ផលិតផលធ្វើពីប្ញស្សីក្នុងជីវភាពរស់នៅរបស់ជនវៀតណាមសព្វថ្ងៃ

(VOVworld)-ពីយូរណាស់មកហើយ រូបភាពដើមប្ញស្ស៊ីបានផ្សាភ្ជាប់ជាមួយជីវភាព
រស់នៅរបស់ប្រជាជនវៀតណាមដូចជាស្រមោលអន្ទោលតាមប្រាណ។ ក្នុងការ
តស៊ូការពារប្រទេសជាតិ ប្ញស្សីបានក្លាយទៅជាអាវុធប្រឆំាងពួក ឈ្លានពាននៅ
ក្នុងជីវភាពសុខសន្តិភាព ប្ញស្សីក្លាយទៅជាប្រដាប់ប្រដាប្រើប្រាស់ក្នុងគ្រួសារ។ ក្នុងដំណើរការធ្វើសមាហរណកម្មអន្តរជាតិ បណ្តាផលិតផលធ្វើពីប្ញស្សីក្លាយ
ទៅជាផលិផល វិចិត្រសិល្បៈដែលទទួលបានការពេញនិយមពីភ្ញៀវបរទេស​។ បទសរសេរមានចំណងជើងថា៖ “ផលិតផលប្ញស្សីក្នុងជីវភាពរស់នៅរបស់ជន
វៀតណាមនាសព្វថ្ងៃ” របស់To Tuan អ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម
និងឧទ្ទេសនាមជាមួយអស់លោកអ្នកនាង អំពីកម្លំាងរស់ និងសោភ័ណ្ឌភាពល្អ
ស្តាតរបស់ប្ញស្សីក្នុងជីវភាពរស់ នៅរបស់ជនវៀតណាមនាសព្វថ្ងៃ។

ផលិតផលធ្វើពីប្ញស្សីក្នុងជីវភាពរស់នៅរបស់ជនវៀតណាមសព្វថ្ងៃ - ảnh 1
ដើមប្ញស្សីជាមិត្តជិតស្និទ្ធរបស់ប្រជាជនវៀតណាម
(រូបថតៈ Internet)

        ពីយូរណាស់មកហើយ គុម្ភប្ញស្សីព័ត៌ខៀវស្រងាត់ជានិច្ចកាលធ្វើឲ្យយើង
នឹក​ឃើញអំពីរូបភាពជនបទវៀតណាមសមាញនិងជិតស្និទ្ធ។ គុម្ភប្ញស្សីបាន
មានវត្តមានតាមស្ទើតែទាមងអស់របស់ប្រទេសជាតិ និងផ្សារភ្ជាប់ស្មោះស្មគ្រ
ត្រង់ជាមួយសហគមន៌បណ្តាជនជាតិវៀតណាម។ ដើមប្ញស្សីបានជ្រាបចូល ក្នុងវប្បធម៌វៀតណាមដូចជារូបភាពសាមញ្ញានិងពោពេញទៅដោយកម្លំាងរស់។ នោះគឺប្រភេទដើមឈើស្វិតស្វាញ មានការធនចំពោះគ្រោះធម្មជាតិ។ តាំងពី
មុន រូបភាពដើមប្ញស្សីមានវត្តមានក្នុងរឿងព្រេងអំពីព្រះ Giong ដែលបានប្រើ
ដើមប្ញស្សីដើម្បីប្រយុទ្ធជាមួយខ្មាំងសត្រូវរក្សាប្រទេសជាតិ។ រីឯក្នុងជីវភាព
រស់នៅប្រចាំថ្ងៃ ប្ញស្សីបានប្រើប្រាស់ក្នុងការលើកផ្ទះនិងធ្វើគ្រឿងប្រើប្រាស់ក្នុង
ផ្ទះ។ ប្ញស្សីនិងផលិតផលធ្វើពីប្ញស្សីបាននិងកំពុងជួយភូមិ ស្រុកជាច្រើនរួចផុត
ពីភាពកក្រីក្រដោយសារអភិវឌ្ឍន៌ភូមិរបរសិប្បកម្ម និងមានអង្គភាពអាជីវកម្ម
មួយចំនួនបាននាំចេញផលិតផលប្ញស្សីនាំមកផលចំណេញរាប់លានដុល្លារ
អាមេរិកក្នុង១ឆ្នាំ។ លោក Nguyen Thanh Phong ជនហាណូយ១រូបមានពិនិត្យ
ថា៖

        “ផលិតផលប្ញស្សីសព្វថ្ងៃមានប្រភពវត្ថុធាតុដើមដ៏សម្បូបែបណាស់។
ម្យ៉ាងទៀត វិចិត្រសិល្បៈរបស់ផលិតផលធ្វើពីប្ញស្សីគឺល្អណាស់។ ខ្ញុំទើប

នឹងសង់ផ្ទះ បានជាខ្ញុំចង់ស្វែងរកផលិតផលធ្វើពីប្ញស្សី ដោយសារមានតម្លៃ
ថោកផងនិងគុណភាពខ្ពស់ទៀតផង”។

ផលិតផលធ្វើពីប្ញស្សីក្នុងជីវភាពរស់នៅរបស់ជនវៀតណាមសព្វថ្ងៃ - ảnh 2
ផលិតផលសិប្បកម្មធ្វើពីប្ញស្សី
 (រូបថតៈ Internet)

        មិនត្រឹមតែធ្វើជាវត្ថុធាតុដើមសាងសង់ផ្ទះប៉ុណ្ណោះទេ សំណង់ស្ថាប័ត្យកម្មជា
ច្រើន ផ្អែកលើគំនិតពីប្ញស្សីរបស់ស្ថាប័ត្យករវៀតណាមត្រូវបានមិត្តភក្តិអន្តរជាតិ
វាយតម្លៃខ្ពស់។ ពិសេសសំណង់ស្ថាបត្យកម្មមានឈ្មោះថា “Bar កាហ្វេខ្យល់និង
ទឹក” នៅខេត្ត​ Binh Duong របស់ស្ថាប័ត្យករវៀតណាម  Vo Trong Nghia ទទួល
មេដាយមាសរបស់សមាគមន៌ស្ថាប័ត្យករអាស៊ី ឆ្នាំ ២០០៧-២០០៨។ ដោយមាន
ការdesignសាមញ្ញបណ្តាស្ថាប័ត្យកម្មនេះមានការប៉ិនប្រសពនាំដើមប្ញស្សីចូលក្នុង
គំនិតស្ថាបនាដើម្បីតាក់តែងឲ្យអាគាមានលក្ខណៈពិសេស។ យកប្ញស្សីធ្វើជាវត្ថុ
ធាតុដើម  បាននាំមកនូវការបំផុសអារម្មណ៌ ដើម្បីស្ថាប័ត្យករ Vo Trong Nghia ច្នៃប្រឌិតស្ថាប័ត្យកម្មពិសេសរបស់ខ្លួន៖

        “វត្ថុធាតុដើមធ្វើពីប្ញស្សីជាវត្ថុមិនស្មើគ្នា និងពិបាកប្រើប្រាស់ធ្វើសំណង់
ធំៗ។ ប៉ុន្តែ វត្ថុធាតុដើមធ្វើពីប្ញស្សីមានចំណុចខ្លាំងអំពីសោភ័ណ្ឌភាពស្អាត
ប្រៀបនិង វត្ថុធាតុដើមផ្សេងៗទៀត”។

         វត្ថុធាតុដើមប្ញស្សីត្រូវបានវាយតម្លៃជាវត្ថុធាតុរបស់សតវត្សទី២១ ដោយ
មានភាពជិតស្និទ្ធ ជាមួយបរិស្ថាន។ ដូច្នេះ ការបង្កើនការផ្សព្វផ្សាយអំពី ផលិត
ផលនាំចេញពីប្ញស្សីចូលក្នុងស្ថាប័ត្យកម្មរួមចំណែកអះអាងពីការប៉ិនប្រសព សោភ័ណ្ឌចូលក្នុងបណ្តាផលិតផល សំណង់ពោពេញទៅដោយលក្ខណៈ ពិ
សេសរបស់វៀតណាម៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ