ទំនាក់ទំនងវប្បធម៌វៀតណាម- អាល្លឺម៉ង់
TRANG HOA -  
(VOVWORLD) - វត្ថុបុរាណវៀតណាមចំនួនជាង៤០០ដែលបាន យកទៅតាំងបង្ហាញនៅអាល្លឺម៉ង់ចាប់តាំងពីពាក់កណ្ដាលឆ្នាំ ២០១៦ដល់ដើមឆ្នាំ២០១៨និងរាត្រីកំណាព្យ”ភាពសុខដុមរវាងកំណាព្យរ៉ូម៉ង់ទិកអាល្លឺម៉ង់ជាមួយតូរ្យតន្រ្តីប្រពៃណីវៀតណាម”ដែលត្រូវបានប្រារព្ធឡើងនាថ្ងៃទី៦តុលាកន្លងទៅនៅវិទ្យាស្ថាន Goethe រដ្ឋធានីហាណូយនោះគឺជាសក្ខីភាពដ៏រស់រវើកនៃកិច្ចសហប្រតិបតិ្តការវប្បធម៌រវាងវៀតណាមនឹងអាល្លឺម៉ង់ក្នុងរយៈពេលកន្លងទៅនេះ។សូមអញ្ជើញលោកអ្នកនាងស្ដាប់សេចក្ដីប្រែសម្រួលអត្ថបទរបស់អ្នកនិពន្ធ Trang Hoaក្រោមចំណងជើងថាទំនាក់ទំនងវប្បធម៌វៀតណាម- អាល្លឺម៉ង់។
វត្ថុបុរាណវៀតណាមចំនួនជាង៤០០ដែលបានយកទៅតាំងបង្ហាញនៅអាល្លឺម៉ង់ចាប់តាំងពីពាក់កណ្ដាលឆ្នាំ២០១៦ដល់ដើមឆ្នាំ២០១៨និងរាត្រីកំណាព្យ”ភាពសុខដុមរវាងកំណាព្យរ៉ូម៉ង់ទិកអាល្លឺម៉ង់ជាមួយតូរ្យតន្រ្តីប្រពៃណីវៀតណាម”ដែលត្រូវបានប្រារព្ធឡើងនាថ្ងៃទី៦តុលាកន្លងទៅនៅវិទ្យាស្ថាន Goethe រដ្ឋធានីហាណូយនោះគឺជាសក្ខីភាពដ៏រស់រវើកនៃកិច្ចសហប្រតិបតិ្តការវប្បធម៌រវាងវៀតណាមនឹងអាល្លឺម៉ង់ក្នុងរយៈពេលកន្លងទៅនេះ។សូមអញ្ជើញលោកអ្នកនាងស្ដាប់សេចក្ដីប្រែសម្រួលអត្ថបទរបស់អ្នកនិពន្ធ Trang Hoaក្រោមចំណងជើង ថាទំនាក់ទំនងវប្បធម៌វៀតណាម- អាល្លឺម៉ង់។
វត្ថុបុរាណវៀតណាមចំនួនជាង៤០០កំពុងត្រូវបានតាំងបង្ហាញនៅសារមន្ទីរReiss-Engelhorn ទីក្រុង Mannheim Baden-Wuerttemberg ប៉ែកនិរតីប្រទេសអាល្លឺម៉ង់។ នេះជាការតាំងបង្ហាញលើកទី៣ហើយក៏ជាលើកចុងក្រោយនៃពិពណ៌ក្នុងព្រឹតិ្តការរំលឹកខួបលើកទី៥ទិវាបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្រ្តរវាងវៀតណាមជាមួយអាល្លឺម៉ង់(២០១១-២០១៧)ដើម្បីឧទ្ទេសនាមវប្បធម៌វៀតណាមជាមួយមហាជនអាល្លឺម៉ង់។ ក្រុមអ្នកជំនាញការវៀតណាមនិង អាល្លឺម៉ង់បានចំណាយរយៈពេល៩ឆ្នាំដើម្បីត្រៀមរៀបចំឲ្យការតាំងពិណ៌នេះ។ តាមនាយកសារមន្ទីរប្រវតិ្តសាស្រ្តជាតិវៀតណាមលោក Nguyen Van Cuong បានឲ្យដឹងថា
“ក្រៅពីកម្មវិធីនេះ ភាគីអាល្លឺម៉ង់ក៏ជួយយើងអនុវត្តបច្ចេកវិទ្យាវិភាគវត្ថុបុរាណរបស់យើងដើម្បីកំណត់សមាសភាពគីមីនិងរូបវិទ្យាធ្វើជាមូលដ្ឋានថែរក្សាវត្ថុបុរាណទាំងនោះ។ ទន្ទឹមនោះភាគីមិត្តក៏ជួយយើងបើកកម្មវិធីបណ្ដុះបណ្ដាលនូវជំនាញថែរក្សាវត្ថុបុរាណផង ដែរ”។
វត្ថុបុរាណវៀតណាមចំនួនជាង៤០០កំពុងត្រូវបានតាំងបង្ហាញនៅប្រទេសអាល្លឺម៉ង់ |
ក្នុងពេលនោះក្រោយពីការសំដែងនាថ្ងៃទី៦តុលានៅវិទ្យាស្ថាន Goethe រដ្ឋធានីហាណូយនោះនាថ្ងៃទី១៤តុលា ក្រុមតន្រ្តី Dong Kinhបានសំដែងសារជាថ្មីនូវកម្មវិធី”ភាពសុខដុមរវាងកំណាព្យរ៉ូម៉ង់ទិកអាល្លឺម៉ង់ជាមួយតូរ្យតន្រ្តីប្រពៃណីវៀតណាម”នៅក្នុងផ្ទះមួយក្នុងក្រុងហា ណូយ។
ដោយឡែកនៅក្នុងវិស័យតូរ្យតន្រ្តីបណ្ដាសិល្បករវៀតណាមនិងអាក្លឺម៉ង់បានសហការគ្នាជាច្រើនលើកក្នុងការសំដែងតន្រ្តីសង្គីតនាដន៍និងចំរៀងប្រពៃណីក្រោមការឧបត្ថម្ភពីវិទ្យាស្ថាន Goetheវៀតណាម។ លើសពីនេះទៅទៀតវិទ្យាស្ថាន Goethe វៀតណាមក៏អាចធានារ៉ាប រងឲ្យស្នាដៃថ្មីៗរបស់សិល្បករសិល្បការិនីនានាលើគ្រប់ជ្រុងជ្រោយផងដែរ។ តាមនាយកវិទ្យាស្ថាន Goethe វៀតណាមលោក Wilfierd Eckstein បានឲ្យដឹងថា
“អស់រយៈពេល២០ឆ្នាំកន្លងមកនេះវិទ្យាស្ថាន Goethe បានបើកពិពណ៌សិល្បៈជាច្រើនលើកនៅនឹងកន្លែងឬជួយសិល្បករប្រសិនបើគេតាំងពិពណ៌នៅទីកន្លែងផ្សេង។ យើងខ្ញុំនៅសហការគ្នាក្នុងការរៀបចំកម្មវិធីសំដែងរបាំសម័យរបស់អាល្លឺម៉ង់និងវៀតណាមទៀតផង។”
កិច្ចសហប្រតិបតិ្តការវប្បធម៌រវៀងប្រទេសទាំង២គឺសម្បូរបែបណាស់ដែលមានទាំងលើវិស័យបកប្រែអក្សរសាស្រ្តឬវិចិត្រសិល្បៈ និងភាពយន្តទៀត។ ទាំងអស់នេះគឺដើម្បីជួយឲ្យប្រជាជនប្រទេសទាំង២យល់ដឹងពីវប្បធម៌របស់គ្នាទៅវិញទៅមកថែមទៀត៕
TRANG HOA