ទំនៀមទម្លាប់ទទួលឆ្នាំថ្មីរបស់ប្រជាជននៅភាគ ខាងត្បូងវៀតណាម

Vovworld-ទោះបីជារស់នៅឆ្ងាយ មិនថាជាទីកន្លែងណាពេល បុណ្យតេតឈានចូលមក
ដល់ម្តងៗប្រជាជននៅភាគខាងត្បូងវៀតណាមសុទ្ឋមានបំណងវិលត្រឡប់មកជួបជុំ
ជាមួយគ្រួសារវិញ។នាពាក់​បណ្តាលខែមុន បុណ្យតេតបណ្តាសមាជិកក្នុងគ្រួសារបាន
ជួសជុលកែលំអរនិងរៀបចំផ្ទះឡើងវិញ។​ជនគ្រប់រូបមានចំណាប់អារម្មណ៍ដល់ពិធី
សែនតាTao(ទេវតាច​ង្រ្កាន)-ពិធីជូន តាTaoហោះទៅកាន់ដ្ឋាន។អ្នកស្រាវជ្រាវវប្បធម៌
Doan Trong Huy ចាត់ទុកថា៖“ចំពោះប្រជាជន​នៅភាគខាងត្បូងនោះ ថ្ងៃជូន តាTao
ហោះទៅកាន់ដ្ឋានក៍ជាថ្ងៃគ្រួសារទាំងឡាយចាត់ចែង ស្ពកម្ហូបអារហារ ១ ដែរ។ក្នុងនោះ
មិនអាចខ្វះបានម្ហូបបង្អែមនំបាញ់ជំនឿកដោយក្នុងបំណងជួបតែនឹងសេចក្តីសុខកិច្ចការ
នឹងបានរលូន​។  “

                   

ទំនៀមទម្លាប់ទទួលឆ្នាំថ្មីរបស់ប្រជាជននៅភាគ ខាងត្បូងវៀតណាម - ảnh 1
គ្រឿងសំណែណក្ក្នុងពិ​ធីជូន តាTaoហោះទៅកាន់ដ្ឋាន(រូបថតVietnamnet)

ចំពោះប្រជាជន​នៅភាគខាងត្បូងវៀតណាមបុណ្យតេត មុនបង្អស់គឺដើម្បីសែនព្រេន
រំលឹកគុណដល់ជីដូនជីតា ហើយនេះ ជាឱកាសដើម្បីសមាជីកគ្រួសារទាំងអស់ជួបជុំគ្នា
ទៀតផង។ដោយហេតុនេះ មុ​នបុណ្យតេតគ្រួសារជាច្រើនទៅជំរេះបាសំអាតលំអផ្នូ កែលំអផ្នូអញ្ជើញជីដូនជីតាមកទទួល​បុណ្យតេតជាមួយកូនចៅ។ពីព្រលឹមព្រឹកថ្ងៃទី​៣០​
តេតសមាជិកគ្រួសារ ទាំងអស់បានត្រៀមរៀបចំសំរាប់បុណ្យតេត។នារី ៗត្រៀមម្ហូប
អារហារថ្ងៃតេត។រីឯបុរសត្រៀមគ្រឿងសំណែនអ្នកស្រាវជ្រាវវប្បធម៌ប្រជាប្រិយណាមបូ
លោកTruong Ngoc Tuong អោយដឹងថា៖“ក្នុងតំបន់ណាមបូប្រជាជនហៅថា៖ ស៊ីតេត។ពីព្រោះថា៖ក្នុងឱកាសនេះជនគ្រប់ត្រូវ​បានសម្រាក់ស៊ីតេតលេងតេតនិងទៅជូនពរឆ្នាំថ្មី។គេធ្វើការសែនព្រេនជីដូនជីតាក្នុងរយះពេល៣ថ្ងៃជាប់គ្នា។    “

         

ទំនៀមទម្លាប់ទទួលឆ្នាំថ្មីរបស់ប្រជាជននៅភាគ ខាងត្បូងវៀតណាម - ảnh 2

តាមទំនៀមទំលាប់របស់ប្រជាជននៅភាគខាងត្បូងរបស់របរដែលមិនអាចខ្វះបានលើ
តុសក្ការបូជាជីដូនជីតាក្នុងបុណ្យតេតគឺផ្លែទៀប​  ឪឡឹកល្ហុងនិងស្វាយ។ការចាត់ចែង
ស្ពកម្ហូបអារហារ  ក្នុងបុណ្យតេត គឺ ដើម្បីសែនព្រេនរំលឹកគុណដល់ជីដូនជីតាហើយ
សំដែងថ្វីដៃដ៏ប៉ិនប្រសប់នឹង សុភាពរាបសាររបស់នារីនៅទីនេះទៀតផង។លោកPham
Van Hung អ្នកDong Nai១រូបអោយដឹងថា៖“ យើងខ្ញុំទទួលបុណ្យតេតតាមទំនៀមទំលាប់
របស់ ប្រជាជាតិវៀតណាម។នាថ្ងៃទី៣០តេតយើងខ្ញុំធ្វើពិធីសែនអញ្ជើញជីដូនជីតាមក
ទទួលបុណ្យតេតជាមួយកូនចៅ។ជាធម្មតាយើងខ្ញុំ ចាត់ចែងស្ពកម្ហូបអារហារហើយអុជ
ធូបរំលឹកគុណជីដូនជីតា។ ស្ពកម្ហូបក្នុងថ្ងៃតេតរបស់ជនណាមបូរួមមាន សាច់ ជ្រូកត្រី
ខកក។   “

                 
                   

ទំនៀមទម្លាប់ទទួលឆ្នាំថ្មីរបស់ប្រជាជននៅភាគ ខាងត្បូងវៀតណាម - ảnh 3
ស្ពកផ្លែឈើក្នុងបណ្យតេត

    

​​​​​​​

បុណ្យតេតរបស់ប្រជាជនណាមបូនៅរក្សាបានអត្តសញ្ញាណវប្បធម៌ជាប្រពៃណីរបស់
ប្រជាជ​នវៀតណាម។ទំនៀមទំលាប់នោះជាខ្សែដែលតភ្ជាប់អតីតកាលជាមួយបច្ចុប្បកាល
សំដែងចរិតលក្ខណះពិសេសបស់ប្រជាជននៅភាគខាងត្បូងវៀតណាមគឺរំលឹកកុណជីដូន
ជីតា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ