រីករាយជាមួយរបាំសាមគ្គីភាព អំណរនិទាឃៈរដូវ

(VOVWORLD) - “របាំសាមគ្គីភាព” ស្នាដៃអំពាវនាវសាមគ្គីភាពជាតិ ដោយលោកស្រី Tong Thi Phong អតីតសមាជិកការិយាល័យនយោ បាយ អតីតអនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា និពន្ធឡើង ដែលត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយពាសពេញតំបន់ជនជាតិភាគតិច នៅតាម  តំបន់ពាយ័ព្យរបស់ប្រទេសជាតិ។ វត្តមានរបស់របាំប្រភេទនេះក្នុងជីវភាពវប្បធម៌របស់ប្រជាជន Son La បានបញ្ជាក់ពីភាពទាក់ ទាញផងដែរ។

រីករាយជាមួយរបាំសាមគ្គីភាព អំណរនិទាឃៈរដូវ - ảnh 1សមាជិកនៃក្លឹបរាំនៅទីក្រុង Son La ហ្វឹកហាត់ក្បូរក្បាច់ "របាំសាមគ្គីភាព" (រូបថត៖ VOV)

អស់រយៈពេលជាច្រើនថ្ងៃកន្លងមក នៅម៉ោង ៨ យប់ កន្លែងប្រមូលផ្តុំជីវភាពវប្បធម៌ជាប្រចាំរបស់ក្លឹបរាំ ក្រុមទី ៣ សង្កាត់ To Hieu ទីក្រុង Son La បានបន្លឺឡើង “របាំ សាមគ្គីភាព”។ នៅតាមចង្វាក់តន្ត្រីដ៏ទាក់ទាញ សិល្បៈសិល្បៈការិនីបានពត់ខ្លួនតាមចលនានីមួយៗ ទាំងភាព បត់បែន ទន់ភ្លន់ និងរស់រវើកណាស់។ លោកស្រី Le Thi Huong Lien អនុប្រធានក្លឹបបានចែករំលែកថា៖ “សមាជិកក្នុងក្លឹបកំពុងហាត់រាំបទ "របាំសាមគ្គីភាព" ដើម្បីត្រៀមសម្រាប់កម្មវិធីសិល្បៈនាពេលខាងមុខរបស់ក្រុម។ ក្បាច់រាំពិតជាស្អាតណាស់ អ្នកណាក៏អាចធ្វើបានដែរ។ ចង្វាក់ភ្លេងក៏មានភាពសប្បាយផងដែរ ដែលផ្តល់ឱ្យអ្នកទស្សនាមានអារម្មណ៍រីករាយណាស់”។

ហាក់មិនមានគម្លាតទាល់តែសោះ របាំបានទាក់ទាញមនុស្សគ្រប់វ័យ   និងគ្រប់អាជីពជាច្រើនឲ្យចូលរួមហាត់រាំផងដែរ។ សម្រាប់លោកស្រី Nguyen Thi Hoa សមាជិកចាស់ជាងគេនៃក្លឹបរាំថា ស្នាដៃ “របាំសាមគ្គីភាព” បានបន្សល់ទុកនូវអារម្មណ៍ពិសេសជាច្រើន៖ “ ខ្ញុំជាសមាជិកម្នាក់ដែលមានអាយុជាង ៧០ឆ្នាំហើយ ប៉ុន្តែពេលមករាំបទនេះ ខ្ញុំឃើញថា វាងាយចងចាំ ងាយទន្ទេញ ងាយអនុវត្តន៍។ ខ្ញុំចូលចិត្តបទរាំនេះណាស់ ខ្ញុំហាត់វាជាប្រចាំថ្ងៃ។ ខ្ញុំក៏មានមោទនភាពយ៉ាងខ្លាំងដែរពេលទឹកដី Son La និងប្រជាជន Son La ត្រូវបានលើកតម្កើងតាមរយៈបទរាំនេះរបស់លោកស្រី Tong Thi Phong”។

នោះក៏ជាអារម្មណ៍រួមរបស់មនុស្សជាច្រើនដែលអនុវត្តន៍ ឬរីករាយជាមួយ "របាំសាមគ្គីភាព" ដែលជាការងារសិល្បៈដ៏ពិសេសមួយ និពន្ធដោយអ្នកនិពន្ធ Tong Thi Phong ជាមួយនឹងក្តីស្រលាញ់និងភាពក្លៀវក្លារបស់កូនធីតាដែលកើតនិងធំធាត់នៅទឹកដី Son La ដែលសម្បូរទៅដោយប្រពៃណីបដិវត្តន៍វប្បធម៌ដ៏ល្អប្រពៃ បង្កប់ដោយសាមគ្គីភាពរវាងបណ្តាក្រុមជនជាតិ។

ក្នុងនាមជាវិចិត្រករម្នាក់ដែលទទួលបានគំនិតពីអ្នកនិពន្ធ ចូលរួមក្នុងការសំដែងនិងក្បាច់រាំ សិល្បករឆ្នើម Pham Hong Thu នាយករោងមហោស្រពចម្រៀងតន្ត្រីនិងរបាំ Son La បានឲ្យដឹងថា ចំណុចពិសេសនៃស្នាដៃនេះគឺការប្រមូលផ្តុំគ្នានៃរបាំប្រជាប្រិយរបស់ជនជាតិចំនួន ១២ ដែលកំពុងរស់នៅទីក្រុង Son La រួមជាមួយនឹងសម្រស់វប្បធម៌របស់ជនជាតិវៀតណាមនិងពិភពលោក៖        “ជាមួយនឹងស្នាដៃមានរយៈពេលជិតប្រាំនាទី ប៉ុន្តែបង្កប់អត្ថន័យដ៏ធំតាមរយៈ ភាសារបាំនៃក្រុមជនជាតិផ្សេងៗគ្នា ជាការប្រសព្វគ្នាអំពីវប្បធម៌និយាយរួម និងសិល្បៈរបាំនិយាយដោយឡែក។ ឧទាហរណ៍ របាំ Au eo របស់ជនជាតិ Kho Mu របាំប្រមូលផលកប្បាសរបស់ជនជាតិ Muong និងសិល្បៈ cheo នៃដីសណ្ដខាងជើង។ សូម្បីតែមានចលនារបាំដែលរួមបញ្ចូលភាសារបាំបស្ចិមប្រទេស ដូចជារបាំនៅអឺរ៉ុបខាងកើត និងការសំពះនៃវប្បធម៌ជឿនលឿន ដូចជាប្រទេសបារាំង និងអាល្លឺម៉ង់ជាដើម”។

រីករាយជាមួយរបាំសាមគ្គីភាព អំណរនិទាឃៈរដូវ - ảnh 2ខេត្ត Son La បើកថ្នាក់បង្រៀនរបាំ "របាំសាមគ្គីភាព" ដល់កម្មាភិបាលក្នុងខេត្ត (រូបថត៖ VOV)

កាលពីខែវិច្ឆិកាកន្លងមក  ស្នាដៃ "របាំសាមគ្គីភាព" ត្រូវបានក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ប្រគល់វិញ្ញាបនបត្រចុះបញ្ជីការរក្សាកម្មសិទ្ធិ។ ដោយមានបំណងចង់ឱ្យស្នាដៃនិងសារដ៏មានអត្ថន័យត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ មន្ទីរ អង្គភាព និងមូលដ្ឋាននានានៅខេត្ត Son La បានអនុវត្តន៍យ៉ាងសកម្មនូវផែនការកត់រូបភាព ផលិត និងផ្សព្វផ្សាយស្នាដៃ “របាំសាមគ្គីភាព”។ លោក Tran Tan Phong អនុប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Son La បានឲ្យដឹងថា៖        “យើងបានសម្របសម្រួលដើម្បីកែសម្រួល ចងក្រង និងសម្តែងពេញ លេញស្នាដៃមួយនេះ។ រៀបចំវគ្គបណ្តុះបណ្តាលសម្រាប់ការបង្រៀននិងផ្សព្វផ្សាយស្នាដៃដល់កម្មាភិ បាល និងថ្នាក់មូលដ្ឋានវប្បធម៌។ បច្ចុប្បន្ន ស្រុក-ក្រុងនានា កំពុងរៀបចំបង្រៀននៅតាមឃុំ សង្កាត់ និងក្រុង ដែលទទួលបានការឆ្លើយតបយ៉ាងសកម្ម និងមានការចូលរួមពីប្រជាជនច្រើនកុះករ។ អាចបញ្ជាក់បានថា ស្នាដៃរបាំ “របាំសាមគ្គីភាព” ពិតជាបានដើរចូលទៅក្នុងបេះដូងមនុស្សតាមធម្មជាតិ ជាមួយនឹងគុណតម្លៃដែលខ្លួនមាន រួមចំណែកថែរក្សា និងលើកតម្កើងតម្លៃវប្បធម៌របស់ជនជាតិ”។

រដូវផ្ការីកថ្មីមកដល់ហើយ “របាំសាមគ្គីភាព” ក៏រីកសាយភាយកាន់តែខ្លាំងឡើង ជាសារភ្ជាប់ចំណងសាមគ្គីភាពជាតិ មោទនភាពរបស់សហគមន៍ជនជាតិនៅ Son La និងបានសាយភាយទៅឆ្ងាយដល់គ្រប់តំបន់នៃប្រទេសជាតិនិងពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ