H Xiu - Bui Hang -  
(VOVWORLD) - សារមន្ទីរ Dak Lak ជាកន្លែងរក្សាទុកនូវឯកសារនិងវត្ថុតាងមានតំលៃប្រវតិ្តសាស្រ្តវប្បធម៌និងធម្មជាតិរបស់ខេត្ត Dak Lak និយាយដោយឡែកនិងតំបន់ Tay Nguyen និយាយរួម។ ជារៀងរាល់ឆ្នាំសារមន្ទីរនេះស្វាគមន៍ភ្ញៀវប្រមាណ ៣ សែននាក់មកទស្សនា។ នៅទីកន្លែងនេះក្រុមសិប្បករជនជាតិ ភាគតិចបានបង្ហាញនូវរបរសិប្បកម្មដើម្បីឧទ្ទេសនាមពីផលិតផលប្រពៃណីនៃជនជាតិខ្លួនទៀតផង។
សារមន្ទីរ Dak Lak ជាកន្លែងរក្សាទុកនូវឯកសារនិងវត្ថុតាងមានតំលៃប្រវតិ្តសាស្រ្តវប្បធម៌និងធម្មជាតិរបស់ខេត្ត Dak Lak និយាយដោយឡែកនិងតំបន់ Tay Nguyen និយាយរួម។ ជារៀងរាល់ឆ្នាំសារមន្ទីរនេះស្វាគមន៍ភ្ញៀវប្រមាណ៣សែននាក់មកទស្សនា។ នៅទីកន្លែងនេះក្រុមសិប្បករជនជាតិភាគតិចបានបង្ហាញនូវរបរសិប្បកម្មដើម្បីឧទ្ទេសនាមពីផលិតផលប្រពៃណីនៃជនជាតិខ្លួនទៀតផង។
ទោះបីមានអាយុជាង៧៥ឆ្នាំហើយក្ដីតែសិប្បករ Y Mip Ayun ជនជាតិ E De ស្នាក់នៅភូមិ Ko Sier ទីក្រុង Buon Ma Thuot ខេត្ត Dak Lak នៅតែជក់ចិត្តនឹងការកែច្នៃឧបករណ៍ភ្លេងនិងសំដែងតន្ត្រីនៅសារមន្ទីរ Dak Lak ដដែល។ លោកចិតនិងសម្រួចបំពង់ឬស្សីដើម្បី កែច្នៃខ្លុយហើយក៏បង្ហាញណែនាំឲ្យភ្ញៀវទេសចរនូវវិធីធ្វើឧបករណ៍ភ្លេងមួយនេះដែរ។ លោក Y Mip Ayun បានថ្លែងថា
“បើភ្ញៀវគេចង់ស្វែងយល់ពីឧបករណ៍ភ្លេងរបស់ជាតិយើងគឺខ្ញុំសប្បាយចិត្តណាស់។ ពេលនឹកដល់មិត្តចាស់ម្ដងៗគឺខ្ញុំតែងតែយកខ្លុយមកផ្លុំ។ មនោសញ្ចេតនានេះជួយខ្ញុំបងកើតឡើង បទចំរៀងថ្មីៗ”។
សិប្បករជនជាតិភាគតិចបង្ហាញនូវរបរសិប្បកម្មដើម្បីឧទ្ទេសនាមពីផលិតផលប្រពៃណីនៃជនជាតិខ្លួន |
ជាសិប្បការិនីត្បាញចរបាប់មួយរូបអ្នកស្រី H Djuih Eban ជនជាតិ E De មានមោទនភាពយ៉ាងខ្លាំងនាពេលឧទ្ទេសនាមជាមួយភ្ញៀវពីតំលៃវប្បធម៌របស់ជនជាតិខ្លួន។ ក្រៅពីបង្ហាញនូវការត្បាញក្រណាត់ជាប្រពៃណីជាតិ អ្នកស្រីក៏បកស្រាយឲ្យទស្សនិកជនដឹងច្បាស់ពីវត្ថុធាតុដើមសំរាប់ត្បាញចរបាប់ វិធីលាយពណ៌ក្បូរក្បាច់និងអត្ថន័យនៃរបរតម្បាញក្រណាត់ក្នុងជីវភាពរស់នៅរបស់ជនជាតិ E De។ សិប្បការិនី H Djuih Eban បានថ្លែងយ៉ាងដូច្នេះថា
“របរត្បាញចរបាប់នេះគឺជាឱកាសដើម្បីផ្សព្វផ្សាយពីទំនៀមទំលាប់របស់ជនជាតិខ្ញុំដល់ភ្ញៀវទេសចរព្រមទាំងថែរក្សាអត្តសញ្ញាណវប្បធម៌ជាតិទៀតផង។ តាមរយៈនោះទស្សនិកជននឹងរៀនបាននូវវិធីត្បាញក្រណាត់ស្អាតរបស់ជនជាតិយើង”។
តាមរយៈសកម្មភាពទាំងនេះក្រុមសិប្បករសិប្បការិនីជនជាតិភាគតិចបានក្លាយទៅ ជា”ស្ពាន”តភ្ជាប់រវាងប្រពៃណីជាមួយសម័យកាល រវាងសហគមន៍វប្បធម៏របស់ខ្លួនជាមួយមហាជន។ នេះជាទង្វើដែលទទួលបាននូវការស្វាគមន៍យ៉ាងខ្លាំងពីទស្សនិកជនដែលមកទស្សនាសារមន្ទីរ Dak Lak។ លោក Huynh Van Thong ជាភ្ញៀវមួយរូបមកពីស្រុក Chau Thanh ខេត្ត Dong Thap ភូមិភាគខាងត្បូងវៀតណាមបានឲ្យដឹងថា
“ខ្ញុំសង្កេតឃើញថានេះជាភូមិរបរមួយដែលផ្សាភ្ជាប់ជាមួយប្រពៃណីដ៏យូរអង្វែងរបស់ជនជាតិភាគតិច។ ហើយផលិតផលទាំងនេះគួរតែត្រូវបានផ្សព្វផ្សាយឲ្យបានទូលំទូលាយដើម្បីប្រជាជនយល់ដឹងបន្ថែមពីរូបភាពនៃជនជាតិភាគតិចនៅBuon Ma Thuot”។
នាបច្ចុប្បន្ន សារមន្ទីរ Dak Lak កំពុងអំពាវនាវឲ្យមានការវិនិយោគបន្ថែមពីសង្គមព្រមទាំងបង្កើនការអញ្ជើញសិប្បករមកសំដែងសិល្បៈនិងបង្ហាញពីរបរសិប្បកម្មប្រពៃណីតាមខែនិងត្រីមាស។ ជាពិសេសក្នុងឱកាសបុណ្យទានឬបុណ្យចូលឆ្នាំថ្មីសារមន្ទីរ Dak Lak តែងតែបើកសកម្មភាពអន្តរកម្មសំដៅជួយឲ្យភ្ញៀវចូលរួមការធ្វើសាកល្បងនូវរបរប្រពៃណីនានាដើម្បីគេយល់ដឹងជាក់ស្ដែងពីតំលៃវប្បធម៌និងប្រវតិ្តសាស្រ្តរបស់វៀតណាម៕
H Xiu - Bui Hang