(VOVWORLD) -សៀវភៅឯកសារប្រវតិ្តសាស្រ្ត”កំណត់ហេតុសង្គ្រាម១-២-៣-៤.៧៥”ត្រូវបានគ្រឹះស្ថានបោះពុម្ភផ្សាយនយោបាយជាតិ-ការពិតវាយតំលៃនិងបោះពុម្ភផ្សាយជាលើកដំបូងនាខែមេសាឆ្នាំ២០១៤។ក្នុងរយៈពេល២ឆ្នាំជាបន្តបន្ទាប់សៀវភៅនេះទទួលបានរង្វាន់ដ៏ថ្លៃថ្លានៅក្នុងស្រុកនិងតំបន់នោះគឺ”រង្វាន់អក្សរសាស្រ្តឆ្នាំ២០១៤”របស់សមាគមអ្នកអក្សរសាស្រ្តវៀតណាមនិង”រង្វាន់អក្សរសាស្រ្តឆ្នាំ២០១៥”របស់អាស៊ាន។ក្នុងអំឡុងពេល២ឆ្នាំសៀវភៅនេះត្រូវបានបោះពុម្ភផ្សាយឡើងវិញជាលើកទី៣ដោយបរិមាណច្រើន។
សៀវភៅឯកសារប្រវតិ្តសាស្រ្ត”កំណត់ហេតុសង្គ្រាម១-២-៣-៤.៧៥”ត្រូវបានគ្រឹះស្ថានបោះពុម្ភផ្សាយនយោបាយជាតិ-ការពិតវាយតំលៃនិងបោះពុម្ភផ្សាយជាលើកដំបូងនាខែមេសាឆ្នាំ២០១៤។ក្នុងរយៈពេល២ឆ្នាំជាបន្តបន្ទាប់សៀវភៅនេះទទួលបានរង្វាន់ដ៏ថ្លៃថ្លានៅក្នុងស្រុកនិងតំបន់នោះគឺ”រង្វាន់អក្សរសាស្រ្តឆ្នាំ២០១៤”របស់សមាគមអ្នកអក្សរសាស្រ្តវៀតណាមនិង”រង្វាន់អក្សរសាស្រ្តឆ្នាំ២០១៥”របស់អាស៊ាន។ក្នុងអំឡុងពេល២ឆ្នាំសៀវភៅនេះត្រូវបានបោះពុម្ភផ្សាយឡើងវិញជាលើកទី៣ដោយបរិមាណច្រើន។
ឈានចូលឆ្នាំទី៣ នាខែមេសាឆ្នាំ២០១៧សៀវភៅ”កំណត់ហេតុសង្គ្រាម១-២-៣-៤.៧៥”ត្រូវបានបកប្រែជាភាសាអង់គ្លេសដោយមានចំណងជើងថា”A WAR ACCOUNT 1-2-3-4.75”។
ការដែលគណៈកម្មាធិការសមាគមអ្នកអក្សរសាស្រ្តវៀតណាមសំរេចបកប្រែសៀវភៅនេះជាភាសាអង់គ្លេសគឺ”សំដៅឧទ្ទេសនាមនិងផ្សព្វផ្សាយបណ្ដាវណ្ណកម្មអក្សរសាស្រ្តស្ដីពីបុព្វហេតុតស៊ូការពារប្រទេស រំដោះជាតិនិងបំណងប្រាថ្នាសន្តិភាពរបស់ប្រជាជនវៀតណាមជាមួយមិត្តអ្នកអានលើពិភពលោក”។
នេះគឺជាសៀវភៅជាភាសាអង់គ្លេសដើមដំបូងដែលទទួលរង្វាន់អក្សរសាស្រ្តរបស់សមាគមអ្នកអក្សរសាស្រ្តវៀតណាមហើយបានបកប្រែជាភាសាអង់គ្លេសនិងបោះពុម្ភផ្សាយក្នុងស្រុក។
សៀវភៅនេះបានពិពណ៌នាយ៉ាងពិតនិងរស់រវើកពីការដួលរលំរបស់រដ្ឋអំណាចក្រុង Sai Gon ដឹកនាំដោយប្រធានាធិបតីNguyen Van Thieuក្នុងរយៈពេល៤ខែចុងក្រោយនៃសង្គ្រាមពីខែមករាដល់ដំណាច់ខែមេសាឆ្នាំ១៩៧៥។សៀវភៅមាន៥២០ទំព័រនិង១៩ជំពូក។
ចំពោះមិត្តអ្នកអានដែលចង់ទិញសៀវភៅនេះ VOV5.VNសូមជូន ព័ត៌មាន ដូច ខាងក្រោម
+តំលៃ ៤៦០០០០ដុងក្នុង១ក្បាល
+ទទួលសៀវភៅនៅគេហដ្ឋានរបស់អ្នកអក្សរសាស្រ្ត Tran Mai Hanh ផ្ទះលេខ២៦ឌឿងហែមលេខ១៨វិថី Nguyen Dinh Chieu ក្រុងហាណូយ
-ទូរស័ព្ទ: ០៩០៤៦០១៩៤៣
-Email: tmh1143@gmail.com
+មិត្តអ្នកអាននៅក្នុងទូទាំងប្រទេសអាចផ្ទេរប្រាក់ចូលគណនីព្រមទាំងសរសេរច្បាស់នូវអាស័យដ្ឋានសំរាប់ការទទួលសៀវភៅ។
+សូមផ្ទេរប្រាក់តាមអាស័យដ្ឋាន
អ្នកទទួល: TRẦN MAI HẠNH
អត្តសញ្ញាណប័ណ្ណលេខ: ០៣០០៤៣០០០២៧០ ចេញដោយនាយកដ្ឋានប៉ូលិសចុះបញ្ជីគ្រប់គ្រងការស្នាក់នៅនិងទិន្នន័យជាតិអំពីប្រជាពលរដ្ឋនាថ្ងៃទី១០ខែមិនាឆ្នាំ២០១៧។
គណនីលេខ: ១៤០ ១២១ ៥០០០ ៦៧៣
ធនាគារកសិកម្មនិងអភិវឌ្ឍន៍ជនបទ(សាខាBach Khoa – Ha Noi)
+បើមិត្តអ្នកអានមានសំណូមពរគឺសៀវភៅនឹងមានអត្ថលេខារបស់អ្នកអក្សរសាស្រ្ត Tran Mai Hanh៕