ពង្រីកសិល្បៈច្រៀងជាពួកសំរាប់កុមារវៀតណាម
Thu Hoa -  
(VOVWORLD) -ក្នុងនាទីវប្បធម៌វៀតណាមសប្ដាហ៍មុន វិទ្យុសំលេង វៀតណាមបានផ្សាយអត្ថបទស្ដីពីស្នាដៃរបស់ក្រុមសិល្បករវៀតណាមនៅតាមបណ្ដាការប្រលងនិងមហោស្រពច្រៀងជាពួកអន្តរជាតិ។ ការពិតជាក់ស្ដែងគឺការបង្រៀនសិល្បៈច្រៀងជាពួកឲ្យកុមារនៅ វៀតណាមនៅក្នុងមជ្ឈមណ្ឌលសិល្បៈឬសាលារៀននោះបានរួមចំណែកនាំការច្រៀងជាពួករបស់វៀតណាមធ្វើសមាហរណកម្មជាមួយពិភពលោក។
ក្នុងនាទីវប្បធម៌វៀតណាមសប្ដាហ៍មុន វិទ្យុសំលេងវៀតណាមបានផ្សាយអត្ថបទស្ដីពីស្នាដៃរបស់ក្រុមសិល្បករវៀតណាមនៅតាមបណ្ដាការប្រលងនិងមហោស្រពច្រៀងជាពួកអន្តរជាតិ។ ការពិតជាក់ស្ដែងគឺការបង្រៀនសិល្បៈច្រៀងជាពួកឲ្យកុមារនៅវៀតណាមនៅក្នុងមជ្ឈមណ្ឌលសិល្បៈឬសាលារៀននោះបានរួមចំណែកនាំការច្រៀងជាពួករបស់វៀតណាមធ្វើសមាហរណកម្មជាមួយពិភពលោក។
នោះគឺសូរសព្ទក្នុងថ្នាក់រៀនច្រៀងជាពួកនៅមជ្ឈមណ្ឌលសិល្បៈ Solart ខណ្ឌ Ba Dinh ក្រុងហាណូយ។ នេះជាថ្នាក់រៀនមួយក្នុងចំណោមថ្នាក់រៀនច្រៀងជាពួកពីរនៃមជ្ឈមណ្ឌលសិល្បៈ Solart នៅហាណូយ ។ ស្ដីពីសកម្មភាពក្នុងការបង្រៀននៅទីនេះអ្នកគ្រូ Pham Giang Huong បានឲ្យដឹងថា
“មុនដំបូងខ្ញុំឲ្យសិស្សលេងល្បែងទាក់ទិនដល់តូរ្យតន្រ្តីបន្ទាប់មកប្អូនៗនឹងបានបង្ហាត់ច្រៀង អានបទភ្លេងនិងហាត់ច្រៀងជាពួកខុសពីគ្នា។ ថ្នាក់រៀននេះបើកទ្វារពីរថ្ងៃក្នុងមួយអាទិត្យគឺថ្ងៃអង្គារនិងថ្ងៃព្រហស្បតិ។ កុមារមានអាយុ៥ឆ្នាំឡើទៅគឺអាចចាប់ផ្ដើមរៀនបាន”។
ក្នុងរយៈពេលជាងមួយម៉ោង កុមារាកុមារីធ្វើសកម្មភាពតាមការណែនាំពីគ្រូបង្រៀន។ ប្អូនៗទំនងជាស្រលាញ់ចូលចិត្តការសិក្សាច្រៀងជាពួកយ៉ាងខ្លាំង។
នៅក្នុងបន្ទប់ផ្សេងមួយទៀតចំណុះមជ្ឈមណ្ឌលសិល្បៈ Solart មាន ឪពុកម្ដាយជាច្រើនកំពុងរង់ចាំកូនៗចប់ម៉ោងរៀនសូត្រ។ អ្នកស្រី Le Thi Minh Khai ជាមាតារបស់ប្អូន Minh Chau បានឲ្យដឹងថា
“មុននេះកូនខ្ញុំរៀននៅក្លឹបផ្សេង។ ប៉ុន្តែពេលខ្ញុំបានដំណឹងស្ដីពីការបង្កើតមជ្ឈមណ្ឌលសិល្បៈ Solart នេះគឺខ្ញុំបានស្វែងយល់ហើយបញ្ជូនកូនមករៀនភ្លាម។ កូនខ្ញុំបានមានការផ្លាស់ប្ដូរថ្មីជាច្រើនបន្ទាប់ពីចូលរៀននៅសាលានេះ។ ទីមួយគឺគាត់យល់ដឹងច្រើនពីសិល្បៈនិងចេះច្រៀងយ៉ាងពីរោះ។ ទីពីរគឺគាត់មានការជឿជាក់លើខ្លួនឯងជាងមុន”។
អ្នកគ្រូកំពុងខិតខំបង្កើតឡើងក្រុមច្រៀងជាពួកសហគមន៍ក្នុងគោលបំណងពង្រីកសិល្បៈច្រៀងជាពួកវៀតណាមឲ្យឡើងស្មើនឹងកំរិតអន្តរជាតិ |
នៅរដ្ឋធានីហាណូយ ការបណ្ដុះបណ្ដាលតូរ្យតន្រ្តីច្រៀងជាពួកសំរាប់សិល្បករជំនាញត្រូវបានបើកនៅបណ្ឌិតសភាតូរ្យតន្រ្តីជាតិវៀតណាមនិងសាលាសិល្បៈមួយចំនួន។ រីឯការបង្រៀនច្រៀងជាពួកសំរាប់កុមារគឺមានតែនៅមជ្ឈមណ្ឌលសិល្បៈ Solart និងប្រព័ន្ធសាលាបឋមសិក្សា Vinschool ប៉ុណ្ណោះ។ តាមអ្នកស្រី Do Thi Thu Huyen នាយិការងសាលាបឋមសិក្សា Vinschool បានថ្លែងថា
“សិល្បៈច្រៀងជាពួកគឺជាប្រភេទសិល្បៈដ៏ពិបាកចំពោះសិស្សានុសិស្សបឋមសិក្សា។ ក៏ប៉ុន្តែ Vinschool ជ្រើសសិល្បៈប្រភេទនេះយកមកបង្រៀនគឺដោយសារសាលាមានគ្រប់លក្ខណៈខាងសំភារៈដើម្បីឆ្លើយតបទៅនឹងតម្រូវការសិក្សារៀនសូត្រសិល្បៈរបស់ប្អូនៗ។ ទន្តឹមនេះយើងខ្ញុំមានគ្រូបង្រៀនដែលមានបទពិសោធន៍ជាច្រើនក្នុងសិល្បៈច្រៀងជាពួក។ តាមរយៈមេរៀននេះសមត្ថភាពរបស់សិស្សានុសិស្សក្នុងសតវត្សទី២១នេះត្រូវបានលើកកំពស់យ៉ាងខ្លាំង”។
មកពីថ្នាក់រៀនតូចច្រលឹងនៅមជ្ឈមណ្ឌលសិល្បៈ Solart និងសាលាបឋមសិក្សា Vinschool នេះ បណ្ដាលោកគ្រូអ្នកគ្រូកំពុងខិតខំបង្កើតឡើងក្រុមច្រៀងជាពួកសហគមន៍ក្នុងគោលបំណងពង្រីកសិល្បៈច្រៀងជាពួកវៀតណាមឲ្យឡើងស្មើនឹងកំរិតអន្តរជាតិ៕
Thu Hoa