|
តំលៃរបស់បណ្ដាឯកសារ Chau Ban (VOV) |
Vovworld-រាជកាល Nguyen បានបង្កើតនាឆ្នាំ១៨០២ និងបញ្ចប់នាឆ្នាំ១៩៤៥។ ប៉ុន្តែមុននោះជាង២រយឆ្នាំ គិតតាំងពីឆ្នាំ១៥៥៨ បណ្ដាស្ដេចត្រាញ់ Nguyen ពីស្ដេច
ត្រាញ់ Nguyen Hoang ដល់ Nguyen Phuc Nguyen, Nguyen Phuc Chu, Nguyen Phuc
Thuan សុទ្ធតែមានគុណបំណាចដ៏ធំធេងក្នុងការបើកទូលាយដែនដីពីដំបន់ Thuan
Hoa ដល់ដំបន់ដីភាគខាងត្បូងនិងដំបន់សមុទ្រភាគខាងត្បូងនិងនីរតីនៃមាតុ
ប្រទេស។ ក្នុងពេលដែល Nguyen Anh ស្ដេចដំបូងរបស់រាជកាល Nguyen យក
ឈ្មោះគឺ Gia Long បានបន្តស្មារតីដោយធ្វើឲ្យខ្លួនមានអនុភាបនិងបូរណភាព
ដែនដីដែនសមុទ្ររបស់បណ្ដាស្ដេច Nguyen។
សាស្ត្រាចារ្សបណ្ឌិត Nguyen Quang Ngoc វិទ្យាស្ថានវៀតណាមវិទ្យានិងវិទ្យាសាស្ត្រអភិវឌ្ឍន៍បានឲ្យដឹងថា៖
“ស្ដេច Gia Long ជាអ្នកដែលប្រកាសយ៉ាងខ្លាំងក្លានូវអធិបតេយ្យភាពរបស់
វៀតណាមនៅប្រជុំកោះ Hoang Sa និង Truong Sa។ អ្នកផ្សាយសាសនា ពាណិជ្ជករ
និងអ្នកយល់ច្បាស់ស្ថានភាពសមុទ្រខាងកើតរបស់វៀតណាមពេលនោះចាត់ទុកថា
ស្ដេច Gia Long បានបង្ហូតទង់ជាតិរបស់ខ្លួននៅប្រជុំកោះ Hoang Sa។”
ឆ្លងទៅដំណាក់កាលគ្រប់គ្រងអំណាចរបស់ព្រះមហាក្សត្រ Minh Menh ជាព្រះមហាក្សត្រទី២របស់រាជកាល Nguyen បានជំរុញសកម្មភាពអនុវត្តអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa ឡើងកំពស់ថ្មី។ ព្រះ
មហាក្សត្រ Minh Menh បានបញ្ជូនក្រុមការងារចេញទៅប្រជុំកោះ Hoang Sa ដើម្បី
ត្រួតពិនិត្យវាស់វែងបោះបង្គោលព្រំខ័ណ្ឌសីមា។ សាស្ត្រចារ្សរងបណ្ឌិត Nguyen
Cong Viet ប្រធានស្ដីទីវិទ្យាស្ថានស្រាវជ្រាវអក្សរ Han-Nom បានឲ្យដឹងថា៖
“ក្នុងព្រះរាជ្យក្រិត្យបានកត់ត្រាច្បាស់លាស់គឺបង្គោលព្រំខ័ណ្ឌសីមាមានប្រវែង
៥ម៉ែត្រ។ ការបោះបង្គោលព្រំខ័ណ្ឌសីមានៅបណ្ដាកោះបង្ហាញនូវអធិបតេយ្យភាព
របស់យើង។ បញ្ហាទី២គឺត្រួតពិនិត្យគូរផែនទីដំណើរការកំណត់បង្កើតមូលដ្ឋាន
រដ្ឋបាល បញ្ជូនប្រជាជនទៅនេសាទមច្ឆាជលផល។ នោះជាទស្សនៈវិស័យរបស់
សម័យកាលសក្តិភូមិសម្បូររុងរឿង។ គ្មានពេលណាប្រទេសយើងទូលាយដូចជា
សម័យកាលព្រះមហាក្សត្រ Minh Menh ឡើយ។”
ក្នុងប្រព័ន្ធព្រះរាជ្យក្រិត្យរាជកាល Nguyen ដែលកំពុងរក្សាបាន មានព្រះរាជ្យ
ក្រិត្យចំនួន១០ក្នុងសម័យកាលព្រះមហាក្សត្រ Minh Menh និយាយដល់សកម្មភាពអធិបតេយ្យភាព។ ព្រះរាជ្យក្រិត្យមួយបានឲ្យដឹងថា នាឆ្នាំ១៨៣០មាននាវារបស់
បារាំងឆ្លងកាត់ដំបន់សមុទ្រ Hoang Sa ត្រូវគឿង។ព្រះមហាក្សត្រ Minh Menh បាន
ប្រគល់ឲ្យអ្នកប្រមុខច្រកទ្វាសមុទ្រ Da Nang ចេញទៅកន្លែងនោះជួយសង្គ្រោះ ដឹកជញ្ជូនមនុស្សនិងទំនិញលើនាវាត្រឡប់មកកំពង់ផែប្រកបដោយសុវត្ថិភាព។ សាស្ត្រាចារ្សបណ្ឌិត Nguyen Quang Ngoc បានសង្កត់ធ្ងន់ថា៖
“ប្រការនេះបានបង្ហាញនូវការទទួលខុសត្រូវដ៏ខ្ពង់ខ្ពស់របស់អ្នកប្រមុខរដ្ឋអំពី
សមត្ថកិច្ចរបស់ខ្លូននិងអធិបតេយ្យភាពរបស់ខ្លួននៅដំបន់សមុទ្រដែលបាន
អះអាង។”
ឆ្លងទៅសម័យកាលព្រះមហាក្សត្រ Thieu Tri តួនាទីរបស់ព្រះមហាក្សត្រក្នុង
ការរៀបចំសកម្មភាពអធិបតេយ្យភាពនៅប្រជុំកោះ Hoang Sa បានបង្ហាញដ៏ច្បាស់
លាស់។ ព្រះមហាក្សត្របានយាងមកបញ្ជាដោយផ្ទាល់ការបញ្ជូនក្រុមនាវាទូក
ចេញទៅប្រជុំកោះ Hoang Sa។
សម័យកាលព្រះមហាក្សត្រ Tu Duc ជាដំណាក់កាលលំបាក ប៉ុន្តែការអនុវត្តអធិបតេយ្យភាពនៅដំបន់សមុទ្រ Hoang Sa និង Truong Sa នៅតែបានរក្សា។
សាស្ត្រាចារ្ស Nguyen Quang Ngoc បានសង្កត់ធ្ងន់ថា៖
“នាឆ្នាំ១៨៦៩ នាវារបស់ចិនលើផ្លូវឆ្លងកាត់ប្រជុំកោះ Hoang Sa ត្រូវគឿង។
ព្រះមហាក្សត្រ Tu Duc បានបញ្ជាឲ្យមន្ត្រីចេញទៅទីនោះរៀបចំការជួយសង្គ្រោះ។ សកម្មភាពនេះបានបង្ហាញថាព្រះមហាក្សត្រ Tu Duc ជាព្រះមហាក្សត្រមានចិត្ត
សម្បុរសធម៍ មានការទទួលខុសត្រូវរបស់អ្នកប្រមុខនៃប្រទេសមួយដើម្បីធានា
សុវត្ថិភាពសំរាប់មធ្យោបាយបរទេសដែលកំពុងធ្វើសកម្មភាពនៅក្នុងអធិបតេយ្យ
ភាពដែនសមុទ្ររបស់វៀតណាមនិងក៏សម្ដែងនូវអធិបតេយ្យភាពរបស់ខ្លួនក្នុង
ពេលដែលប្រទេសជាតិជួបការលំបាកជាច្រើននាគ្រានោះ។”
បណ្ដាព្រះមហាក្សត្ររាជកាល Nguyen បានបន្សល់ទុកនូវបេតិកភ័ណ្ឌដ៏ធំសម្បើមគឺមនសិការអធិបតេយ្យភាពដែនសមុទ្រដេនដីនិងប្រទេសជាតិវៀត
ណាមមួយពី Ha Giang ដល់ជ្រោយ Ca Mau។ នោះក៏ជាមេរៀនប្រវត្តិសាស្ត្ររាជ
កាលនេះបន្សល់ទុកឲ្យជំនាន់ក្រោយៗ៕