ទំនៀមទម្លាប់សែនខួបស្តេច Hung របស់ជនជាតិ ភាគតិចនៅខេត្ត Phu Tho
VOV5 -  
(VOVWORLD) -ក្នុងអារម្មណ៍របស់ជនវៀតណាមគ្រប់រូបតាំងពីយូណាស់មកហើយបណ្តាស្តេច Hung មានគុណបំណាច់ប្រសូតរដ្ឋ Van Lang ដែលជារដ្ឋដំបូងរបស់វៀតណាម។ ហេតុដូច្នេះបានជា ជំនឿសែនព្រេនខួបស្តេច Hung មានតួនាទីសំខាន់ក្នុងជីវភាពរស់នៅខាងព្រលឹងនិងមនោ សញ្ចេតនារបស់ប្រជាជនវៀតណាមគ្រប់ជំនាន់។ ជំនឿសែនព្រេនស្តេច Hung មានលក្ខណៈពិសិដ្ឋ ជាក់ស្តែងនិងជាទីបង្អែកស្មារតី បង្កើតឡើងកម្លាំងមហាសាមគ្គីជនជាតិទាំងមូលរួមគ្នាកសាងប្រទេសផងនិងរក្សាប្រទេសជាតិផងដែរ។
វិហារស្តេច Hung ស្ថិតលើភ្នំ Nghia Linh ឃុំ Hy Cuong ទីក្រុង Viet Tri ខេត្ត Phu Tho (រូបថតៈ Lan Anh/VOV5) |
ជំនឿសែនព្រេនស្តេច Hung បានចាប់ប្រភពពីរាជ្ជកាលបណ្តាស្តេច Hung ដោយក្តីជឿ ជាក់ថា ជនរួមជាតិវៀតណាមទាំងអស់គឺមានប្រភពដើមតែមួយ ព្រមទាំងសម្តែងនូវគុណធម៌ “ផឹកទឹកនឹកដល់ប្រភពដើម” ស្មារតីមហាសាមគ្គីជនជាតិទាំងមូលដោយផ្សារភ្ជាប់ជាមួយសហ គមន៍។ ជំនឿសែនព្រេនសេ្តច Hung បានប្រព្រឹត្តទៅដោយច្រើនរូបភាពតាមរយៈ មណ្ឌលកេរ្ត៍ដំណែលនានានៅខេត្ត Phu Tho ផងដែរ។ ហើយសម្រាប់ជនរួមជាតិបណ្តាជនជាតិវៀតណាម ជំនឿសែនព្រេនស្តេច Hung គឺតែងតែមានតម្លៃដ៏ធំធេងចំពោះជីវភាពខាងស្មារតីនិងព្រលឹង។ លោក Ha Van Ly ជនជាតិ Muong នៅភូមិ Dinh Chung ឃុំ Giap Lai ស្រុក Thanh Son ខេត្ត Phu Tho បានឲ្យដឹងថា៖
“ខ្ញុំបានប្រសូតនិងធំដឹងក្តីលើតំបន់ដីនេះ។ តាំងពីនៅកុមារភាពខ្ញុំបានឃើញនូវវិហារជាច្រើន។ ឆ្លងតាមរយៈសង្គ្រាម គឺទំនៀមទម្លាប់ ពិធីបុណ្យទាននានាត្រូវគេបំភ្លេចចោល។ ប៉ុន្តែនាប៉ុន្មានឆ្នាំមុននេះ រដ្ឋមាន គោលនយោបាយស្តារឡើងវិញនូវពិធីបុណ្យ ទាននានានិងទំនៀមទម្លាប់សែនព្រេនស្តេច Hung។ អ្នកស្រុកយើងខ្ញុំគឺត្រេកអរយ៉ាងក្រៃលែង”។
នាប៉ុន្មានឆ្នាំថ្មីៗនេះ វិហារ Chung នៅឃុំ Giap Lai ត្រូវបានជួសជុលដោយមុខមាត់ថ្មី។ នេះជាក្តីសប្បាយរីករាយរួមរបស់ប្រជាជន ឃុ Giap Lai ខណៈដែលវិហារនេះ ត្រូវបានជួសជុលឡើងវិញឲ្យក្លាយទៅជាកន្លែងរៀបចំសកម្មភាពវប្បធម៌ និងជំនឿសាសនានានារបស់ឃុំ ។ វិហារ Chung ត្រូវបានកសាងដោយស្ថាបត្យកម្មប្រពៃណី។ កន្លែងនេះមិនត្រឹមតែសម្តែងការគោរព តបស្នងសងគុណចំពោះគុណូបការៈរបស់ Tan Vien Son Thanh ជាព្រះឥន្ទព្រះព្រហ្មនាំមុខក្នុងចំណោមព្រះឥន្ទព្រះព្រហ្មអមតៈចំនួន៤រូបនៃរាជ្ជកាលស្តេច Hung ប៉ុណ្ណោះទេ ថែមទាំងទីនេះជាកន្លែងប្រព្រឹត្តទៅជីវ ភាពវប្បធម៌របស់ប្រជាជនក្នុងភូមិទៀតផង។ លោក Dinh Van Loi គណៈគ្រប់គ្រងបេតិកភណ្ឌវិហារ Chung ឃុំ Giap Lai បានឲ្យដឹងថា៖
“យើងខ្ញុំជាអ្នកថែមើលថែវិហារនិងស្នាកស្នាមនៅសេសសល់ក្នុងវិហារនេះ។ យើងខ្ញុំបាននាំគ្នា រក្សាទស្សនីយភាពឲ្យស្អាតនិងរក្សាបានលក្ខណៈថ្លៃថ្នូរ ដើម្បីភ្ញៀវគ្រប់ទិសទីអាចមកទស្សនានិងគោរពបិតាជាតិផងដែរ”។
វិហារ Ha នៅក្នុងមណ្ឌលកេរ្តិ៍ដំណែលបណ្តាស្តេច Hung |
បច្ចុប្បន្ននេះ ស្រុក Thanh Son ខេត្ត Phu Tho មានបេតិកភណ្ឌចំនួន១១ ត្រូវបានរៀបចំណាត់ថ្នាក់ជាតិ។ ហើយបេតិកភណ្ឌទាំងអស់នេះ សុទ្ធតែបានតភ្ជាប់ជាមួយតួរអង្គរាជ្ជកាល Hung។ ដើម្បីអភិរក្ស “ជំនឿសែនព្រេនស្តេច Hung” នោះ បេតិកភណ្ឌវប្បធម៌អរូបីតំណាងមនុស្សលោក ត្រូវតភ្ជាប់ជាមួយការអភិរក្សបណ្តាបេតិកភណ្ឌប្រវត្តិ សាស្ត្រនិងពិធីបុណ្យប្រពៃណីរបស់ជនរួមជាតិ Muong ទៀតផង។ តាមស្ថានភាពជាក់ ស្តែងសរឲ្យឃើញថា បេតិកភណ្ឌវប្បធម៌អរូបីកំពុងបានអភិរក្សយ៉ាងល្អតាមតំបន់ជន ជាតិភាគតិច ដូចជាគងឃ្មោះ ព្រមទាំងលក្ខណៈវប្បធម៌វិសេសវិសាលមួយចំនួនដូចជា ច្រៀង Vi ច្រៀង giang និង Dam Duong របស់ជនជាតិ Muong ជាដើម។ បណ្ឌិត Nguyen Anh Tuan នាយកសារមន្ទីរស្តេច Hung ខេត្ត Phu Tho ជាអ្នកដែលមានរយៈ ពេលច្រើនឆ្នាំស្រាវជ្រាវអំពីលក្ខណៈវប្បធម៌ប្រពៃណី ជាពិសេសជំនឿ សែនព្រេន ស្តេច Hung បានចែករំលែកថា៖
“នាបច្ចុប្បន្ននេះ ជំនឿសែនព្រេនស្តេច Hung របស់ជនជាតិ Muong តែងតែ បង្កប់ជាមួយលក្ខណៈពិសេសដោយឡែក។ ជនជាតិនេះគេក៏បានសែនព្រេនជីដូន ជីតានិងពពួកទេវតា ប៉ុន្តែគេនៅរក្សាទំនៀមទម្លាប់គោរពអ្នកដែលមានគុណូបការៈ ប្រសូតនិងរក្សាប្រទេសជាតិ ក្នុងនោះមានស្តេច Hung។ ទីស្ការៈបូជាសាសនាដូចជា វិហារ Dinh Lap, វិហារ Ca, វិហារ Te និងវិហារ Thach Hoan ដែលជាវិហារដែល បច្ចុប្បន្ននេះ ជនជាតិ Muong ធ្វើជាទីស្ការៈបូជាស្តេច Hung។ ទាំងអស់នេះជាលក្ខណៈ ស្រស់ស្អាតរបស់ជនជាតិ Muong ផងដែរ”។
តាមការធ្វើស្ថិតិ លើទឹកដីប្រទេសវៀតណាម មានទីសក្ការៈចំនួន ១.៤០០កន្លែង ដែលសែនព្រេនបណ្តាស្តេច Hung។ ខេត្ត Phu Tho ដោយឡែកមានទីសក្ការៈចំនួន៣២៦កន្លែងដែលសែនព្រេនស្តេចHung ព្រមទាំងទាំងសាច់ញ្ញាត្តិមេទ័ពនៃរាជ្ជកាលស្តេច Hung ទៀតផង។ តាមរយៈការធ្វើស្ថិតិនេះ ដើម្បីអាចក្តាប់ជាប់លក្ខណៈជាក់ស្តែងនៃស្ថានភាពជំនឿសែនព្រេនស្តេច Hung ពីនោះនឹងមានវិធានការអភិរក្ស ជួសជុលនិងអភិវឌ្ឍន៍នូវបេតិកភណ្ឌវប្បធម៌ទាំងអស់នេះ។ ហើយបេ តិកភណ្ឌប្រវត្តិសាស្ត្រទាំងអស់នេះ មានតម្លៃវប្បធម៌ដ៏ធំធេងសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ជនជាតិភាគតិចនៅខេត្ត Phu Tho ជារៀងរហូត៕
VOV5