ប្រការមួយចំនួនអំពីរបៀបដាក់ឈ្មោះរបស់មនុស្សវៀតណាម។
TO TUAN -  
(VOV) /  
|
ប្រការមួយចំនួនអំពីរបៀបដាក់ឈ្មោះរបស់មនុស្សវៀតណាម។ (giaoduc.net.vn) |
VOV-ឈ្មោះមួយដ៏គ្រប់គ្រាន់របស់មនុស្សវៀតណាមរួមមានត្រកូល នាម
និងឈ្មោះនិងចាប់ផ្ដើមពីត្រកូលមុនបន្ទាប់នោះជានាមនិងចុងក្រោយគឺឈ្មោះ។
ឧទាហរណ៍គឺ Nguyen Van Hung (ត្រកូលគឺ Nguyen នាមជា Van និងឈ្មោះជា Hung)។ ឈ្មោះមួយអាចមាននាមជាច្រើននៅកណ្ដាល។ ឈ្មោះមិនត្រឹមតែសញ្ញាបែកចែក
មនុស្សជាមួយអ្នកផ្សេងប៉ុណ្ណោះទេ ថែមទាំងនៅផ្ទុកអត្ថន័យតំលៃវប្បធម៍ដ៏ស៊ី
ជម្រៅទៀតផង។ មុននេះក្នុងពេលដាក់ឈ្មោះកូន មនុស្សវៀតណាមច្រើនតែដាក់
នាម “Van”(មានន័យថាអក្សរសាស្ត្រ) សំរាប់កូនប្រុសនិង “Thi” (ផ្សារ) សំរាប់កូនស្រី ដើម្បីជាការបែកចែកភេទក្នុងឈ្មោះ។ នេះជាទស្សនាទានតាំងពីដំណាក់កាល
សក្តិភូមិចាត់ទុកថាបុរសឧស្សាហ៍ក្នុងការរៀនសូត្រ នារីពូកែក្នុងការទៅផ្សារនិង
កិច្ចការក្នុងផ្ទះ។ ក្នុងទស្សនាទានប្រពៃណីរបស់មនុស្សលោកខាងកើត កូនប្រុស
ត្រូវបានចាត់ទុកជាអ្នកបន្តពូជពង្សវង្សត្រកូល បន្តរាល់បំណងប្រាថ្នាដែលមាតា
បីតាមិនទាន់បំពេញ។ ដូច្នេះការជ្រើសរើសឈ្មោះសំរាប់កូនត្រូវបានយកចិត្តទុក
ដាក់ណាស់។ ប្រហែលជាដោយសារដូច្នេះបុរសវៀតណាមច្រើនតែមានឈ្មោះ
Hung (ខ្លាំងក្លា វីរជន) Cuong (ខ្លាំងក្លា មានសុខភាពល្អ) Thanh (ជោគជ័យ) Dat
(ជៅគជ័យក្នុងការងារ) ជាដើម។ រីឯនារីច្រើនតែផ្សាភ្ជាប់ជាមួយប្រភេទដើមឈើ
ដូចជា Dao (ម៉ាក់ខៃ) Mo Man (ព្រូន) រឺបណ្ដាប្រភេទផ្កាដូចជា Mai (ផ្កាអង្គាសិល)
Cuc (ផ្កាស្បៃរឿង)ជាដើម។ របៀបដាក់ឈ្មោះរបស់មនុស្សវៀតណាមនៅបាន
ផ្អែកទៅលើសូសព្ទរបស់ភាសាវៀតណាមទៀតផង។ លោកស្រី Song Ha អ្នក
ជំនាញការស្រាវជ្រាវវប្បធម៍ប្រជាប្រិយបានឲ្យដឹងថា៖
“ក្នុងការដាក់ឈ្មោះគេច្រើនតែមានទស្សនាទានថានារីច្រើនតែបានដាក់ឈ្មោះជាមួយសូរសព្ទស្រាលដើម្បីមានជីវភាពក្រោយនេះរបស់នារីត្រូវបាន
សុខសាន្តត្រាណពីព្រោះដោយវាសនាជានារី។ ប៉ុន្តែបុរសគឺផ្ទុយទៅវិញច្រើន
តែមានឈ្មោះមានសូរសព្ទធ្ងន់ជាងពីព្រោះបុរសតាំងពីពេលបានប្រសូតចេញ
ត្រូវធ្វើភារកិច្ចជាច្រើនជាមួយតួនាទីជាច្រើនចំពោះគ្រួសាររង្សត្រកូល។”
នាបច្ចុប្បន្នទោះបិមានឥទ្ធិពលរបៀបដាក់ឈ្មោះរបស់លោកតាលោកយាយ
នៅតែធំធេងក្តី ប៉ុន្តែ របៀបសម្គាល់អំពិការដាក់ឈ្មោះសំរាប់កូនមិនត្រឹមតែមានអត្ថន័យប៉ុណ្ណោះទេថែមទាំងមានចរិតលក្ខណៈសោភ័ណ្ឌភាពជាច្រើនជាង។
បងស្រី Vu Anh Nguyet នៅច្រក Trang An ទីក្រុងហាណូយ មានកូនបុរសច្បង
មានឈ្មោះថា Dinh Tien Minh (Tien Minh មានន័យថា វឌ្ឍនភាពឈ្លាសវៃ) ក្នុង
ពេលជិតបានសំរាលកូនស្រី ប្តីប្រពន្ធបងស្រីបានពិភាគ្សាយ៉ាងម៉ត់ចត់ក្រោយ
នោះសំរេចចិត្តដាក់ឈ្មោះកូនជាDinh Nguyet Anh។ បងស្រី Nguyet បានចែករំ
លែកថា៖
“ខ្ញុំពេញចិត្តណាស់ក្នុងពេលដាក់ឈ្មោះកូនស្រីជាDinh Nguyet Anh ពីព្រោះក្នុងឈ្មោះមានយកនាមរបស់ម្ដាយ។ ជាងនេះទៅទៀត ក្នុងឈ្មោះនេះមាន
អត្ថន័យដ៏ស្អាត Nguyet Anh មាននៃថាពន្លឺព្រះច័ន្ទ។ ខ្ញុំសង្ឃឹមថាកូនស្រីក្រោយនេះនឹងស្អាតនិងមានជីវភាពសុខសាន្តត្រាណ។”
ការដាក់ឈ្មោះកូនចំណុះទៅលើកត្តាជាច្រើន ក្នុងនោះកត្តាចិត្តសាស្ត្ររបស់ឧពុកម្តាយនិងសាចញាត្តិក្នុងគ្រួសារដើរតួនាទីសំខាន់។ ប៉ុន្តែទំនោរួមគឺ បណ្ដាឈ្មោះមនុស្សវៀតណាមមុននេះនិងបច្ចុប្បន្នសុទ្ធតែបានឆ្ពោះទៅប្រការល្អនិងមានអត្ថន័យ
ក្នុងជីវភាពរស់នៅ។ របៀបដាក់ឈ្មោះជាផ្នែកទំលាប់ដ៏វិសេសវិសាលនិងពិតប្រាកដ
ថាជានិច្ចកាលមានតួនាទីជាក់ស្ដែងក្នុងជីវភាពនិងភាសារបស់មនុស្សវៀតណាម៕
TO TUAN
-VOV