ដើម្បីគងឃ្មោះលាន់រន្ទឺនៅTay Nguyen ជានិច្ច

Vovworld-នៅ​Ea Kturដែលជាឃុំ១នៅខែត្រ Dac Lacស្ថិតនៅ Tay Nguyenជនគ្រប់
រូបរង់ចាំទិវាបុណ្យវប្បធម៌កីឡាដែលនឹងប្រព្រឹត្តទៅ១ខែក្រោយថ្ងៃចូលឆ្នាំថ្មី។ក្នុង
ប៉ុន្មានថ្ងៃនេះបណ្តាសមាជិកក្លិបគងឃ្មោះវ័យក្មេងនៃភូមិPu Hue ឧស្សាហ្វឺកហាត់។
ពួកវាជួបជុំគ្នានៅផ្ទះសហគមន៍នៅយប់ទាំងឡាយក្នុងសប្តាហ៍។ប្អូន Y Sun E  Ban
ប្រាប់ថា៖“ប្អូនជាសមាជិកក្លិប១នាក់។ប្អូនទើបរៀនវាយគងឃ្មោះបាន២ខែហើយ
ប៉ុន្តែរៀន​យ៉ាងលឿនណាស់។គេបានអញ្ចើញប្អូន​ៗទៅសំដែង៣លើកហើយ។       “

                            

ដើម្បីគងឃ្មោះលាន់រន្ទឺនៅTay Nguyen ជានិច្ច - ảnh 1
រូបថតVOV

ក្លិបគងឃ្មោះទទួលបានការជួយឧបត្ថម្ភជាហិរញ្ញវត្ថុពី​រដ្ឋអំណាចតំបន់។បណ្តាអ្នកវាយ
គងឃ្មោះនិងសិស្សានុសិស្សសប្បាយរីករាយយ៉ាងក្រៃលែង។ទោះបីជា រស់ឆ្ងាយពីផ្ទះ
សហគមន៍ប្រមាណ៥គីឡូម៉ែត្រក្តីប៉ុន្តែY Bi Knulអាយុ១៣ឆ្នាំនៅសកម្មចូលរួមក្លិប។
ប្អូនប្រាប់ថា៖“ ខ្ញុំចូលចិត្តរៀនលេងគងឃ្មោះណាស់។ឪពុកម្តាយលើកទឹកចិត្តខ្ញុំជា
និច្ច។សូរសំលេងគងឃ្មោះគឺអស្ចារ្សណាស់។លោកគ្រូ​ Ae Nheo បង្រៀនប្អូ​នៗយ៉ាងម៉ត
ចត់។លោកគ្រូវាយគងឈ្មោះពូកែណាស់។    “
លោកគ្រូ​ Ae Nheoមានអាយុ៧០ឆ្នាំហើយ។ប៉ុន្តែគាត់មិនបំភ្លេចទំនុកគងឈ្មោះដែល
បានរៀនតាំងពីកុមាភាពពេលដែលដើរទៅតាមឪពុកម្តាយចូលរួមពិធីបុណ្យនានានៅ
ក្នុងភូមិ។គាត់ជក់ចិត្តជាមួយសូរសំលេងគងឃ្មោះ។ពេលដែលបណ្តាអ្នកលេងសម្រាក
គាត់សាកវាយនិងចេះលេងជាបណ្តើរ។លោកគ្រូ​ Ae Nheoបានផ្ទេប្រគល់ចំណេះដឹង
របស់ខ្លួនទៅក្រុមចំនួន២។ក្រុមទី១រួមមានកុមារជំទង់មានអាយុពី១៥ដល់១៦ឆ្នាំនិង
ក្រុមកុមារ១ទៀត។គាត់ចែករំលែកថា៖“ កុមារទាំងនេះចូលចិត្តរៀនណាស់។ពួកវាមក
ដៀននៅផ្ទះខ្ញុំ។ពួកវាស្រឡាញ់គងឃ្មោះនិងមានការខិតខំប្រឹងប្រែងជាច្រើន។
រីឯខ្លូន​ឯងវិញខ្ញុំនឹងធ្វើអ្វីៗដែលអាចធ្វើបានដោយាសារខ្ញុំក៍ចាស់ហើយដែរ
។កុមារទាំងនេះឥឡូវបានលេង ក្នុងពិធីបុណ្យមួយចំនួន។ខ្ញុំបង្រៀនឲ្យពួកវាក្នុងបំណង
រក្សាឲ្យបានប្រពៃណីរបស់ជីដូនជីតា។   “

​​​​​​​​​                         

ដើម្បីគងឃ្មោះលាន់រន្ទឺនៅTay Nguyen ជានិច្ច - ảnh 2
រូបថតVOV

ការថែរក្សាប្រពៃណីជាគោលបំណងរបស់លោក​ Ae Nheo ។គាត់មានបំណងថា៖
ជំនាន់វ័យក្មេងការពារព្រលឹងនៃជនជាតិដែលរស់ក្នុងសូរសំលេងគងឃ្មោះ។ពេលម្តង
ៗដែល លេងឧបករណ៍នេះពួកវារួមចំណែករក្សាបានអត្តសញ្ញាណវប្បធម៌Tay Nguyen
ធ្វើឲ្យសូសំលេងគងឃ្មោះលាន់រន្ទឺឆ្ងាយថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ