ពង្រីកតំលៃវប្បធម៌ប្រពៃណីរបស់ជនជាតិ Dao
LINH NGA -THU HOA -  
(VOVWORLD) -មហោស្រពវប្បធម៌របស់ជនជាតិ Dao ទូទាំងប្រទេសលើកដំបូងទើបនឹងត្រូវបានរៀបចំឡើងនៅខេត្តTuyen Quang ភាគខាងជើងវៀតណាមចាប់ពីថ្ងៃទី២៩ដល់ថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០១៧។ ក្រោមប្រធានបទ”អភិរក្ស ពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិ Dao ក្នុងសម័យកាលផ្លាស់ប្ដូរថ្មី-សមាហរណកម្មនិងអភិវឌ្ឍន៍ចីរភាពប្រទេសជាតិ”នោះ មហោស្រពបានរួមចំណែកលើកតម្លើងតំលៃវប្បធម៌ប្រពៃណីដ៏វិសេសវិសាលរបស់ជនជាតិ Dao ក្នុងសហគមន៍ទាំង៥៤ជនជាតិក្នុងប្រទេសវៀតណាម។
មហោស្រពវប្បធម៌របស់ជនជាតិ Dao ទូទាំងប្រទេសលើកដំបូងទើបនឹងត្រូវបានរៀប ចំឡើងនៅខេត្តTuyen Quang ភាគខាងជើងវៀតណាមចាប់ពីថ្ងៃទី២៩ដល់ថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០១៧។ ក្រោមប្រធានបទ”អភិរក្ស ពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិ Dao ក្នុងសម័យកាលផ្លាស់ប្ដូរថ្មី-សមាហរណកម្មនិងអភិវឌ្ឍន៍ចីរភាពប្រទេសជាតិ”នោះ មហោស្រពបានរួមចំណែកលើកតម្លើងតំលៃវប្បធម៌ប្រពៃណីដ៏វិសេសវិសាលរបស់ជនជាតិ Dao ក្នុងសហគមន៍ទាំង៥៤ជនជាតិក្នុងប្រទេសវៀតណាម។
ខេត្ត Tuyen Quang មានប្រជាជននៃជនជាតិចំនួន២៣រួមរស់ជាមួយគ្នា។ មហោស្រពវប្បធម៌របស់ជនជាតិ Dao ទូទាំងប្រទេសដែលបានបើកជាលើកដំបូងនោះគឺជាគោលការណ៍របស់ក្រសួងវប្បធម៌កីឡានិងទេសចរណ៍សំដៅផ្សព្វផ្សាយវប្បធម៌ជនជាតិ Dao ទៅដល់មហាជ នក្នុងទូទាំងប្រទេស។ នាយកស្ដីទីមន្ទីរវប្បធម៌កីឡានិងទេសចរណ៍ខេត្ត Tuyen Quang និងជាអនុប្រធានគណៈចាត់តាំងមហោស្រពលោក Nguyen Vu Phan បានឲ្យដឹងថា
“ខ្ញុំសង្កេតឃើញថាបងប្អូនជនជាតិ Dao នៅខេត្ត Tuyen Quang និងក្នុងទូទាំងប្រទេសគឺមានចំនួនច្រើនគ្រាន់បើ។ គេរក្សាបានអត្តសញ្ញាណវប្បធម៌ដ៏វិសេសវិសាលជាច្រើន។ ហើយខ្ញុំគិតថាវប្បធម៌នេះគួរតែបានផ្សព្វផ្សាយឲ្យបានទូលំទូលាយដើម្បីរួមចំណែកកសាងផ្នែកវប្បធម៌អរិយធម៌”។
ក្នុងមហោស្រពវប្បធម៌ជនជាតិ Dao ទូទាំងប្រទេសនេះមានរៀបចំសកម្មភាពដ៏សម្បូរបែបដូចជាការបង្ហាញម៉ូដសំលៀកបំពាក់ប្រពៃណី ការសំដែងសីល្បៈស្ដីពីពិធីបុណ្យទានជាប្រពៃណីនានា។ លោក Nguyen Vu Phan បានឲ្យដឹងទៀតថា
“យើងខ្ញុំបានជ្រើសរើសពិធីបុណ្យធំពេញវ័យគឺដើម្បីជំនាន់យុវវ័យ។ តាមប្រពៃណីបុរសជន ជាតិ Dao ទាំងអស់គ្នាសុទ្ធតែបានរៀបចំពិធីធំពេញវ័យដើម្បីក្រេបជញ្ជក់នូវការផ្ដែផ្ដាំរបស់ដូនតា។ តាមរយៈនោះបុរសម្នាក់ៗនឹងខិតខំហាត់ពត់លត់ដំធ្វើសកម្មភាពដើម្បីសហគមន៍ជនជាតិ Dao សាមគ្គីគ្នានិងចេះការពារបរិស្ថាន”។
មហោស្រពវប្បធម៌របស់ជនជាតិ Dao ទូទាំងប្រទេស |
ការប្រារព្វមហោស្រពវប្បធម៌ជនជាតិ Dao ជាលើកដំបូងនេះមានអត្ថន័យដ៏សំខាន់ក្នុងការងារអភិរក្សនិងពង្រីកតំលៃវប្បធម៌ប្រពៃណីរបស់ជនជាតិ Dao និយាយដោយឡែកនិងរបស់ជនជាតិទាំងអស់នៅលើទឹកដីវៀតណាមនិយាយរួម។ នាយកស្ដីទីមន្ទីរវប្បធម៌កីឡានិងទេសចរណ៍ខេត្ត Tuyen Quang បានអះអាងថា
“អត្ថន័យនៅត្រង់ចំណុចនេះគឺយើងបានយកចិត្តទុកដាក់ដល់ជីវភាពរស់នៅរបស់ជនជាតិភាគតិចនៅតំបន់ឆ្ងាយដាច់ស្រយាល។ ធើ្វយ៉ាងណាដើម្បីផ្សព្វផ្សាយបាននូវវប្បធម៌ពេញទៅដោយលក្ខណមនុស្សសាស្រ្តរបស់គេឲ្យបានទូលំទូលាយដើម្បីគេអាចថែរក្សាវប្បធម៌ប្រពៃណីនិងចិញ្ចឹមជីវិតដោយខ្លួនឯងបាន។ នេះជាវិធីសាស្រ្តអភិរក្សវប្បធម៌ប្រកបដោយនិរន្តរភាពល្អបំផុត”។
មានសិល្បករសិប្បករប្រមាណជាង១០០០នាក់មកពីខេត្តក្រុងចំនួន១២ដែលមានបងប្អូនជនជាតិ Dao រស់នៅច្រើនគឺ Tuyen Quang Ha Giang Cao bang Bac kan Thai Nguyen Son La Lai Chau Phu Tho Vinh Phuc ហាណូយ Quang Ninh និង Thanh Hoa បានអញ្ជើញមកចូលរួមមហោស្រពវប្បធម៌របស់ជនជាតិ Dao ទូទាំងប្រទេសលើកដំបូងនៅទីក្រុងTuyen Quang។ នេះជាឱកាសសំរាប់បងប្អូនដំណាងឲ្យជនជាតិខ្លួនជួបប្រាស្រ័យផ្លាស់ប្ដូរបទពិសោធន៍សំដៅបង្កើនផែនមហាសាមគ្គីគ្រប់ជនជាតិវៀតណាមផង៕
LINH NGA -THU HOA