ផ្ទាំងគំនូរវប្បធម៌វៀតណាមឆ្នាំ២០១៤

                        

ផ្ទាំងគំនូរវប្បធម៌វៀតណាមឆ្នាំ២០១៤ - ảnh 1
ទេសភាពនៅមណ្ឌលអេកូឡូស៊ី Trang An(រូបថត អិនធឺណែត)

Vovworld-ក្នុងឆ្នាំ២០១៤បេតិកភណ្ឌថ្មីរបស់វៀតណាមចំនួន២ទៀតត្រូវបាន
អង្គការវប្បធម៌វិទ្យាសាស្រ្តនិងអប់រំអ​ង្គការសហប្រជាជាតិ(UNESCO)
ទទួលស្គាល់ជាបេតិកភ័ណ្ឌពិភពលោក។ក្នុងនោះមណ្ឌលរមណីដ្ឋានTrangAn
ត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌធម្មជាតិនិងវប្បធម៌និងច​ម្រៀងVi-Giam
របស់ខែត្រNghe An និងHa Tinhភាគកណ្តាលវៀតណាមត្រូវបានទទួលស្គាល់
ជាបេតិកភណ្ឌវប្បធម៌អរូបីរ៍ដំណាងរបស់មនុស្សជាតិ។អនុ​រដ្ឋមន្រ្តីក្រសួង
វ​ប្បធម៌កីឡានិងទេសចរណ៍វៀតណាមលោកស្រីDang ThiBich Lienអោយដឹង
ថា៖“ នេះគឺជាកិត្តិយសធំ១ចំពោះវៀតណាមដោយសារ មណ្ឌលរមណីដ្ឋាន
Trang An ត្រូវបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌធម្មជាតិនិងវប្បធម៌របស់
UNESCO     ។នេះគឺជាបេតិកភណ្ឌទី១០នៅតំបន់អាស៊ីប៉ាស៊ីហ្វិកដែលទទួល
បានកិត្តិយសនេះនិងជាបេតិកភណ្ឌ​ចម្រុះតែមួយគត់របស់វៀតណាមដែល
មានតំលៃវប្បធម៌ផងនិងតំលៃធម្មជាតិផង។“


                       

ផ្ទាំងគំនូរវប្បធម៌វៀតណាមឆ្នាំ២០១៤ - ảnh 2
មហោស្រពចម​្រៀង Vi -Dam(រូបថត អិនធឺណែត)

ព្រឹត្តិការណ៍វប្បធម៌សំខាន់ចំនួន២ទៀតដែលបានប្រព្រិត្តទៅក្នុងឆ្នាំ២០១៤នេះគឺជា
មហោស្រពឃោសនាស្តីពីព្រំដែននិងកោះសមុទ្រវៀតណាមនិងសប្តាហ៍វប្បធម៌
ទេសចរណ៍កោះសមុទ្រវៀតណាម-ហាណូយ២០១៤។ក្រៅពីការឧទ្ទេសនាមអំពី
សោភ័ណ្ឌភាពនៃរមណីយ៍ដ្ឋានសសក្តានុភាពទេសចរណ៍នៃកោះសមុទ្រនានា
សកម្មភាពទាំងនេះបានជួយពង្រីកមោទនភាពជាតិរបស់ជំនាន់ជនវ័យក្មេងព្រមទាំង
អះអាងនូវអធិបតេយ្យភាពរបស់មាតុប្រទេសទៀតផង។អនុ​រដ្ឋមន្រ្តីក្រសួងវ​ប្បធម៌
កីឡានិងទេសចរណ៍វៀតណាមលោកVuongDuy Bien  លើកច្បាស់ថា៖“សប្តាហ៍
វប្បធម៌ទេសចរណ៍កោះសមុទ្រវៀតណាមគឺសំដៅផ្សព្វផ្សាយលើកកំពស់រាល់តំលៃ
វប្បធម៌ទេសចរណ៍ពិសេសនៃកោះសមុទ្រវៀតណាម ព​ង្រីកមោទនភាពជាតិការ
ទទួលខុសត្រូវរបស់សហគមន៍ក្នុងការងារគ្រប់គ្រងអភិរក្សបណ្តាតំលៃប្រវត្តិសាស្រ្ត
និងកិច្ចការពារអធិបតេយ្យភាពកោះសមុទ្រនៃមាតុប្រទេស។       “


                               

ផ្ទាំងគំនូរវប្បធម៌វៀតណាមឆ្នាំ២០១៤ - ảnh 3
សប្តហ៍វប្បធម៌ទេសចរណ៍កោះសមុទ្រវៀតណាម(រូបថត អិនធឺណែត)

ក្នុងពេលជាមួយគ្នានោះខែត្រLai ChauនិងYen Baiភាគខាងជើងវៀតណាមបានរៀបចំ
បុណ្យវប្បធម៌លើកទី១នៃជនជាតិThai និងសប្តាហ៍វប្បធម៌ទេសចរណ៍Muong Lo។ក៍ក្នុងឆ្នាំ២០១៤កន្លងទៅនេះដែរ  ​បក្សកុម្មុយនិស្តវៀតណាមបានផ្សព្វ​ផ្សាយសេចក្តីសម្រេច
ចិត្ត១ដោយចាត់ទុកវប្បធម៌ជាសរសរ១ស្មើរនឹងសរសរសេដ្ឋកិច្ចនយោបាយនិងសង្គម
។​នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមបានសម្រេចយកថ្ងៃទី២១មេសារជាទិវា​អានសៀវភៅវៀតណាម។គោលដៅនៃទិវានេះគឺលើកទឹកចិត្តការអាននិងលើកដម្កើង
បណ្តាមិត្តអ្នកអានក៍ដូចជាអ្នកអក្សរសាស្រ្តអ្នកបោះពុម្ភ​ផ្សាយនិងអ្នកប្រមូលសៀភៅ
​ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ