ពិធីបុណ្យទានត្រូវបានធ្វើឡើងប្រកបដោយសុវត្ថិភាពក្នុងគ្រាឆ្លងរាលដាលកូវីដ ១៩
(VOVWORLD) - ទៅវត្តអារ៉ាមនាដើមឆ្នាំថ្មីដើម្បីបួងសួងសុំ សេចក្តីសុខ សំណាងនិងវិបុលភាពគឺជាសម្រស់វប្បធម៌ប្រពៃណីរបស់ប្រជាជាតិវៀតណាម។ ប៉ុន្តែរដូវបុណ្យទានឆ្នាំនេះមិនមានសភាពអ៊ូអរទាក់ទាញភ្ញៀវទេសចរឱ្យបានច្រើនដូចរដូវបុណ្យទានឆ្នាំមុនៗឡើយ ដោយសារតែការជំងឺរាតត្បាតកូវីដ ១៩។ យ៉ាងណាមិញ វិធានការណ៍ជាបន្តបន្ទាប់ដើម្បីបង្ការនិងទប់ស្កាត់ជំងឺក៏កាច់សាហាវនេះត្រូវបានតំបន់នានាទូទាំងប្រទេសអនុវត្តយ៉ាងតឹងរ៉ឹង ដើម្បីធានាសុវត្ថិភាពដល់ភ្ញៀវទេសចរ ក្នុងបរិបទដែលជំងឺកូវីដ ១៩នៅតែវិវឌ្ឍន៍យ៉ាងស្មុគស្មាញលើទូទាំងពិភពលោក។
មុនពេលចូលមណ្ឌលកេរ្តិ៍ដំណែល Van Mieu-Quoc Tu Giam ភ្ញៀវទេសចរត្រូវបុគ្គលិកនៃមណ្ឌលវ៉ាសសីតុណ្ហភាពរាងកាយនិងសម្អាតមេរោគលើដៃរបស់ (រូបថត៖ laodong.vn) |
បច្ចុប្បន្ននេះ ការរីករាលដាលនៃជំងឺកូវីដ ១៩ នៅក្នុងប្រទេសវៀតណាមត្រូវបានគ្រប់គ្រងជាមូលដ្ឋាន ហេតុដូច្នេះ មណ្ឌលទេសចេណ៍ គ្រឹះស្ថានសាសនានានា ភាគច្រើនបានបើកទ្វារឡើងវិញដើម្បីស្វាគមន៍ភ្ញៀវទេសចរមកទស្សនា។ ថ្វីត្បិតដូច្នេះក៏ដោយ ចំពោះមុខការដែលជំងឺកូវីដ ១៩ នៅតែមានគ្រោះថ្នាក់ ហើយអាចលេចចេញជាថ្មីនៅពេលណាៗមួយនោះ បានជារមណីដ្ឋាន មណ្ឌលកម្សាន្តនិងគ្រឹះស្ថានសាសនា នានា បានណែនាំឲ្យអ្នកទស្សនានិងសមាគមឱ្យអនុវត្តយ៉ាងហ្មត់ចត់ នូវការណែនាំរបស់ក្រសួងសុខាភិបាលសម្រាប់បង្ការទប់ស្កាត់ជំងឺរាតត្បាត។ ជាមួយគ្នានោះ ពិធីសាសនា ការផ្សព្វផ្សាយធម៌និងជំនឿដែលធ្វើឡើងនៅឯកន្លែងនានា មានការថយចុះហើយចែកជាវគ្គនីមួយៗផងដែរ។ នៅកន្លែងប្រារព្ធពិធីបុណ្យទានក៏បានបង្កើតកន្លែងត្រួតពិនិត្យមួយចំនួនដើម្បីផ្សព្វផ្សាយ ណែនាំឲ្យប្រជានអំពីការបង្ការទប់ស្កាត់ជំងឺរាតត្បាតក៏ដូចជា ចំណាត់ការរាល់ទង្វើបំពានលើការបង្ការ ទប់ស្កាត់ការរាតត្បាតផងដែរ។
នៅមណ្ឌលបេតិកភណ្ឌបរមរាជវាំងថាំងឡុង (ហាណូយ) មានម៉ាស៊ីនវាស់សីតុណ្ហភាពនិងម៉ាស៊ីនសម្លាប់មេរោគដោយស្វ័យប្រវត្តិ ត្រូវបានដាក់ពីខាងក្រៅច្រកចូល។ លោកស្រី Nguyen Thi Yen ប្រធានការិយាល័យមគ្គុទេសក៏នៃមជ្ឈមណ្ឌលអភិរក្សបេតិកភណ្ឌបរមរាជវាំងថាំងឡុងបានឲ្យដឹងថា៖ “យើងក៏មានដាក់ម៉ាស៊ីនកំចាត់មេរោគដៃដោយស្វ័យប្រវត្តិ ជាពិសេសយើងបានដាក់ប្រព័ន្ធវាស់សីតុណ្ហភាពស្វ័យប្រវត្តិដែរ។ ភ្ញៀវទេសចរដែលឆ្លងកាត់ការវាស់សីតុណ្ហភាពនិងអនាម័យដៃមុនពេលចូលបេតិកភណ្ឌ ហើយយើងក៏បានរំលឹកភ្ញៀវទេសចរឱ្យពាក់រម៉ាស់ជានិច្ចនៅពេលទស្សនាបេតិកភណ្ឌ។ សម្រាប់ក្រុមមានគ្នាច្រើន យើងនឹងមានបុគ្គលិកដែលនឹងបែងចែកគណៈប្រតិភូ ដើម្បីធានាការរក្សាគម្លាត នៅតាមសាលពិព័រណ៍ដែលតួចចង្អៀត”។
មកដល់ទីក្រុងហាណូយក្នុងឱកាសដែលបេតិកភណ្ឌ Van Mieu - Quoc Tu Giam បានបើកទ្វារស្វាគមន៍ភ្ញៀវអញ្ជើញមកទស្សនា លោក Vu Quang Tam អ្នកទេសចរនៅខេត្ត Quang Nam មានអារម្មណ៍នឹងនរចិត្តពេលឃើញថា ការងារបង្ការទប់ស្កាត់ជំងឺរាតត្បាតនៅតំបន់នេះ ត្រូវដាក់ពង្រាយចាប់ពីក្លោងទ្វារចូលតែម្តង។
ប៉ុស្តិ៍ត្រួតពិនិត្យជំងឺកូវីដ ១៩ នៅតាមដងផ្លូវឆ្ពោះទៅវត្ត Huog (រូបថត៖ baotintuc) |
“ដើម្បីចូលទៅទស្សនាកន្លែងនីមួយៗ ដំបូងយើងត្រូវលាងដៃសម្លាប់មេរោគនិងបំពេញបែប បទវេជ្ជសាស្រ្ត។ ពេលទៅទស្សនាត្រូវពាក់ម៉ាស់ជានិច្ច។ ប្រសិនបើខ្ញុំចង់ថតរូប ឲ្យតែកន្លែងដែលមានមនុស្សតិចណាស់ ទើបខ្ញុំដោះម៉ាស់ចេញដើម្បីថតរូបផងដែរ”។
ចាប់ពីថ្ងៃទី ១៣ ខែមិនា (ពោលគឺថ្ងៃទី ១ ខែទី២ តាមច័ន្ទគតិ) ពិធីបុណ្យវត្ត Huong (នៅស្រុក My Duc នៃទីក្រុងហាណូយ) ដែលជាពិធីបុណ្យធំបំផុតមួយនៅក្នុងប្រទេសបានបើកឡើងវិញដើម្បីស្វាគមន៍ភ្ញៀវមកពីទូទាំងប្រទេស។ គណៈគ្រប់គ្រងបេតិកភណ្ឌវត្ត Huong បានតម្រូវឱ្យភ្ញៀវពាក់ម៉ាស់ សំលាប់មេរោគ បំពេញបែបបទវេជ្ជសាស្រ្តអេឡិចត្រូនិក ហើយក្រុមគ្រូពេទ្យស្រុក My Duc ធ្វើអនាម័យនិងបោសសំអាតជាប្រចាំនៅតាម cabin ខ្សែកាប។ ការងារបង្ការទប់ស្កាត់ជំងឺរាតត្បាតត្រូវបានប្រជាជននៅទីនេះគាំទ្រនិងប្រតិបត្តិតាមយ៉ាងម៉ឹងមាត់ ។ លោក Tran Huy Van មកពីឃុំ Yen My ស្រុក Thanh Tri បានសំណេះសំណាលថា៖ “យើងរីករាយណាស់នៅពេលដែលបានដឹងថា វត្ត Huong ត្រូវបានបើកជាថ្មីនាដើមខែទី២តាមច័ន្ទគតិ។ ថ្វីត្បិតតែសប្បាយរីករាយមែន ប៉ុន្តែយើងក៏ត្រូវប្រកាន់ខ្ជាប់នូវវិធានការណ៍បង្ការ ទប់ស្កាត់ការឆ្លងរាលដាល ជាពិសេសប្រជាជនដែលចូលរួមក្នុងពិធីបុណ្យនេះ។ ប្រសិនបើអ្នកធ្វេសប្រហែស វានឹងមានគ្រោះថ្នាក់ជាពុំខាន ព្រោះចំនួនប្រជាជនទៅចូលរួមពិធីបុណ្យនៅវត្តគឺច្រើនណាស់”។
ដោយយកការដាក់សុវត្ថិភាពអាយុជីវិតនិងសុខភាពប្រជាជនជាចម្បង តំបន់ជាច្រើន លុបចោលពិធីបុណ្យ ឈប់ទទួលភ្ញៀវ ថ្វីត្បិតតែមុននេះ មូលដ្ឋានបានចំណាយសម្រាប់ត្រៀមរៀបចំបុណ្យទានមិនតិចឡើយហើយការងារត្រៀមរៀបចំបានរួចរាល់ក៏ដោយ។ សូម្បីតែតំបន់ដែលមិនមានករណីឆ្លងកូវីដ ១៩ បានណែនាំឱ្យពន្យារពេល លុបចោលឬកែតម្រូវរបៀបនៃពិធីបុណ្យនៅក្នុងតំបន់ដែលត្រូវបានរៀបចំឡើង ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងក្នុង សហគមន៍។ ជាមួយនឹងវិធានការអនុវត្តប្រកបដោយភាពស៊ីជម្រៅ រដូវបុណ្យទានឆ្នាំនេះ បាននិងកំពុងត្រូវបានរៀបចំប្រកបដោយអរិយធម៌និងសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរ៕