ពិធីការអង្គុយទាញព្រ័ត្រនៅវិហារ Tran Vu ទីក្រុងហាណូយ - បេតិកភណ្ឌវប្បធម៌អរូបីយ៍តំណាងរបស់មនុស្សលោក

(VOVWORLD) - នាពេលថ្មីៗនេះ ពិធីការអង្គុយទាញព្រ័ត្រប្រពៃណីនៅវិហារ Tran Vu សង្កាត់ Thach Ban ខ័ណ្ឌ Long Bien រដ្ឋធានីហាណូយ ត្រូវបានអង្គការ UNESCO ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីយ៍តំណាងរបស់មនុស្សលោក។
ពិធីការអង្គុយទាញព្រ័ត្រនៅវិហារ Tran Vu ទីក្រុងហាណូយ - បេតិកភណ្ឌវប្បធម៌អរូបីយ៍តំណាងរបស់មនុស្សលោក - ảnh 1 ក្រុមទាញព្រ័ត្រកំពុងត្រៀមរៀបចំចូលរួមប្រកួត (រូបថត៖ VOV)

  ពិធីការនេះជាឈុតសម្ដែងសិល្បៈប្រជាប្រិយដ៏វិសេសវិសាលដែលត្រូវ បានប្រជាជននៅទីនេះថែរក្សាពីជំនាន់មួយទៅជំនាន់មួយ។ ក្នុងទិវាបុណ្យវិហារ Tran Vu ថ្ងៃទី៣ខែទី៣ តាមច័ន្ទគតិ ជារៀងរាល់ឆ្នាំ សកម្មភាពវប្បធម៌ដ៏វិសេស វិសាលនេះត្រូវបានរៀបចំឡើងសំដៅបង្ហាញនូវការគោរពបូជារបស់ប្រជាជន ចំពោះព្រះអាទិទេព ក៏ដូចជាឆ្លុះបញ្ចាំងនូវបំណងប្រាថ្នាអំពីជីវភាពប្រកបដោយ សុខសាន្តត្រាណផងដែរ។

        ពិធីការអង្គុយទាញព្រ័ត្រត្រូវបានរៀបចំឡើងនៅលើផ្ទៃដីឥដ្ឋ ហើយប្រើ ប្រាស់ខ្សែឈើផ្ដៅធំនិងរលោង ដែលមានប្រវែងពី២៥ដល់៣០ម៉ែត្រ។ មានសសរ ទ្រូងមួយដែលបានធ្វើពីឈើក្រញូង លាបពណ៌ក្រហម និងកប់នៅក្រោមដី។ គេ ដាប់ប្រហោងមួយនៅលើសសរទ្រូងនេះដើម្បីដោតខ្សែចូល។

        តាមរឿងព្រេងបានដំណាលថា ក្នុងអតីតកាល ភូមិ Ngoc Tri (នាសព្វថ្ងៃ ចំណុះសង្កាត់ Thach Ban រដ្ឋធានីហាណូយ) រងគ្រោះរាំងស្ងួត។ ក្នុងភូមិមាន អណ្ដូងចំនួន១២ ប៉ុន្តែអណ្ដូងចំនួន១១បានស្ងួតទឹកអស់ហើយ សល់តែអណ្ដូងនៅ សង្កាត់ Dia ប៉ុណ្ណោះ។ បុរសនៅភូមិជុំវិញចង់ទៅយកទឹកនៅក្នុងអណ្ដូងភូមិ Dia ប៉ុន្តែត្រូវបានបុរសភូមិ Dia រាំងស្កាត់។ នាគ្រានោះ គេប្រើប្រាស់ដងរែកធ្វើពីឈើ ផ្ដៅដើម្បីរែកទឹក។ បុរសនៃភូមិទាំងពីរខិតខំប្រឹងប្រែងដណ្ដើមគ្នាដងរែកទឹកនោះ ប៉ុន្តែគេខ្លាចធ្វើអោយធុងទឹកដួល បានជាគេអង្គុយលើដីហើយអោបធុងទឹក។ ពេលដែលគ្រោះរាំងស្ងួតកន្លងផុតទៅ អ្នកភូមិបានច្នៃប្រឌិតល្បែងអង្គុយទាញ ព្រ័ត្រដើម្បីយកទៅសម្ដែងនៅពិធីបុណ្យភូមិក្នុងគោល បំណងចង់រំលឹកឡើងវិញរឿងកាលពីមុននេះ ព្រមទាំងចង់បួងសួងសុំអោយអាកាសធាតុអំណោយ ផល ផងដែរ។

ពិធីការអង្គុយទាញព្រ័ត្រនៅវិហារ Tran Vu ទីក្រុងហាណូយ - បេតិកភណ្ឌវប្បធម៌អរូបីយ៍តំណាងរបស់មនុស្សលោក - ảnh 2 បរិយាកាសសប្បាយអ៊ូអរនៅពិធីការអង្គុយទាញព្រ័ត្រនៅភូមិ Ngoc Tri

       មុននឹងពិធីបុណ្យ ភូមិ Ngoc Tri តែងតែជ្រើសរើសអ្នកចូលរួមល្បែងទាញ ព្រ័ត្រយ៉ាងហ្មត់ចត់។ អ្នកចូលរួមទាំងនោះត្រូវជាសមាជិកក្នុងក្រុមគ្រួសារដែល បានរស់នៅក្នុងភូមិ ៥ជំនាន់ឡើងទៅ ព្រមទាំងត្រូវមានរបៀបរៀបរយនិង សីលធម៌ ផងដែរ។ ភូមិ Ngoc Tri មានសង្កាត់ចំនួន៣នោះគឺសង្កាត់ Duong សង្កាត់ Dia និងសង្កាត់ Cho។ សង្កាត់នីមួយៗនឹងជូនក្រុមមួយទៅចូលរួម។ ក្រុម មួយមានសមាជិកពី១៥ទៅ២៤នាក់និងអ្នកលើកទឹកចិត្តម្នាក់។ លោក Ngo Quang Khai ប្រធាន គណៈគ្រប់គ្រងកេរដំណែលវិហារ Tran Vu បានអោយ ដឹងថា៖

        “ចំនួនសមាជិកក្នុងមួយក្រុមមានការផ្លាស់ប្ដូរពីមួយឆ្នាំទៅមួយឆ្នាំ ដោយ អាចមាន១៥ ១៧ ១៩ ឬ២៤នាក់ក្នុងមួយក្រុម។ អ្នកចូលរួមតែងតែជាបុរសមាន អាយុពី១៨ទៅ៣៥ឆ្នាំ ដែលជាអ្នកមានសុខភាពមាំមួន មានសីលធម៌ល្អ និងត្រូវបាន ប្រជាជនស្រឡាញ់រាប់អាន”។

        បន្ទាប់ពីការវាយស្គរចាប់ផ្ដើមការប្រកួត អ្នកលើកទឹកចិត្តពីរនាក់នឹងស្រែក “អ៊ី អា ទាញ” ធ្វើជាពាក្យបញ្ជាដើម្បីអោយក្រុមទាំងពីរប្រកួតគ្នា។លោក Nguyen Ngoc Mai អ្នកលើកទឹកចិត្តនៅភូមិ Ngoc Tri បានចែករំលែកថា៖

        “ប្រសិនបើឈរទាញគឺក្រុមណាខ្លាំងជាងនឹងយកឈ្នះភ្លាមមួយរំពេច។ ប៉ុន្តែ ប្រសិនបើអង្គុយទាញគឺក្រុមអន់ជាងអាចមានឱកាសយកឈ្នះ ព្រោះថា គេអាច សង្កត់ខ្សែចុះតាមប្រហោងនៃសសរទ្រូង។ នេះជាវិញ្ញាសាកីឡារបស់សមូហ ភាព។ ក្រុមទាំងមូលត្រូវរួមកម្លាំងប្រមូលអារម្មណ៍ស្ដាប់ពាក្យសញ្ញារបស់អ្នក លើកទឹកចិត្ត”។

        ពិធីការអង្គុយទាញព្រ័ត្រត្រូវបានប្រជាជន Thach Ban រក្សាយ៉ាងរឹងមាំក្នុង អំឡុងពេលច្រើនឆ្នាំកន្លងទៅ។ គេចូលរួមដោយស្មារតីស្ម័គ្រចិត្ត មិនមែនជាការ ដណ្ដើមយកផលប្រយោជន៍នោះទេ។ ម្យ៉ាងវិញទៀត ពិធីការនេះក៏ដូចជាពិធីការ និងទំនៀមទំលាប់ផ្សេងៗជាច្រើននៅភូមិ បានរួមចំណែកយ៉ាងសំខាន់ទៅក្នុងការ ជំរុញចំណងសាមគ្គីភាពក្នុងសហគមន៍ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ