ទំនៀមទំលាប់ចង Cha ផ្នែកវប្បធម៍ស្អាតដំបន់ជនបទ Bac Bo។
TO TUAN -  
(VOV) /  
|
ទំនៀមទំលាប់ចង Cha ផ្នែកវប្បធម៍ស្អាតដំបន់ជនបទ Bac Bo។ (vov.vn) |
VOV-Kinh Bac ជាកន្លែងដែលមានអតីតរាជធានីបុរាណចំនួន៣របស់វៀត
ណាមរួមមានកន្លែងភូមិឃុំមួយចំនួនរបស់ខេត្ត Bac Giang, Bac Ninh និងដំបន់
ជាប់នឹងទីក្រុងហាណូយ។ នេះជាដំបន់វប្បធម៍បុរាណនៅវៀតណាម។ ក្នុង
ភាសាបុរាណ “Cha” ជាបងប្អូន។ ចង Cha មានន័យថាចងមេត្រីភាពជាបងប្អូន
ប៉ុន្តែមិនមែនជារវាងមនុស្ស២នាក់ប៉ុណ្ណោះទេ គឺរវាងភូមិទាំងពីរជាមួយគ្នា។ ក្នុង
ជីវភាពរស់នៅ ប្រជាជននៅភូមិទាំងពីរត្រៀមជាស្រេចចែករំលែកជួយឧបត្ថម្ភ
គ្នា។ ភូមិ Phuc Linh និងភូមិ Huong Cau ចំណុះឃុំ Huong Lam ស្រុក Hiep Hoa
ខេត្ត Bac Giang ជាគំរូមួយក្នុងចំណោមគំរូនៃទំនៀមទំលាប់ដ៏ល្អនោះ។ ភូមិ
Phuc Linh ឆ្ងាយពីភូមិ Huong Cau ប្រមាណ៥គីឡូម៉ែត្រ ប៉ុន្តែភូមិទាំងពីរនៅរក្សា
ចំណងចងសម្ព័ន្ធមេត្រីភាពជាបងប្អូនដ៏វិសេសវិសាលតាំងពីរាប់ពាន់ឆ្នាំបន្សល់
ទុកមក។ លោកតា Ta Dang Thinh ជនចាស់ជរាក្នុងភូមិ Phuc Linh បានសំណេះ
សំណាលថា៖
“តាមជិដូនជីតានិយាយថា ក្នុងសម័យកាលសក្តិភូមិប្រជាជននៅទីនេះនៅ
តិចណាស់ ដើម្បីធានាឲ្យការផលិតកម្ម ជួយឧបត្ថម្ភគ្នាក្នុងពេលលំបាកប្រឆាំង
នឹងគ្រោះធម្មជាតិខ្មាំងសត្រូវ នាំទៅដល់ការចងមេត្រីភាពជាបងប្អូនរវាងភូមិ
ទាំងពីរដែលតាមទំនៀមទំលាប់បុរាណហៅថាចង Cha។”
ប្រជាជនភាគច្រើននៅភូមិទាំងពីរ Phuc Linh និង Huong Cau សុទ្ធតែមិនដឹងថាទំនៀមទំលាប់ចង Cha បានមានតាំងពីពេលណាឡើយ ប៉ុន្តែក្នុងមេម័ររបស់គេជានិច្ចកាលមានបណ្ដារឿងបង្ហាញឲ្យចំណងមេត្រីភាពបងប្អូននោះ។ នាឆ្នាំ
៨០សត្សវត្សមុន ក្នុងពេលដែលអ្នកភូមិ Phuc Linh សំរេចធ្វើផ្លូវចូលភូមិ។ នា
ពេលព្រឹកប្រជាជន Phuc Linh ភ្ញាក់ពីដំណែកត្រៀមរៀបចំធ្វើផ្លូវបានឃើញថាផ្លូវ
នោះបានត្រៀមជាស្រេចជាមួយក្រួសគ្រប់គ្រាន់ដើម្បីធ្វើផ្លូវដូចជាការគ្រោងទុក
នោះ។ លោក Ta Van Thuy អ្នកភូមិ Phuc Linh បានសំណេះសំណាលថា៖
“ភូមិបង Huong Cau បានដឹកក្រួសជួយឲ្យ Phuc Linh ហើយបានដឹកនាពេល
រាត្រី ដូច្នេះគ្មានអ្នកណាដឹងឡើយ។ នាពេលព្រឹកភ្ញាក់ឡើងមិនដឹងថាអ្នកណា
បានដឹកក្រួសពីវិហារទៅដើមភូមិទៅហើយ។ មិនដឹងថាភូមិបងបានជួយយ់ាង
ម៉េច គ្មានអ្នកណាដឹងឡើយ។”
វិហារភូមិ Huong Cau ជាសំណង់ស្ថាប័ត្យកម្មដ៏ស្អាតមានប្រវត្តិសាស្ត្ររាប់
រយឆ្នាំមក។ នាដើមសត្សវត្សនេះ វិហារត្រូវខូច ប្រជាជន Huong Cau បាន
សំរេចចិត្តស្ដាវិហារ។ ការជុសជុលស្ដាវិហារជាការងារធំមួយត្រូវបានអ្នកភូមិ
ពិភាគ្សាដ៏ម៉ត់ចត់ ប៉ុន្តែមានការងារមួយដែលគេមិននឹកស្មានបានគឺភូមិ Phuc
Linh ក៏មានផែនការដោយឡែកដើម្បីជួយឧបត្ថម្ភភូមិបង Huong Cau។ តាំងពី
ពេលរាត្រី ក្បឿងទាំងអស់ត្រូវបានប្រជាជន Phuc Linh នាំយកមកជួយភូមិបង
ស្ដាវិហារភូមិ។ គេថែមទាំងបានបញ្ជូនអ្នកភូមិមកជួយដល់ពេលសំណង់បាន
សំរេចរួចរាល់ទៀតផង។ លោក Ngo Van Kien អ្នកភូមិ Phuc Linh បានឲ្យដឹងថា៖
“បានលឺថាបណ្ដាបង Huong Cauជុសជុលវិហារនៅភូមិ Phuc Linh ប្រជាជនទាំងមូលបានយករថយន្តមកដឹកក្បឿងមក។ គ្រួសារណាមានគ្នាច្រើនគឺដឹកច្រើន គ្រួសារណាមានគ្នាតិចដឹកតិច ពីជនចាស់ជរាដល់ជនវ័យក្មេងសុទ្ធតែជួយដឹក
ក្បឿងឲ្យភូមិបង។”
ក្រោយពេលដែលបានចង Cha នោះបានក្លាយទៅជាអ្នកក្នុងគ្រួសាររួម
ក្លាយទៅជាបងប្អូន ភូមិទាំងពីរសុទ្ធតែយកអស់ពីកំលាំងកាយចិត្តជួយឧបត្ថម្ភគ្នា។ ចំពោះប្រជាជនជនបទនោះ មនោសញ្ចេតនាភូមិឃុំជាមនោសញ្ចេតនាដ៏ពិសិទ្ធិ។ នៅដំបន់វាលទំនាប Bac Bo បច្ចុប្បន្ននៅមានភូមិជាច្រើនរក្សាទំនៀមទំលាប់ចង
Cha ដូចជាភូមិ Hoang Mai (ឃុំ Hoang Ninh) និងភូមិ Mai Vu (ឃុំ Ninh Son) ស្រុក
Viet Yen ខេត្ត Bac Giang រឺភូមិ Trau Lo និងភូមិ Kim Lu ស្រុក Soc Son ហាណូយនិងភូមិជាច្រើនផ្សេងទៀតនៅខេត្ត Bac Ninh។ ទោះបីនៅកន្លែងណាក៏ដោយចង
Cha នៅជាផ្នែកវប្បធម៍ស្អាតពោពេញទៅដោយអត្តសញ្ញាណប្រជាជាតិក្នុង
ជិវភាពសហគមន៍នៅភូមិជនបទវៀតណាម៕
TO TUAN
-VOV