ទីលានវប្បធម៌ សិល្បៈអនឡាញ់សម្រាប់រដូវកាល COVID

(VOVWORLD) -  ដោយសារតែផលប៉ះពាល់នៃការរីករាលដាលជំងឺរាតត្បាត COVID-19 យ៉ាងដូច្នេះ ទើបបានជាសកម្មភាពវប្បធម៌សិល្បៈនិងការតាំងពិព័រណ៍ភាគច្រើននៅប្រទេសវៀតណាមត្រូវបានបញ្ឈប់ជាបណ្តោះអាសន្ន។ ប្រការនេះបានជម្រុញមជ្ឈដ្ឋានអ្នកឯកទេស រកមើលវិធីសាស្ត្រថ្មី  ដោយនាំមកនូវសកម្មភាពវប្បធម៌និងសិល្បៈបង្ហោះលើបណ្តាញអ៊ិនធឺរណែត ដើម្បីបង្កើតកន្លែងលេងកំសាន្ត សំដៅជំរុញសកម្មភាពវប្បធម៌និងសិល្បៈឲ្យវិលត្រឡប់មកវិញ។

ទីលានវប្បធម៌ សិល្បៈអនឡាញ់សម្រាប់រដូវកាល COVID - ảnh 1 ចំណងជើងដែលបានបង្ហាញនៅឯគ្រឹះស្ថានបោះពុម្ភផ្សាយតាមអ៊ិនធឺរណែតមានឈ្មោះថា “អានដើម្បីសុខភាព” របស់រោងពុម្ពស្ត្រី

ក្នុងវិស័យបោះពុម្ពផ្សាយ ជាលើកដំបូង ក្នុងទិវាសៀវភៅ វៀតណាម ថ្ងៃទី ២១ មេសា ពិព័រណ៍សៀវភៅត្រូវបានរៀបចំឡើងតាមអនឡាញ។ ពិព័រណ៍សៀវភៅអនឡាញ រួមមានការបង្ហាញសៀវភៅ របស់គ្រឹះបោះ ពុម្ពផ្សាយ និងក្រុមហ៊ុនបោះ ពុម្ភផ្សាយ ក៏ដូចជាការលក់សៀវភៅ; ណែនាំសៀវភៅថ្មី; ការផ្លាស់ប្តូរការពិភាក្សាជាមួយអ្នកនិពន្ធ វាគ្មិនជាដើម។ មុននោះ អ្នកបោះពុម្ពផ្សាយក៏បានរៀបចំនូវព្រឹត្តិការណ៍អានតាម អនឡាញ ដែលទាក់ទាញអ្នក អានផងដែរ។ ពិធីបុណ្យសៀវភៅអនឡាញ  “នៅផ្ទះអានសៀវភៅមិនបារម្ភនឹងការរក្សាគម្លាត” របស់គ្រឹះបោះពុម្ព Kim Dong គឺជាឧទាហរណ៍មួយ។ ចំណែកឯគ្រឹះបោះពុម្ពផ្សាយស្ត្រីគឺជាអង្គភាពជួរមុខក្នុងការបង្កើតក្លឹបសៀវភៅតាមអ៊ិនធឺរណែតដែលមានឈ្មោះថា “អានដើម្បីសុខភាពល្អ” ក្នុងឱកាស ថ្ងៃទី ៨ មីនា រួមជាមួយសកម្មភាពបញ្ចុះតម្លៃខ្លាំងសម្រាប់ចំណងជើងជាច្រើន។ លោកស្រី Khuc Thi Hoa Phuong និពន្ធនាយកគ្រឹះបោះពុម្ពស្ត្រីបានឲ្យដឹងថា៖ “គណៈកម្មការទំនាក់ទំនងនៃគ្រឹះបោះពុម្ពផ្សាយស្ត្រីមានគំនិតផ្តួចផ្តើម រៀបចំពិព័រណ៍សៀវភៅអនឡាញនិងយកឈ្មោះថា អានដើម្បីសុខភាពល្អ។ នៅពេលយើងដាក់ឈ្មោះបែបកំប្លែងដូច្នោះ ទើបមានអ្នកយកចិត្តទុកដាក់ច្រើនណាស់។ មានមិត្តអ្នកអានច្រើនតាមគ្រួសារនានា យុវជនវ័យក្មេង អ្នកចូលចិត្តសៀវភៅសុទ្ធតែចាប់អារម្មណ៍នឹងទម្រង់នេះ។ តាមរយៈបុណ្យសៀវភៅអនឡាញ យើងខ្ញុំបានណែនាំស្នាដៃល្អៗ ជាច្រើនដល់គ្រួសារនិងយុវជន និងអ្នកស្រឡាញ់ការអានផងដែរ”

ទីលានវប្បធម៌ សិល្បៈអនឡាញ់សម្រាប់រដូវកាល COVID - ảnh 2 Art talk គម្រោងសិល្បៈ Phuc Tan

ក្នុងកំឡុងពេលរក្សាគម្លាតសង្គមដោយសារជំងឺរាតត្បាត សកម្មភាពតាំងពិព័រណ៍ជាច្រើនត្រូវផ្អាកជាបណ្តោះអាសន្ន។ នេះក៏ជាមូលហេតុដែលអ្នកផលិតកម្មសិល្បៈ បានគិតពិចារណាពីសកម្មភាពតាមអ៊ិនធរណេត។ បានបង្ហើយនៅខែកុម្ភៈឆ្នាំ ២០២០ គម្រោងសិល្បៈសាធារណៈ Phuc Tan មិនទាន់មានឱកាសណែនាំជាសាធារណៈដល់សាធារណជនឡើយ។ ហេតុដូច្នេះអគ្គនាយក Nguyen The Son និងក្រុមសិល្បករ បានរៀបចំជំនួបសំណេះសំណាលមួយ តាមអ៊ិនធរណេត តាមរយៈ កម្មវិធី Zoom។  កម្មវិធី “art talk” ដូច្នេះគឺទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជនដែលស្រឡាញ់សិល្បៈមួយចំនួនធំ។ អគ្គនាយក Nguyen The Son បានឲ្យដឹងថា៖ “នៅពេលរៀបចំការសន្ទនាតាមអ៊ិនធឺណេតដូចនេះ មានន័យថា លែងជារបាំងភូមិសាស្ត្រទៀតហើយ មនុស្សទាំងអស់គ្នា អាចចូលរួមបានដែរ។ ក្រៅពីប្រជាជនក្នុងប្រទេសវៀតណាមដូចជាហាណូយ ទីក្រុងហូជីមិញ ទីក្រុង Hue មក អ្នកដែលស្រឡាញ់សិល្បៈនៅក្រៅប្រទេសដូចជា ហូឡង់និងជប៉ុនក៏អាចចូលរួមបានដែរ។ តាមរយៈបច្ចេកវិទ្យា មនុស្សគ្រប់រូបអាចចែករំលែកព័ត៌មាននៅលើអេក្រង់ក្នុងពេលនិយាយអំពីរូបភាព បទបង្ហាញខ្សែភាពយន្ត ដូច្នេះទស្សនិកជនអាចចូលរួមតាមដានដែរ”

ទីលានវប្បធម៌ សិល្បៈអនឡាញ់សម្រាប់រដូវកាល COVID - ảnh 3 Music Home រដូវកាលទី ២

ក្នុងវិស័យសម្តែងគម្រោង “24h Music Marathon” ដែលជាកម្មវិធីសម្តែងតាមអ៊ិនធឺរ ណេត ដែលផ្តួចផ្តើមដោយក្រុមសិល្បករ Trang Trinh, Phan Do Phuc, Vu Phuong  បានផ្ញើសារថា “សូមនៅផ្ទះ ខ្ញុំនឹងលេងតន្ត្រីឲ្យអ្នកស្តាប់” ទទួលបានការឆ្លើយតបពីសិល្បករល្បី ៗ ជាច្រើនទាំងក្នុងនិងក្រៅប្រទេស។  ក្រៅពីនោះ កម្មវិធី Music Home  រដូវកាលទី២ ឆ្នាំ ២០២០ គឺជាកម្មវិធីត្រួសត្រាយ នាអំឡុងពេលជំងឺរាតត្បាត។ Music Home បានប្រើបច្ចេកវិទ្យាទូរទស្សន៍អន្តរកម្មជាមួយមុខងារពហុមុខងារតាមការជ្រើសរើសដើម្បីជួយអ្នកទស្សនាឱ្យស្ទាត់ជំនាញលើអេក្រង់ដោយជ្រើសរើសមុំកាមេរ៉ានិងបទពិសោធន៍លំហរពិតៗ ដូចជាមើលផ្ទាល់ដែរ។ លោក Dinh Tien Dung នាយកច្នៃប្រឌិត នៃទូរទស្សន៍ FPT បានឲ្យដឹងថា៖ “ផ្តើមចេញពីគំនិតទូរទស្សន៍ FPT យើងខ្ញុំមានប្រៀបខ្លាំងគឺ iPay TV  ដូច្នេះ យើងខ្ញុំអាចទាក់ទងផ្ទាល់ជាមួយទស្សនិកជន ដែលកំពុងទស្សនានៅតាមផ្ទះ។ គេអាចប្រើតេលេបញ្ជាដើម្បីទាក់ទងជាមួយយើងខ្ញុំ”

នៅពេលអនាគតទោះបីជាមិនស្ថិតក្នុងស្ថានភាពនៃជំងឺរាតត្បាតក៏ដោយ ប៉ុន្តែនិន្នាការនៃការសម្តែងព្រឹត្តិការណ៍សិល្បៈតាមអ៊ិនធឺរណែតដូចនេះនឹងបន្តរីកចម្រើន។ សកម្មភាពនិងព្រឹត្តិការណ៍វប្បធម៌សិល្បៈ តាមអ៊ិនធឺរណែតនឹងក្លាយជា “ឧបករណ៍” ដ៏មានប្រសិទ្ធិភាព ក្នុងការរក្សាទំនាក់ទំនងជាមួយសាធារណជនព្រមទាំងពង្រីកការផ្សព្វផ្សាយជាសាធារណៈ កម្មវិធីវប្បធម៌ និងសិល្បៈផ្សាយបន្តផ្ទាល់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ