ប្រពៃណីគ្រួសារវៀតណាមក្នុងដំណាក់កាលធ្វើសមាហរណកម្ម
TO TUAN -  
(VOV WORLD) /  
Vovworld-តាមប្រពៃណីរបស់ប្រជាជាតិវៀតណាមគឺ គ្រួសារត្រូវមានវប្បធម៌គ្រួសារ។តាមនោះជនគ្រប់រូបគោរពរាប់អានជនចាស់ជរា ស្រឡាញ់កូនក្មេង។ហើយពេលមាន
ប្រការអីពុំទាន់ពេញចិត្ត នោះបណ្តាសមាជិកក្នុងគ្រួសារ អាចលើកយកមករួមយោបល់
ដើម្បីទទួលបានការស្រុះចិត្តគំនិត។របៀបរស់នៅនេះបានរួមចំណែករក្សាសុភមង្គល
របស់គ្រួសារវៀតណាមរាប់ទំណរមកហើយចំណុចលេចធ្លោក្នុងប្រពៃណីវប្បធម៌គ្រួសារ
វៀតណាមគឺនឹកដល់ប្រភពដើមដឹងគុណឪពុកម្តាយ។ លោកស្រី Duong Thi Hauកើត
ឡើងនិងធំដឹងក្តីក្នុង គ្រួសារ១មានកូនអស់ទាំង៨នាក់នៅខ័ណ្ឌ Hai Ba Trung ទីក្រុង
ហាណូយ។ទោះបីបានក្លាយទៅជាលោកយាយខាងម្តាយក្តីប៉ុន្តែទិវាបុណ្យឬថ្ងៃអាទិត
ណាក៍ដូចជា ទិវាបុណ្យឬថ្ងៃអាទិត្យណាដែរ លោកស្រីរួមជាមួយប្តីនិងកូនៗសុទ្ឋតែទៅ
សាកសួរសុខទុក្ខឪពុកម្តាយនៅស្រុកកំណើត។លោកតា DuongTu Cuong ឪពុករបស់
លោកស្រី Duong Thi Hauដែលកំពុងរស់នៅនៅស្រុក Thuong Tin ជាយក្រុងហាណូយ
រៀបរាប់ដោយក្តីរំជួលចិត្តថា៖“ ពីមុនមកគ្រួសារខ្ញុំនៅរក្សាទំនៀមទំលាប់គឺកូនចៅនឹកដល់
គុណបំណាច់ ចិញ្ចឹមបីបាច់របស់ឪពុកម្តាយ។កូនៗខ្ញុំមកជូនអំណោយយ៉ាងម៉ត់ចត់។យើងខ្ញុំសប្បាយរីករាយណាស់ដោយសារកូនចៅនឹកដល់ជានិច្ច។ “តាមរយះការរក្សា
ទំលាប់ទៅសាកសួរសុខទុក្ខលោកតាលោកយាយឪពុកម្តាយ លោកស្រី Hauបានអប់រំកូន
ចៅអំពីរបៀបប្រតិបត្តិនិងនឹកដល់ប្រភពដើមរបស់ខ្លួន។ដោយសារ ទំនៀមទំលាប់ដ៍ល្អ
ប្រសើរនេះគ្រូសារដែលមានច្រើនជំនាន់រួមរស់នៅរក្សាបានបរិយាកាសសប្បាយស្រុះស្រួល
នឹងគ្នា។
|
លោក Dinh Van Hanh ជាអតីតយទ្ឋជនចូលនិវត្តន៍១រូបដែលរស់នៅជាមួយកូនចៅនៅវិថី
Ly Nam De ក្រុងហាណូយអោយដឹងថា៖“ ទោះបីជាបានចូលនិវត្តន៍ក្តីប៉ុន្តែខ្ញុំនៅចូលរួម
កិច្ចការសង្គមដដែល។ខ្ញុំនៅរួមរស់ជាកូនចៅក្នុងគ្រួសារ។ខ្ញុំខិត្តខំធ្វើជាគំរូក្នុងកិច្ចការទាំងឡាយសំរាប់អប់រំកូនចៅ។ “
ប្តីប្រពន្ឋលោកស្រី Do Thi Hien នៅវិថី Hoang Cau ទីក្រុងហាណូយជាប់ប្រកបការងារ
យ៉ាងមមាញឹក។ប៉ុន្តែជាប់រវល់យ៉ាងម៉េច ក្តីលោកស្រី Hienសុទ្ឋតែរៀបចំពិធីជួបជុំគ្រួសារ
នាចុងសប្តាហ៍។ក្នុងពិធី១ដូច្នេះ លោកស្រី Hienរំជួលចិត្តយ៉ាងខ្លាំងពេលទទួលបាន
អំណោយដែលកូនប្រុសប្រគល់ជូនក្នុងឱកាសរំលឹកខួបទិវាអាពាហ៍ពិពាហ៍។ចំពោះលោក
ស្រីនេះជាអំណោយ១ពោរពេញទៅដោយអត្ថន័យ។លោកស្រីអោយដឹងថា៖“ ខ្ញុំមានការ
ប្លែកចិត្តយ៉ាងខ្លាំងពេលទទួលអំណោយរបស់កូនប្រុស។ខ្ញុំឃើញសប្បយរំជួលចិត្តពេល
កូនខ្ញុំបានធំដឹងក្តី។ “
ដំបូលគ្រួសារនិមួយៗជាប្រភពកំលាំងពលំជួយសមាជិកទាំងឡាយឆ្លងកាត់ពុះពារលើការ
លំបាកសាកល្បងក្នុងជីវិត។ការរក្សាវប្បធម៌គ្រួសារវៀតណាមក្នុងសម័យទំនើបនឹងរួម
ចំណែកបង្កើតគ្រឹះស្ថានសង្គមដ៍ល្អប្រសើរកសាងខឿនវប្បធម៌ពោរពេញទៅដោយអត្ត
សញ្ញាណជាតិវៀតណាមក្នុងចរន្តធ្វើសមាហរណកម្ម៕
“ “
TO TUAN
-VOV WORLD