ពិធីបុណ្យវប្បធម៌ Le Chan - ទម្រង់តភ្ជាប់ប្រពៃណីជាមួយបច្ចុប្បន្នកាល
(VOVWORLD) - នៅក្នុងប្រវត្តិសាស្ត្រនៃការប្រឆាំងពួកឈ្លានពានរបស់ប្រជាជនវៀតណាម មេទ័ពស្រី Le Chan គឺជាតួរអង្គប្រវត្តិសាស្រ្តដែលមានគុណូបការៈយ៉ាងធំធេងក្នុងកូប្បកម្មរបស់ព្រះមហាក្សត្រីយានីពីរអង្គ Hai Ba Trung។ មេទ័ពស្រីរូបនេះក៏ជាមនុស្សម្នាក់ដែលបានរានដីបង្កើតភូមិមួយឈ្មោះ An Bien (ដែលជាទីក្រុង Hai Phong សព្វថ្ងៃ) ។
ដើម្បីរំលឹកគុណូបការៈដ៏មហិមារបស់មេទ័ពស្រីមួយអង្គនេះ ជារៀងរាល់ឆ្នាំ នៅថ្ងៃទី ៨ ខែទី២ (ប្រតិទិនចន្ទគតិ) ជាថ្ងៃ Khanh Ha (មានន័យថាថ្ងៃជ័យជំនះ) ប្រជាពល រដ្ឋខ័ណ្ឌ Le Chan ទីក្រុង Hai Phong តែងតែរៀបចំពិធីបុណ្យដោយការគោរពតបស្នងសងគុណ។
ពិធីបុណ្យប្រពៃណីរបស់មេទ័ពស្រី Le Chan គឺជាពិធីបុណ្យប្រចាំឆ្នាំ ដែលរៀបចំឡើងនៅទីក្រុង Hai Phong នៅដើមខែទី ២ តាមច័ន្ទគតិ ដែលទាក់ទាញប្រជាជននិងអ្នកទេសចរមកពីគ្រប់ទិសទី។ ពិធីបុណ្យប្រពៃណីមេទ័ព Le Chan ត្រូវបានរៀបចំឡើងដើម្បីបង្ហាញពីការទទួលខុសត្រូវនិងការគោរព របស់កូនចៅជំនាន់ក្រោយសម្រាប់គុណូបការៈដ៏មហិមារបស់មេទ័ពស្រី Le Chan ព្រមទាំងបំផុសឡើងមោទនភាពជាតិនិងការលើកកម្ពស់លក្ខណៈវប្បធម៌ប្រពៃណីពិធី លើកកម្ពស់តម្លៃនៃវត្ថុបុរាណប្រវត្តិសាស្ត្រ ស្ថាបត្យកម្ម សិល្បៈនៃវិមានរបស់មេទ័ពស្រីនិងវិហារនានា និងឆ្លើយតបតាមតម្រូវការនៃជំនឿនិងប្រពៃណីជាតិ គួបផ្សំជាមួយពិធីបុណ្យនិទាឃរដូវរបស់ប្រជាជនក្នុងតំបន់។
ពិធីដង្ហែក្បួនជាលក្ខណៈវិសេសវិសាលមានតែនៅក្នុងពិធីបុណ្យមេទ័ព Le Chan ប៉ុណ្ណោះ |
ក្នុងឆ្នាំ២០១៩នេះ ពិធីបុណ្យប្រពៃណីមេទ័ពស្រី Le Chan បានបើកនៅល្ងាចថ្ងៃទី ១៣ ខែមីនា (ពោលគឺថ្ងៃទី៨ខែកុម្ភៈឆ្នាំកុរឯកស័ក ២០១៩) នៅវិមានមេទ័ពស្រី Le Chan (នៃទីក្រុង Hai Phong)
ពិធីដង្ហែរក្បួនតាមដងផ្លូវមានមនុស្សជាងមួយពាន់នាក់ ក្នុងសំលៀកបំពាក់ប្រពៃ ណីដែលចាប់ផ្តើមពីវិហារ Nghe និង វិហារ An Bien ទៅកាន់វិមានមេទ័ពស្រី Le Chan ដើម្បីពិធីបុណ្យប្រពៃណី។ ពិធីបុណ្យនិងការដង្ហែរនៅពិធីបុណ្យនេះសំដៅរំលឹកឡើងវិញ ជីវប្រវត្តិនិងគុណូបការៈដ៏អស្ចារ្យរបស់មេទ័ពស្រី Le Chan ដែលរួមជាមួយព្រះមហាក្សត្រយានីពីរអង្គ Hai Ba Trung ប្រឆាំងនឹងការឈ្លានពានព្រមទាំងជាអ្នកមានគុណបំណាច់រានដីដើម្បីបង្កើតទីតាំងភូមិ An Bien ចាស់ និងទីក្រុង Hai Phong សព្វថ្ងៃ។
ឆ្នាំនេះពិធីបុណ្យនេះធ្វើឡើងក្នុងរយៈពេល ៣ ថ្ងៃជាមួយនឹងសកម្មភាពពិសេសជាច្រើន។ ជាមួយនឹងពិធីបុណ្យអុជធូបទាន ការប្រកាស ក្បួនដង្ហែរ ពិធីបុណ្យលើកឡើងតាមប្រពៃណីទំនៀមទំលាប់នៃផ្សារស្រុកស្រែ ការសម្ដែងក្បាច់គុន ល្បែងប្រជា ប្រិយដែលទាក់ទាញមនុស្សនិងភ្ញៀវជាច្រើន។ លោកស្រី Nguyen Thi Mao និងលោក Nguyen Quang Khai ប្រជាជនទីក្រុង Hai Phong បានឱ្យដឹងថា: “ខ្ញុំឃើញថាឆ្នាំនេះ ពិធីបុណ្យបានធ្វើដោយមានការយកចិត្តទុកដាក់ពិសេស ជាពិសេស គឺបង្ហាញឡើងវិញនូវផ្សារភូមិ Ven។ នៅឆ្នាំនេះ ខ្ញុំបានយកកុមារមកទីនេះ ដើម្បីណែនាំឲ្យកូនចៅស្គាល់នូវប្រពៃណីរបស់ទីក្រុង Hai Phong”។
“ថ្វីបើវាជាឆ្នាំសេសក៏ពិតមែន តែវានៅតែល្អមិនចាញ់ឆ្នាំមុនៗទេ។ ប្រជាជនចង់ចូលរួមក្នុងសកម្មភាពកីឡា ការប្រកួតអក្សរសាស្ត្រនិងសិល្បៈខ្លាំងណាស់”។
ផ្សារស្រុកស្រែក៏ជាលក្ខណៈពិសេសមួយនៃពិធីបុណ្យមេទ័ព Le Chan |
ពិធីបុណ្យប្រពៃណីមេទ័ពស្រី Le Chan ត្រូវបានទីក្រុង Hai Phong ស្តារឡើងវិញក្នុងឆ្នាំ២០១១ និងត្រូវបានក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ទទួលស្គាល់ថាជាបេតិក ភ័ណ្ឌវប្បធម៍អរូបីយ៍ជាតិ។ នៅឆ្នាំ ២០១៨ ទីក្រុង Hai Phong បានសម្រេចចិត្តលើកកម្ពស់កម្រិតពិធីបុណ្យនេះដល់កម្រិតថ្នាក់ទីក្រុង។ ហេតុដូច្នេះហើយ ក្រៅពីសកម្មភាពប្រពៃណី នៅក្នុងពិធីបុណ្យនេះត្រូវបានបណ្តាក់ទុនជាមួយសិល្បៈដ៏ប្រណីត។ ទាំងអស់នេះគឺសំដៅបង្កើតជាថ្មីនូវតំបន់វប្បធម៌ស្រុកស្រែរបស់វៀតណាម និងរៀបរាប់ពីប្រភពដើមនៅពេលដែលវាបានបង្កើតឡើងជាលើកដំបូងនៃទឹកដី Hai Phong ។ លោក Pham Tien Du ប្រធានគណៈកម្មាធិការប្រជាជនស្រុក Le Chan បានអោយដឹងថា ពិធីបុណ្យប្រពៃណីមេទ័ពស្រី Le Chan ឆ្នាំនេះក្រៅពីសកម្មភាពប្រពៃណី មានចំណុចថ្មីនិងសំខាន់ៗជាច្រើ នដើម្បីទាក់ទាញប្រជាជននិងភ្ញៀវទេសចរ។ លោកបានសំណេះសំណាលថា៖ “ពិធីបុណ្យដ៏ល្អបំផុតគឺការដង្ហែរក្បួន។ វាបង្កើតនូវការរំភើបរីក រាយនៃការចូលរួមរបស់សហគមន៍ប្រជាជន និងប្រជាជនតាមស្រុកជិតខាង។ មនុស្សគ្រប់រូបក៏កំពុងរង់ចាំផងដែរហើយរៀបចំបានយ៉ាងល្អ។ កាលពីឆ្នាំមុននិងមួយឆ្នាំទៀតសេចក្តីថ្លែងណែនាំគឺមិនមានទេ។ ប៉ុន្តែឆ្នាំនេះមានសព្វគ្រប់។ ដើម្បីទាក់ទាញភ្ញៀវទេសចរនិងលើកកម្ពស់រូបភាពនៃទីក្រុង Hai Phong និងស្រុក Le Chan នៅឆ្នាំនេះយើងបានអញ្ជើញគណៈប្រតិភូចំនួន ២០ មកពីស្រុកនិងទីក្រុង ចងសម្ព័ន្ធនានា។
តាមរយៈពិធីបុណ្យនេះ ទីក្រុង Hai Phong ក៏មានគោលបំណងផ្សព្វផ្សាយនូវកម្មវិធីផលិតផលនិងកន្លែងទេសចរណ៍ខាងវិញ្ញាណផងដែរ។ យោងទៅតាមថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនស្រុក Le Chan បើប្រៀបធៀបទៅនឹងរយៈពេល ៨ ឆ្នាំនៃការពិធីបុណ្យ គឺឆ្នាំនេះមានសកម្មភាពពិសេសជាច្រើន សំដៅរក្សាភាពស្រស់ស្អាតនៅក្នុងពិធីបុណ្យវប្បធម៌ខាងវិញ្ញាណជាច្រើន ហើយបានប្រជាជនគ្រប់ទិសទីនិយមទទួលផងដែរ៕