យុវជនបន្តស្នាដៃតន្ត្រីប្រពៃណី

(VOVWORLD) - និន្នាការធ្វើថ្មីលើស្នាដៃតន្ត្រីប្រពៃណីកំពុងពេញនិយមនិងទទួលបានការចាប់អារម្មណ៍ ពីទស្សនិកជនជាពិសេសមជ្ឈដ្ឋានយុវជន។ សិល្បៈករជាច្រើនជ្រើសរើសវិធីរួមបញ្ចូលគ្នានូវតន្ត្រីប្រពៃណី ជាមួយ នឹងតន្ត្រីទំនើប ដើម្បីបង្កើតចំណាប់អារម្មណ៍ផង ហើយធ្វើឱ្យតន្ត្រីប្រពៃណីកាន់តែខិតមកជិតជាមួយនឹងមជ្ឈដ្ឋានវ័យក្មេងផង។

យុវជនបន្តស្នាដៃតន្ត្រីប្រពៃណី - ảnh 1រូបភាពតារាចម្រៀងស្រីវ័យក្មេង  Phuong My Chi នៅក្នុងស្នាដៃ"ចក្រវាឡសត្វកៀលហោះហើរ" (រូបថត៖  sggp.org.vn)

Phuong My Chi ជាតារាចម្រៀងស្រីវ័យក្មេងម្នាក់ដែលបានប្រដេញតាមវិស័យតន្ត្រីប្រពៃណីអស់រយៈពេល១០ឆ្នាំមកហើយ។ ថ្មីៗនេះ  តារាចម្រៀងស្រីរូបនេះ បានចេញអាល់ប៊ុមមួយ ដែលមានចំណងជើងថា ចក្រវាឡសត្វក្រៀលហោះ។ ហើយនៅក្នុងនោះ Phuong My Chi បានសម្តែងបទចម្រៀងដែលយកលំនាំពីស្នាដៃអក្សរសិល្ប៍ដូចជា៖ "ចក្រវាឡសត្វកៀលហោះហើរ" "ខ្នើយប៉ាក់" (យកលំនាំកំណាព្យរបស់កវី Ho Xuan Huong) "ចក្រវាឡមានបង" (ដកស្រង់ពីរឿងនិទាន Tam Cam), “ស្និតភ្លុកដំរី” (រឿងខ្លីដែលមានឈ្មោះដូចគ្នារបស់អ្នកនិពន្ធ Nguyen Quang Sang) ...។ ក្រៅពីនោះ ការសម្តែងរបស់ Phuong My Chi យ៉ាងល្អប្រពៃណាស់ដោយមានការផ្សំជាមួយនឹងឧបករណ៍តន្ត្រីជនជាតិជាច្រើនប្រភេទ។

ក្រៅពីអាល់ប៊ុម ចក្រវាឡសត្វកៀលហោះ ក្នុង MV ស្និតភ្លុកដំរី តារាចម្រៀង ស្រីPhuong My Chi ក៏បានសហការជាមួយសិល្បករឆ្នើម Kim Tu Long និងក្រុមតន្ត្រី DTAP ដោយបញ្ចូលស្នាដៃអក្សរសាស្ត្រវៀតណាម និងប្រភេទតន្ត្រីប្រជាប្រិយ Cai luong ជាមួយនឹងតន្ត្រីទំនើប។

Phuong My Chi បានឲ្យដឹងថា សម្រាប់នាង ការមានស្នាដៃដែលរួមបញ្ចូលគ្នានូវតន្ត្រីទំនើប និងតន្ត្រីប្រពៃណីដូចជា Cai Luong និង Vong Co គឺជាប្រការល្អប្រសើរណាស់។ ព្រោះការរួមបញ្ចូលគ្នានេះជួយឲ្យស្នាដៃតន្ត្រីបែបនេះមានភាពទាក់ ទៀញ  និងប៉ះចំបេះដូងទស្សនិកជនវ័យក្មេងៗជាច្រើន៖ “ថ្វីត្បិតតែរូបនាងខ្ញុំផ្ទាល់ឬជំនាន់យុវជន គ្រាន់តែមាន gen Z ឬ gen Y នោះទេ... គួរទទួលមរតក និងលើកតម្កើងប្រការដែលទាក់ទងនឹងប្រពៃណីជាតិវៀតណាមផងដែរ”។

ទន្ទឹមនឹងនោះ ចាប់ពីឆ្នាំ ២០១៩ រហូតមកដល់បច្ចុប្បន្ន សិល្បករ Nguyen Quoc Hoang Anh (កើតឆ្នាំ ១៩៩០) និងសហការីបានបង្កើតគម្រោងសិល្បៈ និងវប្បធម៌ពហុជំនាញ “Len ngan” ដើម្បីបម្រើសហគមន៍។ ចំណុចលេចធ្លោនៃគម្រោងគឺការបញ្ចូលកត្តាសិល្បៈប្រពៃណីវៀតណាមទៅក្នុងទម្រង់សិល្បៈសហសម័យរបស់ពិភព លោក។ ដោយហេតុនេះ បង្កើតស្នាដៃសិល្បៈថ្មី និងគួរឲ្យទាក់ទាញ។  សិល្បករវ័យក្មេង Nguyen Quoc Hoang Anh បានចែករំលែកថា៖ “យើងផ្តោតលើការប្រើប្រាស់សម្ភារៈវប្បធម៌ និងសិល្បៈក្នុងស្រុកជាមូលដ្ឋានគ្រឹះ បន្ទាប់មកអភិវឌ្ឍ ជាជាងការបញ្ចូលគ្នាជាមួយតន្ត្រីលោកខាងលិច។ ថ្វីត្បិតតែវាជាតន្ត្រីអេឡិចត្រូនិចក៏ដោយ ក៏ត្រូវបានលេងតាមបែបល្ខោន tuong ហើយវាគ្រាន់តែផ្លាស់ប្តូរឧបករណ៍ប៉ុណ្ណោះ ប៉ុន្តែតាមពិតវាគឺជាតន្ត្រីបុរាណ។ ដរាបណាយើងផ្លាស់ប្តូរមជ្ឈដ្ឋាន វប្បធម៌ប្រពៃណីអាចមានការទាក់ទាញថ្មីសម្រាប់យុវវ័យ។ នេះនឹងរួមចំណែកជួយសិល្បៈប្រពៃណីជាទូទៅ ហើយជាពិសេសសិល្បៈ Tuong បន្តរស់នៅក្នុងសម័យបច្ចុប្បន្ន”។

យុវជនបន្តស្នាដៃតន្ត្រីប្រពៃណី - ảnh 2សិល្បករ Kim Tu Long

បើតាមសិល្បករ Kim Tu Long ការដែលសិល្បករវ័យក្មេងជាច្រើនកំពុងធ្វើគឺជានិន្នាការសម្រាប់ទស្សនិកជនផ្លាស់ប្តូរទស្សនៈលើសិល្បៈប្រពៃណី។ តាមរយៈនោះ ទស្សនិកជន ជាពិសេសយុវវ័យ អាចពេញចិត្តចំពោះតន្ត្រីថ្មី និងមានអារម្មណ៍ថា សិល្បៈប្រពៃណី មិនមែនជាសិល្បៈបុរាណ ប៉ុន្តែត្រូវបានបំភ្លេចចោល។

“ប្អូនៗយុវជនបានបញ្ចូលបទចម្រៀង Cai Luong, Don Ca Tai Tu …ទៅក្នុងតន្ត្រីថ្មី ឬចម្រៀងប្រជាប្រិយ។ នោះគឺជាការវិនិយោគដ៏ក្លាហាន និងគិតគូរក្នុងតន្ត្រី។ ខ្ញុំពិតជាគាំទ្រ ព្រោះវាបង្កើតឱ្យមានការចង់ដឹងចង់ឃើញសម្រាប់អ្នកស្តាប់ឬនិងសម្រាប់អ្នកទស្សនា”។

តាមទស្សនៈរបស់យុវជនម្នាក់ នាង Bui Thi Nam Giang អាយុ ២១ ឆ្នាំនៅទីក្រុងហូជីមិញ បាននិយាយថា នៅពេលដែលនាងស្តាប់បទចម្រៀងដែលរួមបញ្ចូលគ្នានូវតន្ត្រីសម័យទំនើបជាមួយនឹងបទចម្រៀងប្រជាប្រិយ   នាងមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ កត្តាប្រពៃណី និងសម័យទំនើបរួមបញ្ចូលគ្នាជាមួយគ្នាធ្វើឱ្យអ្នកស្តាប់មានអារម្មណ៍សុខសាន្ត។

“ពេលដែលបានស្គាល់ប្រភេទតន្ត្រីថ្មីបែបនេះ ខ្ញុំមានអារម្មណ៍សប្បាយខ្លាំង ហើយខ្ញុំក៏មានអារម្មណ៍ថ្មីដែរពេលបានស្ដាប់តន្ត្រីប្រភេទនេះ។ ពេលខ្លះការរួមផ្សំនៃភាពទំនើប និងប្រពៃណីធ្វើឱ្យខ្ញុំមានអារម្មណ៍អាឡោះអាល័យចំពោះភាពចាស់ទុំ រួមជាមួយនឹងអារម្មណ៍នៃភាពថ្មី និងការច្នៃប្រឌិតនៅក្នុងបទភ្លេងថ្មី”។

ការច្នៃប្រឌិត និងការរួមបញ្ចូលរវាងតន្ត្រីសម័យទំនើប និងតន្ត្រីបុរាណ រួមចំណែកក្នុងការបង្កើតភាពខុសគ្នា ធ្វើឱ្យស្នាដៃតន្ត្រីមានតម្លៃពិសេសក្នុងជីវិតបច្ចុប្បន្ន។ នោះក៏ជាវិធីលើកស្ទួយ និងថែរក្សាសម្រស់ជាតិក្នុងជីវភាពសហសម័យបច្ចុប្បន្នផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ