ទិវាកំណាព្យវៀតណាមលើកទី១៧ ឆ្នាំ២០១៩ រួមចំណែកផ្សព្វផ្សាយអក្សរសាស្ត្រ វៀតណាមទៅកាន់ពិភពលោក

(VOVWORLD) - ទិវាកំណាព្យវៀតណាម ឆ្នាំ ២០១៩ ត្រូវបានប្រារព្ធឡើងចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២១ ខែកុម្ភៈ ដោយមានការរួមបញ្ជូលជាមួយសន្និសីទអន្តរជាតិ ផ្សព្វ ផ្សាយអក្សរសាស្ត្រវៀតណាមលើកទី៤; មហោស្រពកំណាព្យអន្ដរជាតិទី ៣ នៅរដ្ឋធានីហាណូយនិងខេត្តចំនួន ២ ទៀត គឺខេត្ត Quang Ninh និងខេត្ត Bac Giang ។ សកម្មភាពដ៏ពិសេសនេះ បានរួមចំណែកដល់ការផ្សព្វផ្សាយអក្សរសាស្ត្រ វៀតណាមនិងនាំកំណាព្យវៀតណាមឱ្យចូលរួមជាមួយលំហូរនៃវប្បធម៌ពិភពលោក។ 
ទិវាកំណាព្យវៀតណាមលើកទី១៧ ឆ្នាំ២០១៩ រួមចំណែកផ្សព្វផ្សាយអក្សរសាស្ត្រ វៀតណាមទៅកាន់ពិភពលោក - ảnh 1អ្នកនិពន្ធនិងកវីជាច្រើនរូបក្នុងទិវាបុណ្យ (រូបថតៈ nhandan.com.vn) 

ទិវាកំណាព្យវៀតណាមលើកទី ១៧ ត្រូវបានប្រារព្ធធ្វើរួមគ្នាជាមួយព្រឹត្តិការណ៍កំណាព្យកម្រិតអន្តរជាតិពីរទៀត គឺព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌ដ៏ធំមួយរបស់វៀតណាមដែលទាក់ទាញការចូលរួមពីតំណាងជាង ២០០ នាក់ មកពីគ្រប់ទិសទីទូទាំងប្រទេស ដែលជាកវី អ្នកនិពន្ធ អ្នកបកប្រែ អ្នកស្រាវជ្រាវ សកម្មភាពបោះពុម្ពផ្សាយនិងប្រព័ន្ធផ្សព្វផ្សាយ តំណាងឲ្យអក្សរសាស្ត្រសម័យទំនើបរបស់ប្រទេសជាតិ។

ទិវាកំណាព្យវៀតណាមលើកទី ១៧ បានប្រព្រឹត្តទៅនៅទីក្រុងចំនួនបីគឺ ទីក្រុងហាណូយទីក្រុងហោឡុងខេត្ត Quang Ninh និងទីក្រុង Bac Giang (ខេត្ត Bac Giang) ដោយមានសកម្មភាពសម្បូរបែបនិងគួរឱ្យចាប់អារម្មណ៍ជាច្រើន។ ទិវាកំណាព្យវៀតណាមលើកទី ១៧ បានបើកនៅថ្ងៃទី ១៧ ខែកុម្ភះនៅមណ្ឌលអក្សរសាស្ត្រ Van Mieu-Quoc Tu Giam (ហាណូយ)។ រួមជាមួយគ្នានេះ រាត្រីកំណាព្យ អន្ដរជាតិដោយមានការចូលរួមរបស់កវីជាតិនិងអន្តរជាតិជាច្រើន ដែលបានប្រព្រឹត្តទៅនា យប់ថ្ងៃទី ១៨ ខែកុម្ភៈ នៅទីក្រុង Ha Long ខេត្ត  Quang Ninh។

ប្រធានសមាគមអ្នកនិពន្ធវៀតណាមលោក Huu Thinh បានឲ្យដឹងថា៖ “យើងបានរៀបចំសិក្ខាសាលាជាច្រើនហើយទទួលបានការស្រុះចិត្តគំនិតខ្ពស់ លើតម្រូវការត្រូវស្វែងរកដំណោះស្រាយ ដើម្បីផ្សព្វផ្សាយនូវស្នាដៃគំរូរបស់អក្សរសាស្រ្តវៀតណាម ទៅកាន់ពិភពលោក។ ព័ត៌មាននិងបច្ចុប្បន្នកម្មអក្សរសាស្ត្រ ត្រូវបានមិត្តភក្តិអន្តរជាតិ យកចិត្តទុកដាក់ជាពិសេស។ សមាគមអ្នកនិពន្ធវៀតណាមទទួលយកនូវមតិយោ បល់ពីមិត្តអន្តរជាតិដើម្បីសម្រេចបាននូវគម្រោងមួយ ដែលតាមរយៈនោះ អាច ឈានដល់ការស្វែងរកដំណោះស្រាយដ៏ល្អបំផុត ដើម្បីនាំតម្លៃអក្សរសាស្ត្រ វៀតណាមទៅកាន់មិត្តអ្នកអាននៅជុំវិញពិភពលោក។

ទិវាកំណាព្យវៀតណាមលើកទី១៧ ឆ្នាំ២០១៩ រួមចំណែកផ្សព្វផ្សាយអក្សរសាស្ត្រ វៀតណាមទៅកាន់ពិភពលោក - ảnh 2កវីវេណេហ្ស៊ុអេឡា Gustavo Pereira  ជាមួយនឹងស្នាដៃ "Vietnam 1967" (រូបថតៈ TTXVN)

ទិវាកំណាព្យវៀតណាមក្នុងឆ្នាំនេះ មិនត្រឹមតែកំណត់អំពីកំណាព្យប៉ុណ្ណោះទេ ថែមទាំងឆ្ពោះទៅពង្រីកវិសាលភាពនៃការស្រាវជ្រាវនិងការបកប្រែទៀតផង។ ជាពិសេសគឺការផ្សព្វផ្សាយដើម្បីនាំសៀវភៅអក្សរសិល្ប៍វៀតណាមទៅកាន់ពិភពលោក។ តាមរយៈស្នា ដៃទាំងនេះ សិល្បករនិងអ្នកស្រាវជ្រាវបរទេស អាចរៀបរាប់បាននូវខ្លឹមសារជាមូល ដ្ឋានរបស់អក្សរសិល្ប៍វៀតណាម ហើយទាក់ទងផ្ទាល់ជាមួយអ្នកនិពន្ធ ដែលខ្លួនឃើញ ថា សមរម្យដើម្បីធ្វើការឧទ្ទេសនាមផងដែរ។ ប្រធានសមាគមអ្នកនិពន្ធវៀតណាមលោក  Huu Thinh បានបន្ថែមថា៖ “រាល់ការជួបប្រាស្រ័យ ផ្លាស់ប្តូរវប្បធម៌ក៏ដូចជាកំណាព្យ ត្រូវបានប្រារព្ធឡើងនៅក្នុងទិវាកំណាព្យវៀតណាមលើកទី១៧នេះតែម្តង។ ទិវានេះ បានបង្កើតលំហវប្បធម៌ កំណាព្យដ៏អស្ចារ្យរវាងអ្នកនិពន្ធ កវីអន្តរជាតិជាមួយវៀតណាម។ មិត្តអន្តរជាតិមិនត្រឹមតែនាំស្នាដៃជាកំណាព្យនិងអក្សរសិល្បិ៍របស់ខ្លួនមកវៀតណាមប៉ុណ្ណោះទេ ថែមទាំង ប៉ុន្តែក៏នៅក្នុងចំណោមមិត្តម្នាក់ៗអាចផ្លាស់ប្តូរកំណាព្យជាមួយគ្នាទៀតផង។ វៀតណាមបានក្លាយទៅជាកន្លែងរួមបញ្ចូលកំណាព្យពិភពលោកទាំងមូល"។

នៅទិវាកំណាព្យវៀតណាមឆ្នាំនេះ មានទេពកោសល្យជាច្រើនរបស់ពិភពលោក មានវត្តមាននៅវៀតណាម ដែលសបង្ហាញអំពីចំណងមិត្តភាពតែងតែរកឃើញដំណោះស្រាយដើម្បីឲ្យកាន់តែខិតជិតនឹងគ្នា ទោះបីជាស្ថិតនៅចម្ងាយណាក៏ដោយ។ ចូលរួមទិវាកំណាព្យវៀតណាមឆ្នាំនេះ កវី  Kim Koo Seul មកពីកូរ៉េខាងត្បូងបានចែក រំលែកនូវអារម្មណ៍របស់ខ្លួនថា៖ “ប្រទេសវៀតណាមគឺជាប្រទេសដ៏ស្រស់ស្អាតណាស់។ ទិវាកំណាព្យវៀតណាម លើកទី១៧ ជាព្រឹត្តិការណ៍ដ៏មានអត្ថន័យនិងព្រឹត្តិការណ៍មានអត្ថប្រយោជន៍ណាស់។  កវីបានមកពីប្រទេសជាច្រើននៅជុំវិញពិភពលោក បានប្រមូលផ្តុំគ្នានៅទីនេះហើយបានផ្លាស់ប្តូរគំនិតនិងពិភាក្សាអំពីការអភិវឌ្ឍអក្សរសិល្ប៍ពិភពលោកផងដែរ”។

ពីរបៀបទាក់ទងផ្ទាល់នឹងអក្សរសាស្ត្រវៀតណាមរបស់អ្នកនិពន្ធ កវីជាច្រើននៅលើពិភពលោក ក្នុងឱកាសនេះបានជួយអ្នកនិពន្ធវៀតណាម លើកកម្ពស់ការនិពន្ធការ បកប្រែ ការបោះពុម្ពនិងផ្សព្វផ្សាយស្នាដៃទៅកាន់ពិភពលោក។ ជាពិសេសតាម រយៈ សកម្មភាពកំណាព្យរបស់វៀតណាម កំពុងមានការផ្លាស់ប្តូរថ្មី ប៉ុន្តែនៅតែតភ្ជាប់ជាមួយតម្លៃនៃប្រភពដើមរបស់ប្រទេសជាតិ បង្កើតឡើងលក្ខណៈពិសេស និងធ្វើឲ្យពិភពអក្សរសាស្ត្រ កំណាព្យវៀតណាម កាន់តែសម្បូរបែប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ