ទីក្រុង Hai Phong អភិរក្សនិងពង្រីកកេរដំណែលចម្រៀង Dum

(VOVWORLD) -  ចម្រៀង Dum ឬហៅថាចម្រៀងនិយាយ គឺបានគេស្គាល់ដល់ថាជាប្រ ភេទបទចម្រៀងប្រពៃណីដោយចង្វាក់ឆ្លើយឆ្លង ត្រូវបានគេនិយមចូលចិត្តនៅក្នុងឱកាសនៃពិធីបុណ្យទាននានាផងដែរ។ នេះជាទម្រង់សិល្បះដែលបង្កើតឡើងនៅក្នុងដំណើរការធ្វើ ពលកម្មដែលបានជាប់ទាក់ទងនឹងពិធីបុណ្យទាននិងមានលក្ខណៈវប្បធម៌ដ៏វិសេសវិសាលរបស់ប្រជាជននៅតំបន់មាត់សមុទ្រដែលជាកន្លែងដើមកំណើតនៃចម្រៀង Dum  នោះគឺ ស្រុក Thuy Nguyen ទីក្រុង Hai Phong (ភាគខាងជើងនៃប្រទេសវៀតណាម)។ ចម្រៀង Dum ទើបនឹងបានចុះបញ្ជីជាផ្លូវការនៅក្នុងបញ្ជីបេតិកភ័ណ្ឌវប្បធម៌អរូបីថ្នាក់ជាតិផងដែរ។

ទីក្រុង Hai Phong អភិរក្សនិងពង្រីកកេរដំណែលចម្រៀង Dum - ảnh 1ពិធីបុណ្យច្រៀងចម្រៀង Dum នៅស្រុក Thuy Nguyen

យោងតាមឯកសារបុរាណថា ចម្រៀង Dum មានប្រភពដើមពីការច្រៀងប្រដូចនៅតំបន់ដីសណ្ដទន្លេក្រហម ដែលមានវត្តមានតាំងពីសតវត្សទី ១៣ រាជវង្ស Tran។ រហូតដល់រាជវង្ស Mac នៃសតវត្សទី ១៦ ចម្រៀង Dum ត្រូវផ្សព្វផ្សាយទូទាំងតំបន់។ នៅតំបន់ដីសណ្ដភាគខាងជើង ទីក្រុង Hai Phong គឺជាប្រភពដើមរបស់ចម្រៀង Dum ក្នុងនោះ ភាគច្រើនគឺនៅស្រុក Thuy Nguyen។  ក្រៅពីនេះបណ្តាខេត្តផ្សេងទៀតក៏មានចម្រៀង Dum ដូចជា  Do Son, An Hai និង Kien Thuy ផងដែរ។  យោងតាមអ្នកស្រាវជ្រាវ ចម្រៀង Dum គឺជាប់ទាក់ទងនឹងទំនៀមទម្លាប់ពីសម័យបុរាណរបស់ប្រជាជនស្រុក Thuy Nguyen នោះគឺម៉ាស់មុខ។ ដើម្បីរក្សាភាពស្រស់ស្អាត ជាពិសេសកម្តៅក្តៅនៃព្រះអាទិត្យនិងខ្យល់ជាតិប្រៃនៃសមុទ្រ តាំងពីយូរណាស់មកហើយ ស្រ្តីនៅស្រុក Thuy Nguyen បានប្រើក្រមាខ្មៅពូលលើក្បាលបិទមុខជិត ហើយតាំងពីនោះមកបង្កើតបានផ្នត់វប្បធម៌មួយ។ ពោលគឺ កន្សែងបិទមុខគ្រាន់តែបានបើកម្តងគត់ក្នុងមួយឆ្នាំ គឺជាឱកាសមួយនៃបុណ្យនិទាឃរដូវខណៈពេលដែលក្មេងប្រុស ក្មេងស្រីជួបប្រាស្រ័យនិងច្រៀងចម្រៀងឆ្លើយឆ្លងគ្នា ។

កាលពីមុន ចម្រៀង Dum បានបែងចែកទៅជា៣ប្រភេទ គឺច្រៀងសម្តែងច្រៀងសេស និងច្រៀងជាពួក។ ក្នុងនោះ ច្រៀងសេស ដោយមាន តែភេទប្រុសឬស្រី ច្រៀងឆ្លើយឆ្លង ក្រុមចម្រៀងនីមួយៗមានមនុស្ស ពីពីរដល់៣នាក់ ដែលបានប្រព្រឹត្ទទៅរាល់ពេលវេលានិងគ្រប់ទីកន្លែង។ នៅពេលចាប់ផ្តើមក្រុមចម្រៀងបុរសដែលចង់ច្រៀងជាមួយនារីណាម្នាក់ គឺទៅរកនាងហើយក្មេងស្រីយល់ព្រមនឹងឲ្យបុរសនោះកាន់ ដៃ។ បុរសនិងនារីពីរនាក់ដៃក្នុងដៃដើម្បីផ្ញើអត្ថបទចម្រៀងស្នេហាឆ្លើយឆ្លង។ ក្មេងស្រីនេះគ្រាន់តែដករបាំងមុខទៅឱ្យបុរសមើលមុខខ្លួនខណៈដែលនាងចាប់អារម្មណ៍នឹងបុរសម្នាក់នោះតាមរយៈបទចម្រៀង។

ទីក្រុង Hai Phong អភិរក្សនិងពង្រីកកេរដំណែលចម្រៀង Dum - ảnh 2ពិធីបុណ្យនេះតែងតែទាក់ទាញអ្នកចូលរួមយ៉ាងច្រើនកុះករ  

បន្ទាប់មកនាងនឹងអញ្ជើញបុរសនោះឲ្យញ៉ាំអាហារពេលល្ងាចនិងស្គាល់ផ្ទះ ផង។ សព្វថ្ងៃនេះនៅក្នុងសម័យទំនើបការច្រៀងចម្រៀង Dum បានបង្រួមតូចហើយមានការផ្លាស់ប្តូរជាច្រើន ប៉ុន្តែទម្រង់ច្រៀង Dum នៅ តែរក្សាលក្ខណៈពិសេសបែបប្រពៃណីជាច្រើន។ លោក Phung Duy Manh នាយកមជ្ឈមណ្ឌលវប្បធ៌មនិងព័ត៌មាននៃស្រុក Thuy Nguyen មានប្រសាសន៍ថា៖ “ចម្រៀង Dum ជាមួយនឹងរបៀបច្រៀងដូចជា ច្រៀងសប្បាយ ច្រៀងសួរនាំ ច្រៀងស្នេហា ជាដើម។  នៅពេលបុរសនិងនារីចាប់អារម្មណ៍នឹងគ្នា ពួកគេនឹងទារថ្លៃទឹកដោះ។ ការច្រៀងគឺសម្បូរបែបណាស់ ។ តាមរយៈការច្រៀងបានបង្ហាញថាសិប្បករនៅសម័យបុរាណមានភាពឆ្លាតវៃណាស់ ហើយច្រៀងចម្រៀងឆ្លើយឆ្លងយ៉ាងប៉ិនប្រសព”។

ដូចទៅនឹងប្រភេទសិល្បៈប្រជាប្រិយដទៃៗទៀតដែរ ចម្រៀង Dum បានឆ្លងកាត់ការឡើងចុះនៃពេលវេលា។ មមាញឹកជាមួយមធ្យោបាយទំនើបជាច្រើន ជំនាន់យុវជននានាមិនសូវពេញនិយមនឹងវប្បធម៌ប្រជាប្រិយប្រពៃណី ហើយច្រៀង Dum នៅមិនបានស៊ីចង្វាក់ជាមួយជីវភាពទំនើបបច្ចុប្បន្នទៀត។ ជាពិសេស នៅស្រុក Thuy Nguyen និងតំបន់មួយចំនួនផ្សេងទៀត បានបង្កើតឡើងក្លឹបបង្រៀនច្រៀង Dum ដល់ជំនាន់វ័យក្មេង។  ប្អូន Dinh Thi Yen កុមាររៀនថ្នាក់ទី៨ អនុវិទ្យាល័យ Lap Le ស្រុក Thuy Nguyen ដែលចូលរួមក្លឹប Hat Dum បាន៤ឆ្នាំហើយនោះ បានឲ្យដឹងថា៖ “ប្អូនបានចូលរួមក្នុងក្លឹប ចម្រៀង Dum ដោយមានការលើកទឹកចិត្តពីឪពុកម្តាយដែលពួកគាត់ចាត់ទុកថា ច្រៀងចម្រៀង Dum ដើម្បីរក្សានូវសម្រស់ប្រពៃណីនៃស្រុកកំណើតនិងគោរពដល់សម្រស់នៃប្រទេសជាតិ។ ដំបូងឡើយគឺមានភាពខ្មាស់អៀនដោយមិនចេះច្រៀង ប៉ុន្តែជីដូនជីតាបានបង្រៀនពីរបៀបច្រៀងបានយ៉ាងមត់ចត់”។

យោងតាមលោក Nguyen Duc Giang ប្រធានសមាគមសិល្បៈប្រជាប្រិយ Hai Phong ឲ្យដឹងថា ដោយខិតខំប្រឹងប្រែងស្តារឡើងវិញនូវបេតិកភណ្ឌវប្បធម៍ប្រពៃណីបានជា ចម្រៀង Dum ត្រូវបានស្តារឡើងវិញនៅតំបន់ដីសណ្ដទន្លេភាគខាងជើង  ដូចជា Do Son, Kien Thuy, Thuy Nguyen ជាដើម។ នៅរាល់ឱកាសនៃនិទាឃរដូវ ការច្រៀងចម្រៀង Dum ត្រូវបានលាន់លឺរំពងដូចជាបញ្ជាក់ពីកម្លាំងរស់របស់ចម្រៀង Dum - ដេលជាបេតិកភ័ណ្ឌវប្បធម៍ដ៏ពិសេសរបស់ស្រុក Thuy Nguyen នៃទីក្រុង Hai Phong និងរបស់វប្បធម៌ប្រពៃណីជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ