ពង្រីកតំលៃបេតិកភណ្ឌបរមរាជវាំង Thang Long។
TO TUAN -  
(VOVWORLD) /  
|
បរមរាជវាំង Thang Long
(Image: Internet) |
Vovworld-មុននេះ២ឆ្នាំបរមរាជវាំង Thang Longហាណួយត្រូវបានអង្គការ UNESCOទទួលស្គាល់ជាបេតកភណ្ឌវប្បធម៏ពិភពលោក។សិល្បះស្ថាបត្យកម្មបច្ចេកទេស
សំណង់នៅមណ្ឌលកណ្តាល នៃ បរមរាជវាំង Thang Longមានតំលៃលេចធ្លោ។មណ្ឌលកេរ្តិ៍តំណែលនេះបានឆ្លុះបញ្ចាំងសមត្ថភាពអត្តសញ្ញាណជាតិនៃមណ្ឌល
វប្បធម៏ធំធេងនិងយួរអង្វែងបំផុតនៃប្រទេសជាតិ។ការដែលនាយករដ្ឋមន្រ្តី
រដ្ឋាភិបាលអនុម័តលើគំរោងមេនៃ មណ្ឌលកេរ្តិ៍តំណែលបរមរាជវាំង Thang Long
លើកនេះមានអត្ថន័យសំខាន់ដើម្បីពង្រីកតំលៃវប្បធម៏នេះ។អគ្គលេខាធិការគណះ
កម្មាធិការជាតិ UNESCOរបស់វៀតណាមលោក Pham Cao Phong អោយដឹងថា “ នេះជាសេចក្តីសំរេច១ដ៍សែនសំខាន់ដើម្បីឧទ្ទេសនាមជាមួយសកលលោកអំពី
បេតិកភណ្ឌសោភ័ណភាពល្អស្អាតនិងប្រពៃណីប្រវត្តិសាស្រ្តរបស់វៀតណាម។សេចក្តីសំរេចនេះមានតំលៃដ៍ធំធេងក្នុងការអប់រំប្រវត្តិសាស្រ្តរបស់វៀតណាមសំរាប់
ជំនាន់ក្រោយទៀតផង“។
ការកសាងមណ្ឌល បេតិកភណ្ឌបរមរាជវាំងក្លាយទៅជាសួនឧទ្យានក៍ជារូបភាព១
ដើម្បីប្រជាជនអាចទាក់ទងជាមួយកេរ្តិ៍តំណែល។សាស្រ្តាចារ្យប្រវត្តិសាស្រ្ត Le Van
Lan បានពិនិត្យថា”ចំណុចថ្មីនៃគំរោងនេះគឺគ្មានជញ្ជាំង។នេះជាបរិយាកាសបើក
ចំហរសំដៅទាក់ទាញ ជនគ្រប់រូបមកដល់សួនឧទ្យាន កេរ្តិ៍តំណែលនេះ “។
|
បរមរាជវាំង Thang Long នៅលេខ៨ Hoang Dieu(Image: Internet) |
គំរោងនេះមិនត្រឹមតែជួយឲ្យមហាជនទស្សនិកជនយល់ច្បាស់អំពីបេតិកភណ្ឌក្បូ
ក្បាច់ស្ថបត្យកម្មប៉ណ្ណោះទេថែមទាំងជួយបណ្ណាអ្នកវិទ្យាសាស្រ្តកំណត់វិធានការ
អភិរក្យដ៍ល្អជាងទៀត។ស្ថាបត្យករបណ្ឌិត Dao Ngoc Nghiem អតីតនាយកមន្ទី
គូផ្លងស្ថាបត្យកម្មហាណូយចាត់ទុកថា “ លើកនេះនាយករដ្ឋមន្រ្តីមិនត្រឹនតែអនុម័ត
លើគំរោងមេ ប៉ណ្ណោះទេថែមទាំង អនុម័តលើទិសដៅទៀតផង។ពិសេសគឺ
នាយករដ្ឋមន្រ្តីរដ្ឋាភិបាលនៅនាំចេញសំណូមពរដែលជួយឲ្យហាណួយជំរុញខ្លាំង
ការពង្រីកតំលៃបេតិកភណ្ឌរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចទៀតផង“។ក្រោយពីប្រកាសជាសាធាណះគំរោងមេនេះទីក្រុងហាណូយនឹងកសាងបែបបទ
គ្រប់គ្រងស្ថាបត្យកម្មផែនការអភិរក្សនិងការគ្រប់គ្រងវិនិយោគសាសង់ឲ្យសមស្រប
ទៅនឹងខ្លឹមសារនៃគំរោដែលបានអនុម័ត្ត៕
TO TUAN
-VOVWORLD