ទំនៀមទម្លាប់ឲ្យអក្សរនិងសុំអក្សរជាលក្ខណៈវប្បធម៌ដ៏ស្រស់ស្អាតនាដើមនិទាឃរដូវរបស់វៀតណាម

(VOVWORLD) -ក្នុងឱកាសនាដើមនិទាឃរដូវ ជនវៀតណាមតែងតែមានទំនៀមទម្លាប់ជាច្រើន ពោរ ពេញទៅដោយលក្ខណៈវប្បធម៌ល្អស្អាតប្រណីរបស់ប្រទេសជាតិ។ លក្ខណៈវប្បធម៌ ដ៏ ស្រស់ស្អាតមួយនោះគឺ ទំនៀមទម្លាប់សុំអក្សរនិងឲ្យអក្សរនាដើមឆ្នាំ។ នេះជាលក្ខណៈ វប្បធម៌សម្តែងនូវការគោរពតម្រិះវិជ្ជាហើយការសុំអក្សរក៏ជាបំណងប្រាថ្នារបស់មនុស្ស គ្រប់រូបគឺបួងសួងសុំឆ្នាំថ្មីជួបតែសេចក្តីសុខចម្រុងចម្រើន។ 

តាំងពីយូរណាស់មកហើយ ខណៈដែលចូលឆ្នាំថ្មីប្រពៃណីនិងនិទាឃរដូវមក ដល់ម្តង់ៗ ជនជាតិវៀតណាមគេតែងតែទំនៀមទម្លាប់ទៅផ្ទះគ្រូបស្មេរអក្សរ ដែលមាន តម្រិះវិជ្ជាខ្ពស់ក្នុងភូមិ ដើម្បីសុំឃ្លោងអក្សរសម្រាប់ព្យួរក្នុងផ្ទះ។ ខ្លឹមសារចែងក្នុងឃ្លាឃ្លោងនេះគឺពោរពេញទៅដោយក្តីសង្ឃឹមឲ្យ កូនចៅនឹងឆ្លាតវាងវៃព្រមទាំង នាំបញ្ញាមកជូន សមាជិកគ្រប់រូប ជូនក្រុមគ្រួសារផងដែរ។ នេះក៏ជាលក្ខណៈវប្បធម៌ បង្ហាញការគោរព អក្សររបស់ជីដូនជីតា។

ទំនៀមទម្លាប់ឲ្យអក្សរនិងសុំអក្សរជាលក្ខណៈវប្បធម៌ដ៏ស្រស់ស្អាតនាដើមនិទាឃរដូវរបស់វៀតណាម - ảnh 1 ទំនៀមទម្លាប់សុំអក្សរពីគ្រូស្មេរអក្សរនាដើមនិទាឃរដូវគឺស្តែងចេញនូវការគោរពតម្រិះវិជ្ជារបស់ជនវៀតណាមគ្រប់រូប (រូបថតៈ My Tra/VOV5)

        រហូតមកដល់បច្ចុប្បន្ននេះ ទំនៀមទម្លាប់នេះ នៅតែបានជនវៀត ណាមរក្សានិង អភិវឌ្ឍន៍។ នាប៉ុន្មានឆ្នាំថ្មីៗនេះ ពិធីបុណ្យអក្សរនិទាឃរដូវបានក្លាយទៅជាលក្ខណៈ “វិសេសវិសាល” មួយរបស់ជនហាណូយ ខណៈដែលចូលឆ្នាំថ្មីប្រពៃណីនិងនិទាឃរដូវ មកដល់ម្តងៗ។ ពិធីបុណ្យអក្សរបានបើកនៅតំបន់ Ho Van ជិតមណ្ឌលកេរ្ត៍ដំណែល  Van Mieu-Quoc Tu Giam នៃទីក្រុងហាណូយ។ ពិធីបុណ្យនិទាឃរដូវត្រូវបានចាត់ទុក ជាកន្លែងរក្សានូវទំនៀមទម្លាប់ អត្តសញ្ញាណវប្បធម៌ប្រពៃណីយ៉ាងល្អប្រសើររបស់ជន វៀតណាម។ នេះក៏ជាទីតាំងសម្រាប់គ្រូស្មេរអក្សរនូវតម្រិះវិជ្ជារបស់ខ្លួនតាមរយៈការជូន អក្សរនិងឲ្យអក្សរនាដើមឆ្នាំ។

        មកជាមួយនឹងពិធីបុណ្យអក្សរនិទាឃរដូវ អាស្រ័យទៅលើគោល ដៅនិងវ័យអាយុ  អ្នកសុំអក្សរនឹងបានគ្រូពិគ្រោះយោបល់នូវអក្សរសមស្រប។ អក្សរនីមួយៗគឺបង្កប់ន័យ ជ្រាលជ្រៅនិងបំណងប្រាថ្នារបស់មនុស្សម្នាក់ៗ។ គ្រូ Chu Van Thinh បានឲ្យដឹងថា៖

        “ជារៀងរាល់ឆ្នាំ ខណៈដែលចូលឆ្នាំនិងនិទាឃរដូវមកដល់ម្តងៗ ខ្ញុំនឹងសហ សេវឹកបាននាំគ្នាមកទីនេះដើម្បីសរសេរអក្សរផ្ចង់ សម្តែងនូវលក្ខណៈវប្បធម៌ប្រពៃណី របស់ប្រទេសជាតិ។ និទាឃរដូវមកដល់ អ្នក ណាក៏ចង់បានឆ្នាំថ្មីមួយដ៏ល្អប្រសើរ។ ហេតុ ដូច្នេះគេមកសុំអក្សរ អ្នកខ្លះសុំអក្សរ អាយុៈ អ្នកខ្លះសុំអក្សរវណ្ណៈ អក្សរសុភមង្គល និង អក្សរកត្តញូឲ្យកូនជាដើម។ ខ្លឹមសាររបស់អក្សរនិមួយៗ ក៏បានសម្តែងនូវពាក្យពេជ្រល្អ ប្រសើរដែរ”។

        បំណងប្រាថ្នាល្អប្រសើរ បួងសួងសុំឆ្នាំថ្មីពោរពេញទៅដោយសេចក្តីសុខ  សុភមង្គលសុទ្ធតែបានបង្ហាញតាមរយៈអក្សររស់រវើក។ ហេតុដូច្នេះបានជា អក្សរដែល បានគ្រូសរសេរឡើងហាក់ដូចជាវណ្ណកម្មសិល្បៈអញ្ជឹងដែរ។ អ្នកស្រាវជ្រាវអក្សរផ្ចង់ លោក Nguyen Nhu Phach បានពន្យល់ថា៖

        “អ្នកឲ្យអក្សរចង់ឲ្យអ្នកសុំអក្សរមានលក្ខណៈធម្មជាតិហើយអក្សរនោះត្រូវបាន សរសេរឡើងពីដួងចិត្តរបស់អ្នកសរសេរ។ យើងទៅសុំអក្សរ គឺយើងមានបំណងសុំនូវ សុភមង្គលនិងសេចក្តីសុខចម្រើនឲ្យខ្លួនយើងផ្ទាល់និងឲ្យក្រុមគ្រួសារយើងទៀតផង។ ទន្ទឹមជាមួយគ្នានោះ គ្រូសរសេរអក្សរត្រូវមានសីលធម៌ ត្រូវគិតថា ជួយគេក៏ដូចជាជួយ ខ្លួនឯង”។

        ជាធម្មតា យុវជន សិស្សានុសិស្សតែងតែទៅសុំអក្សរបញ្ញា ពុទ្ធិ និងសុំការ ជោគជ័យ ដើម្បីដាស់តឿនខ្លួនឯងបំពេញបន្ថែមចំណេះវិជ្ជា។ អ្នកវ័យចំណាស់គេតែង តែសុំអក្សរសុខសាន្តត្រាន សីលធម៌ ដើម្បីសុំក្តីសុខនិងគ្រួសារស្រុះស្រួល។ លោក Do Ngoc Long នៅ Gia Lam នៃទីក្រុងហាណូយបានចែករំលែកថា៖

        “ឆ្នាំមួយ ខ្ញុំទៅសុំអក្សរមួយ។ អក្សរយើងសុំជាបំណងប្រាថ្នារបស់យើងផ្ទាល់និង ក្រុមគ្រួសារសម្រាប់ឆ្នាំថ្មី។ លើកដំបូងខ្ញុំមកសុំអក្សរគឺខ្ញុំសុំអក្សរ បញ្ញា បន្ទាប់មកខ្ញុំសុំអក្សរកុសល និងអក្សរលាភសំណាង។ ឆ្នាំទៅមិញ ដោយសារចង់ផ្លាស់ ប្តូរការងារ ខ្ញុំមកសុំអក្សរវណ្ណៈ។ ឆ្នាំនេះខ្ញុំសុំអក្សររុងរឿង”។

        ភាពសាមញ្ញប៉ុន្តែពោរពេញទៅដោយលក្ខណៈជ្រាលជ្រៅនៃអក្សរផ្ចង់បានជ្រាប ចូលក្នុងផ្នត់រស់នៅរបស់ប្រជាជនវៀតណាម ព្រោះអក្សរគឺស្តែងចេញពីដួងចិត្ត ដួងចិត្តរបស់ អ្នកឲ្យអក្សរនិងដួងចិត្តរបស់អ្នកសុំអក្សរ។ ហេតុដូច្នេះបានជាពិធីបុណ្យអក្សរនិទាឃ រដូវ និងគ្រូសរសេរអក្សរមានវត្តមានក្នុងឆ្នាំថ្មីមកដល់ម្តងៗ គឺធ្វើឲ្យរស់ឡើងវិញ លក្ខណៈវប្បធម៌ដ៏ស្រស់ស្អាត បំផុសចលនារៀនសូត្រនិងទំនៀមទម្លាប់ដ៏ វិសេសវិសាលរបស់ជនវៀតណាមតាមរយៈរាប់ពាន់ឆ្នាំកន្លងទៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ