ
ព័ត៌មានរំដោះទីក្រុង sai Gon (សព្វថ្ងៃជាទីក្រុងហូជីមិញ) នារសៀលថ្ងៃទី៣០
មេសាឆ្នាំ​១៩៧៥​លើកំពស់រលកធាតុអាកាសនៃវិទ្យុសម្លេងវៀតណាម។ ​
សិល្បការិនីប្រជាជន Chu Thuy Quynh អ្នកដែលនាំសំនៀងរបាំបំរើឲ្យក្រុមកងទ័ព
រំដោះក្នុង​ដំណើរ​ពីភាគខាងជើងទៅភាគខាងត្បូងពេលនោះបានចែករំលែកថា
បទ​ចម្រៀង​នេះហាក់ដូចជាដួងចិត្ត គឺជាបំណងប្រាថ្នាពីយូរយារមកហើយរបស់
លោក​ស្រី។

        “ដោយចង្វាក់និងបរិយាកាសនៃបទចម្រៀង ហាក់ដូចជាមានលោកអ៊ុំហូក្នុង
ទិវាមហា​ជ័យជំនះ វៀតណាមទាំងអស់និងមិត្តភក្តិអន្តរជាតិ អ្នកណាក៏ច្រៀង អ្នក
ណាក៏ទះដៃនិងអ្នកណាក៏អាចកាន់ដៃគ្នារាំអំណរជ័យជំនះដែរ។ គ្មានពេល​ណា
យើងគិតថាលោកអ៊ុំហូ-លោកប្រធានហូជីមិញរបស់យើងបានលាចាកលោកទៅ
ហើយ ពេលណារូបភាពលោកអ៊ុំហូក៏ឈរនៅក្បែរយើងដើម្បីរួមជាមួយយើង​អំណរ
ជ័យជំនះ។”

        ក្នុងប៉ុន្មានថ្ងៃចុងខែមេសាឆ្នាំ១៩៧៥ តន្ត្រីករ Pham Tuyen បានគ្រោងរៀបចំ
កម្មវិធីសិ្បះ១ ដើម្បីត្រៀម​អំណរ​ទិវាឯកភាពប្រទេសជាតិ។​ប៉ុន្តែនាយប់ថ្ងៃទី២៨មេសា
ខ្ញុំបានស្តាប់​វិទ្យុ​សម្លេងវៀតណាមជូនដំណឹងឲ្យដឹងថា៖ព្រលានយន្តហោះ
Tan Son Nhat ត្រូវ​ទម្លាក់គ្រាប់បែកនោះ លោកបានគិតដល់ទិវាជ័យជំនះទាំងស្រុង
របស់​ប្រជាជាតិ។ តន្ត្រីករ Pham Tuyen បានចែករំលែកថា ៖ ពេលនោះទូទាំង
​ប្រទេសស្រែកសប្បាយរីករាយរំលឹកអំពីលោកប្រធានហូជីមិញហេតុនេះហើយខ្ញុំបាននិពន្ធបទចម្រៀងនេះត្រឹមតែក្នុងរយះពេល២ម៉ោងប៉ុណ្ណោះពីម៉ោង២១និង៣០នាទី​ដល់
ម៉ោង២៣និង៣០នាទី ។

        “នាពេលថ្ងៃត្រង់ថ្ងៃទី៣០មេសា ថ្នាក់ដឹកនាំវិទ្យុសម្លេងវៀតណាមបានហៅ​
ទូរស័ព្ទមកឲ្យខ្ញុំថា តើមិត្តដឹងព័ត៌មានហើយនៅ? នៅវេលាម៉ោង១១និង៣០​នាទី​យើង
បានព្យួទង់លើដំបូលវិមានឯករាជ្យ រំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ​ហើយ។
មិត្តត្រូវមកដល់វិថី Quan Su ភ្លាមមួយរំពេកដើម្បីផ្លាស់ប្តូរអំពីការដែល​ផ្សាយតូរតន្ត្រី
យ៉ាងម៉េច។ ខ្ញុំបានមកដល់ អគ្គនិពន្ធនាយកកំពុងចាំនៅជណ្ដើរ​បានសួរភ្លាម។​ ម៉េច
ហើយ ខ្ញុំបានរំលឹកតាំងពីពាក់កណ្ដាលខែមកហើយ តើ​បណ្ដាមិត្តមានមានវណ្ណកម្ម
ណាឬទេ? សូមរាយការណ៍ជាមួយបង ខ្ញុំត្រឹមតែ​មាន​បទចម្រៀងខ្លីនេះតែប៉ុណ្ណោះទេ
និងខ្ញុំបានឈរច្រៀងបទចម្រៀងនេះនៅ​ជណ្ដើរ ច្រៀងរួចហើយ លោកទះដៃនិង
និយាយថា ត្រឹមតែបតចម្រៀងនេះគឺ​បានហើយ។ សំណូមពរក្រុមតូរតន្ត្រីនៃវិទ្យុមក
បន្ទប់ថតសម្លេងនារសៀលថ្ងៃ​នេះ​ដើម្បីហាត់ច្រៀងបទចម្រៀងនេះ។​វេលាម៉ោង៥
ល្ងាចថ្ងៃនេះ មជ្ឈឹមបាន​អនុញ្ញាតឲ្យផ្សាយព័ត៌មាននេះរួមជាមួយបទចម្រៀង។”

        បទចម្រៀងនេះត្រូវបានថតសម្លេងពីល្ងាចថ្ងៃទី៣០មេសាឆ្នាំ១៩៧៥ បន្ទាប់ពី
វិទ្យុសម្លេងវៀតណាមប្រកាសជ័យជំនះនៃការតស៊ូប្រឆាំងចក្រពត្តិ​អាមេរិកជាមួយ
មិត្តភក្តិអន្តរជាតិ ចង្វាក់បទចម្រៀង ដូចជាមានលោកអ៊ុំហូ​ក្នុង​ទិវា​មហាជ័យជំនះ
បានលាន់រន្ទឺដ៏ត្រចេះត្រចង់មោទនភាព។ កំលាំងរស់នៃបទ​ចម្រៀងបានលើកពី
ព្រំដែនវៀតណាមដើម្បីទៅកាន់មិត្តភក្តិអន្តរជាតិដោយ​ចង្វាក់ងាយចាំ។ អ្នកកាសែត
Tran Mai Hanh អតីតអគ្គនាយកវិទ្យុសម្លេង​វៀត​ណាមបានចែករំលែកថា៖

        “បទចម្រៀងនោះរបស់លោក Pham Tuyen ត្រូវបានផ្សាយរួមជាមួយ​ការព័រនា
​អំពីជ័យជំនះទី៣០មេសារបស់ខ្ញុំនារសៀលថ្ងៃដដែល។ នៅក្បែរ​អត្ថបទ​សសេរនេះ
របស់ខ្ញុំផ្សាយលើកាសែត Nhan Dan ច្បាប់ចេញផ្សាយនា​ថ្ងៃ​ទី១ឧសភាឆ្នាំ១៩៧៥ក៏
ជាបទចម្រៀងរបស់តន្ត្រីករ Pham Tuyen។ ខណៈដែល​អត្ថបទសសេររបស់ខ្ញុំនិងបទ
ចម្រៀង​ដូចជាមានលោកអ៊ុំហូក្នុងទិវា​មហាជ័យជំនះ​បានអានលើវិទ្យុ ខ្ញុំបានស្រក់
ទឹកភ្នែកក្នុងសមុទ្រមនុស្សដ៏ផុល​ផុស​នាពេលថ្ងៃត្រង់ ថ្ងៃទី១ឧសភា។ មនុស្ស២នាក់
មិនស្គាល់គ្នា លោក Pham Tuyen ពេលនោះនៅក្រុងហាណូយបាននិពន្ធបទចម្រៀង
តភ្ជាប់ប្រទេសជាតិ រីឯខ្ញុំពេលនោះនៅទីក្រុង Sai Gon និងក៏ជាលើកដំបូងហៅកន្លែង
នោះជា​ទីក្រុង​ហូជីមិញដូចជាឱកាសមួយ។”

        មានអាយុជាង៨០ឆ្នាំទៅហើយ តន្ត្រីករ Pham Tuyen បាននិពន្ធបទ​ចម្រៀង​​ជា
ច្រើន ប៉ុន្តែវណ្ណកម្មដូចជាបទចម្រៀង ដូចជាមានលោកអ៊ុំហូក្នុង​ទិវា​មហាជ័យជំនះ
មានកន្លែងឈរជើងជានិច្ចក្នុងខឿនតូរតន្ត្រីវៀតណាម។​ រួមជា​មួយពេលវេលា ចង្វាក់
នៃបទចម្រៀង ដូចជាមានលោកអ៊ុំហូក្នុងទិវា​មហាជ័យជំនះ​ នៅតែស្រស់បំព្រោង
និងពាក្យពេជ វៀតណាម-ហូជីមិញបាន​ក្លាយ​ទៅជានិមិត្តរូបរស់ជានិច្ចក្នុងដួងចិត្ត
ជនវៀតណាមម្នាក់ៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ