“ផ្កាស្បៃរឿងខៀវ” - រាត្រីកំណាព្យ - តន្ត្រី - ល្ខោនពិសេសជាមួយនឹងកត្តាថ្មីច្រើន

(VOVWORLD) - អ្នកនិពន្ធរឿង Luu Quang Vu និងភរិយារបស់លោក កវី Xuan Quynh ត្រូវបានសិល្បករ និងសាធារណជនវៀតណាមស្រឡាញ់រាប់អានចំពោះទេពកោសល្យ ទាក់ទងនឹងស្នាដៃដែលអ្នកទាំងពីរបានបន្សល់ទុកមក។ ឆ្នាំនេះក្នុងឱកាសខួបលើកទី ៨០ នៃទិវាកំណើតរបស់កវីស្រី Xuan Quynh (៦ តុលា ១៩៤២ - ៦ តុលា ២០២២) កម្មវិធីសិល្បៈ “ផ្កាស្បៃរឿងខៀវ”  - រាត្រីកំណាព្យ - តន្ត្រី - ល្ខោនពិសេសជាមួយនឹងកត្តាថ្មីច្រើនត្រូវបានសិល្បៈករល្បីឈ្មោះសម្តែងឡើង។ កម្មវិធីត្រូវបានសង្ឃឹមថា នឹងនាំមកជូនសាធារណជននូវទស្សនៈថ្មីៗអំពីជីវិត និងអាជីពរបស់កវីដ៏មានទេពកោសល្យម្នាក់នេះ។

“ផ្កាស្បៃរឿងខៀវ”  - រាត្រីកំណាព្យ - តន្ត្រី - ល្ខោនពិសេសជាមួយនឹងកត្តាថ្មីច្រើន - ảnh 1សន្និសិទកាសែតបើករាត្រីកំណាព្យតន្ត្រី "ផ្លាស្បៃរឿងពណ៌ខៀវ" (រូបថត៖ VOV)

ប្រធានបទនៃរាត្រីកំណាព្យ-តន្ត្រី-ល្ខោន “ផ្កាស្បៃរឿងពណ៌ខៀវ” ត្រូវយកលំនាំគំនិតពីកំណាព្យដែលមានឈ្មោះដូចគ្នារបស់កវី Xuan Quynh និងរឿងល្ខោនដ៏ល្បីឈ្មោះ “ផ្កាស្បៃរឿងលើវាលភក់” របស់អ្នកនិពន្ធរឿង Luu Quang Vu។ ដោយយកកវី Xuan Quynh ជាតួររឿងសំខាន់ រាត្រីកំណាព្យ តន្ត្រី ល្ខោនរឿង “ផ្កាស្បៃរឿងពណ៌ខៀវ” មាន៤ ផ្នែកដូចជា៖ “ផ្ទៃមេឃនៅក្នុងស៊ុត” “ច្រៀងដោយខ្លួនឯង” “រលក” និង ផ្កាស្បែរឿងពណ៌ខៀវ”។ ជាពិសេស “ច្រៀងដោយខ្លួនឯង” សម្តែងឡើងវិញនូវរូបភាពពហុរូបរបស់ Xuan Quynh តាមរយៈពណ៌តន្ត្រីថ្មីចម្រុះ និងភាពយន្តឯកសារខ្លីៗដែលសំដែងដោយសំឡេងពិតរបស់ Luu Quang Vu - Xuan Quynh; “រលក” នឹងនាំមកនូវការនឹកឃើញរូបភាពរបស់កវីស្រីមួយរូបក្នុងរឿងស្នេហា។ នៅទីនោះ តាមរយៈការសម្តែងកំណាព្យរបស់សិល្បៈករ Le Khanh, Chieu Xuan, Minh Trang, Lan Huong, Do Ky ជាដើម នឹងនាំមកនូវទិដ្ឋភាពកាន់តែច្បាស់អំពីកិច្ចសន្ទនាដែលមានទាំងជិត-ឆ្ងាយ និងទន់ភ្លន់ប៉ុន្តែខ្លាំងក្លាក្នុងពេលតែមួយនៃព្រលឹងកវីពីររូប ដើម្បីមើលឃើញសេចក្តីស្រឡាញ់គ្នារបស់ពួកគេ។ អ្នកដឹកនាំរឿង Hoang Diep អគ្គនាយកនៃកម្មវិធីបានចែករំលែកថា៖ “តន្ត្រីករ  Quoc Trung គឺជាអ្នកដឹកនាំតន្ត្រី និងអ្នកដឹកនាំរឿង Tran Luc និង Luc Team នឹងដឹកនាំរឿងល្ខោនថ្មីៗ ជាមួយនឹងភាសាថ្មី។ ដូច្នេះហើយ កម្មវិធីផ្កាស្បៃរឿងពណ៌ខៀវឆ្នាំនេះ នឹងមានភាពខុសប្លែកគ្នាទាំងស្មារតីនិងទម្រង់ ដូចពេលកន្លងមកដែលគ្រប់គ្នាបានឃើញស្រាប់”។

“ផ្កាស្បៃរឿងខៀវ”  - រាត្រីកំណាព្យ - តន្ត្រី - ល្ខោនពិសេសជាមួយនឹងកត្តាថ្មីច្រើន - ảnh 2កវី Xuan Quynh (រូបថត៖ kiemsat.vn)

ចំណុចលេចធ្លោនៃកម្មវិធីគឺរឿងល្ខោនដោយអ្នកដឹកនាំរឿង Nguyen Hoang Diep សរសេរសេណារីយូនិងឆាក Lucteam របស់សិល្បករឆ្នើម Tran Luc។ រឿងល្ខោននេះ គឺដូចជាការភ្ជាប់គំនិតពីកំណាព្យ “ផ្កាស្បៃរឿងពណ៌ខៀវ” របស់កវី Xuan Quynh និងរឿងល្ខោនល្បីឈ្មោះ “ផ្កាស្បែរឿងពណ៌ខៀវលើវាលភក់” របស់អ្នកនិពន្ធរឿង Luu Quang Vu ដើម្បីស្នាដៃទាំងពីរហាក់ដូចជារួមបញ្ចូលគ្នាទៅវិញទៅមក។ ការលាយបញ្ចូលគ្នានេះក៏ជាដំណើរមនោសញ្ចេតនាបែបកំណាព្យ និងមនោសញ្ចេតនានៃស្នេហារបស់ Luu Quang Vu - Xuan Quynh ។ សិល្បៈករឆ្នើម  Tran Luc បាននិយាយថា៖ “គឺជាផ្នែកបន្ថែមនៃ “ផ្កាស្បែរឿងពណ៌ខៀវលើវាលភក់” ដោយមិនចាំបាច់សម្តែងឡើងវិញនូវសម្រង់ណាមួយនៅក្នុងឆាកនោះទេ ប៉ុន្តែគំនិតនៅតែដដែល ជាការពិត ខ្ញុំនឹងកែសម្រួលវាតាមរចនាប័ទ្មរបស់ក្រុម Luc Team។ មូលហេតុដែលខ្ញុំរៀបចំឆាកសាមញ្ញគឺដោយសារតែសម្រាប់កម្មវិធីទាំងមូល រាត្រីមួយនៃកំណាព្យរបស់ Xuan Quynh ភាសាសាមញ្ញរបស់យើងគឺសមរម្យណាស់សម្រាប់កម្មវិធីនេះ”។

នៅថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០១៩ ក្នុងឱកាសខួបកំណើតគម្រប់ ៧៧ ឆ្នាំរបស់គាត់ រូបភាពរបស់កវី Xuan Quynh បានបង្ហាញខ្លួននៅលើគេហទំព័រ Google ។ រូបភាពរបស់លោកស្រីមានវត្តមានទូទាំងពិភពលោក ហើយត្រូវបាន Google លើកតម្កើងជានិមិត្តសញ្ញាឆ្នើមរបស់មជ្ឈដ្ឋានសិល្បកៈសិល្បៈការិនី និងអ្នកនិពន្ធវៀតណាម។ លោកស្រីគឺជាមនុស្សទី ៣ នៅក្នុងប្រទេសវៀតណាម បន្ទាប់ពីតន្ត្រីករ Trinh Cong Son និងវិចិត្រករ Bui Xuan Phai ដែលត្រូវបានទំព័រស្វែងរកដ៏ធំបំផុតរបស់ពិភពលោកនេះលើកតម្កើងផងដែរ។ មានមនុស្សតិចណាស់ដែលលាចាកលោកបានជាង ៣០ ឆ្នាំហើយ ប៉ុន្តែនៅតែត្រូវបានគេកោតសរសើរ និងស្រឡាញ់ ដូចជាកវីស្រី Xuan Quynh មិនត្រឹមតែនៅក្នុងប្រទេសវៀតណាមប៉ុណ្ណោះទេ ថែមទាំងនៅជុំវិញពិភពលោកទៀតផង។ ជាការដឹងគុណដ៏ជ្រាលជ្រៅបំផុត ក្នុងកម្មវិធី តន្ត្រីករ Vinh Tien នឹងចេញបទចម្រៀង "ផ្កា Quynh" ដែលជាស្នាដៃដែលបង្ហាញអំពីរូបគំនូរ និងលក្ខណៈពិសេសនាកុមារភាពរបស់កវី Xuan Quynh តាមរយៈចង្វាក់ភ្លេង៖

“ផ្កាស្បៃរឿងខៀវ”  - រាត្រីកំណាព្យ - តន្ត្រី - ល្ខោនពិសេសជាមួយនឹងកត្តាថ្មីច្រើន - ảnh 3អ្នកនិពន្ធរឿង Luu Quang Vu (រូបថត៖ tuyengiao.vn)

“បទចម្រៀងអំពីបុប្ផា Quynh នឹងប្រាប់អំពីរូបភាពក៏ដូចជាលក្ខណៈដ៏ស្រស់ស្អាតបំផុតរបស់កវី Xuan Quynh។ មានតម្រុយជីវិត និងកំណាព្យនៅក្នុងនោះ ហើយខ្ញុំមិនមានបំណងយកលំនាំកំណាព្យជាក់ស្តែងណាមួយទេ ពោលគឺខ្ញុំនឹងបង្កើតទំនុកច្រៀងថ្មីទាំងស្រុង។ ខ្ញុំក៏សង្ឃឹមថានឹងរកឃើញតន្ត្រីដែលមានលក្ខណៈសហសម័យ មនោសញ្ចេតនា និងស័ក្តិសមនឹងបុគ្គលិកលក្ខណៈរបស់កវី Xuan Quynh”។

កំណាព្យ - តន្ត្រី - ល្ខោន “ផ្កាស្បៃរឿងពណ៌ខៀវ” នឹងបានសម្តែងជាផ្លូវការនៅយប់ថ្ងៃទី ៥ និងទី ៦ ខែតុលា នៅរោងមហោស្រពហាណូយ។ ស្នាដៃដែលបង្ហាញក្នុងកម្មវិធីត្រូវបានរំពឹងថា មិនត្រឹមតែនាំមកនូវរូបគំនូរចម្រុះរបស់ Xuan Quynh ប៉ុណ្ណោះទេ ថែមទាំងបង្ហាញឱ្យឃើញកាន់តែច្បាស់អំពីព្រលឹងកវី និងស្នេហាដ៏ផ្អែមល្ហែមរបស់កវីស្រីដែលមានទេពកោសល្យរូបនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ