រោងល្ខោនតុក្តា Thang Long ទទួលឯកទគ្គកម្មទ្វីបអាស៊ី
TO TUAN -  
(VOVWORLD) /  
|
រោងល្ខោនតុក្តា Thang Long ទទួលឯកទគ្គកម្មទ្វីបអាស៊ី (VOV) |
Vovworld-តុក្តាទឹកជាប្រភេទសិល្បៈល្ខោនប្រជាប្រិយប្រពៃណីពិសេស ផ្សាភ្ជាប់នឹងខឿនអរិយ្យធម៍ស្រូវទឹកនិងមានប្រវត្តិសាស្ត្រជិត១ពាន់ឆ្នាំនៅវៀតណាម។
មុននេះ ជនវៀតណាមបានសម្ដែងតុក្តាទឹកក្នុងឱកាសបុណ្យតេតប្រពៃណីរឺបុណ្យទានប្រពៃណីនានា។ ប៉ុន្តែនាបច្ចុប្បន្ន ថ្ងៃណាក៏ដូជថ្ងៃណាក្នុងឆ្នាំ ទស្សនិកជនសុទ្ធ
តែបានកំសាន្តកម្មវិធីសម្ដែងតុក្តាទឹកដ៏វិសេសវិសាលនៅរោងល្ខោនតុក្តា Thang
Long អាស័យដ្ឋានលេខ៥៧B វិថី Dinh Tien Hoang ទីក្រុងហាណូយ។
ក្នុងអំឡុង២០ឆ្នាំកន្លងមក រោងល្ខោនតុក្តា Thang Long ជាកន្លែងបង្អង់ដំណើររបស់ទស្សនិកជនរាប់មឺននាក់ ពិសេសគឺភ្ញៀវទេសចរណ៍បរទេសចង់ស្វែងយល់
វប្បធម៍វៀតណាម។ សិល្បករឆ្នើម Chu Luong នាយករងរោងល្ខោនបានឲ្យដឹងថា៖
“រោងល្ខោនយើងខ្ញុំបានសម្ដែង៣៦៥ថ្ងៃក្នុងមួយឆ្នាំដើម្បីបំរើ ឧទ្ទេសនាមនិងផ្សព្វផ្សាយផ្នែកវិសេសវិសាលបំផុតរបស់វប្បធម៍វៀតណាម នោះគឺជាសិល្បៈតុក្តា
ទឹក។ នេះជាប្រភេទសិល្បៈមិនត្រឹមតែមនុស្សវៀតណាមប៉ុណ្ណោះទេ ថែមទាំងអ្នក
ស្រាវជ្រាវវប្បធម៍ ភ្ញៀវទេសចរណ៍របស់ប្រទេសជាច្រើនលើពិភពលោកយកចិត្ត
ទុកដាក់ទៀតផង។ នេះជាចំណុចភ្លឺថ្លាអំពីវប្បធម៍របស់រដ្ឋធានីហាណូយ។”
មកដល់រោងល្ខោន ប្រការគួរឲ្យចាប់អារម្មណ៍បំផុតចំពោះទស្សនិកជននោះគឺបរិយាកាសតាំងបង្ហាញសិល្បៈរៀបចំបណ្ដាតុក្តាធ្វើដោយឈើគ្រប់ប្រភេទ គ្រប់ព័រ។ នេះជាផ្នែកវិសេសវិសាលដែលរោងល្ខោនប្រពៃណីផ្សេងៗគ្មានឡើយ។ បណ្ដាកម្មវិធី
តុក្តាទឹករបស់រោងល្ខោនត្រូវបានរៀបចំលើមូលដ្ឋានឈុតសម្ដែងប្រពៃណីចំនួន៤០០ ក្នុងនោះមានឈុតសម្ដែងជាច្រើនត្រូវបានកសាងជាថ្មី ប៉ុន្តែនៅផ្អែកទៅលើអត្ត
សញ្ញាណតុក្តាទឹកប្រពៃណីវៀតណាម។ លោក Bach Quoc Khanh សិល្បករវ័យក្មេង
របស់រោងល្ខោនតុក្តា Thang Long បានមោទនភាពឲ្យដឹងថា៖
“ខ្ញុំគិតថា ក្នុងដំណាក់កាលសកម្មភាពល្ខោនវៀតណាមនិយាយរួមនិងជាពិសេសល្ខោនប្រពៃណីកំពុងជួបការលំបាកជាច្រើននោះ ការដែលរោងល្ខោន
តុក្តា Thang Long ហាណូយទទួលបានឯកទគ្គកម្មជាក្តីសប្បាយរីករាយនិងជាការ
គាំទ្រខាងស្មារតីចំពោះបណ្ដាសិល្បករសិល្បការិនីរោងល្ខោនតុក្តា Thang Long
ហាណូយ។ នេះក៏ជាសញ្ញាសប្បាយរីករាយចំពោះបណ្ដាសិល្បករសិល្បការិនីធ្វើសកម្មាភាពក្នុងផ្នែកល្ខោនប្រពៃណីវៀតណាមទៀតផង។”
ប្រធានបទនៃបណ្ដាកម្មវិធីនៅរោងល្ខោនតុក្តា Thang Long ជានិច្ចកាលឆ្លុះ
បញ្ជាំងជីវភាពរស់នៅ ខាងវប្បធម៍របស់មនុស្សវៀតណាមពីតូរតន្ត្រី សម្លៀក
បំពាក់ដល់ទំនៀមទំលាប់ ពលកម្មផលិតកម្ម តាមរយៈនោះបង្ហាញនូវភាព
ស្រស់ស្អាតខាងព្រលឹងនិងវប្បធម៍របស់ជនវៀតណាម។ បណ្ដាភ្ញៀវទេសចរណ៍
អន្តរជាតិមកវៀតណាមជាលើកដំបូងត្រូវបានទស្សនាកំសាន្តតុក្តាទឹកវៀតណាមអាចយល់អំពីប្រវត្តិសាស្ត្រវប្បធម៍វៀតណាម។ សិល្បករ Chu Luong នាយករងរោងល្ខោនបានឲ្យដឹងថា៖
“ជាប្រចាំថ្ងៃរោងល្ខោនមានកម្មវិធីសម្ដែងពី៦ដល់៧ ក្នុងពេលមិនសូវមាន
ភ្ញៀវការមានពី៤ដល់៥កម្មវិធីក្នុង១ថ្ងៃ។ ទស្សនិកជនភាគច្រើនជាភ្ញៀវ
ទេសចរណ៍ កុមារ ជនរួមជាតិក្នុងប្រទេស។ ក្រៅពីនោះយើងខ្ញុំក៏បានទៅសម្ដែង
នៅដំបន់ជាច្រើន ដំបន់ឆ្ងាយដាច់ស្រយាល កន្លែងដែលប្រជាជនមិនទាន់ស្គាល់
អំពីសិល្បៈតុក្តានេះ។”
ជារៀងរាល់ឆ្នាំរោងល្ខោនបានសម្ដែងកម្មវិធីប្រមាណ៤ពាន់ ក្នុងនោះបាន
ទទួលភ្ញៀវអន្តរជាតិរាប់ម៉ឺននាក់។ មិនត្រឹមតែសម្ដែងក្នុងប្រទេសប៉ុណ្ណោះទេតាំង
ពីឆ្នាំ១៩៩២មក រោងល្ខោនបានបញ្ជូនគណៈប្រតិភូជាច្រើនទៅសម្ដែងនៅប្រទេសជិត៥០លើពិភពលោកទៀតផង។ ទៅដល់កន្លែងណាក៏ដោយ បណ្ដាឈុតសម្ដែង
តុក្តាទឹករបស់រោងល្ខោនសុទ្ធតែត្រូវបានទស្សនិកជនអន្តរជាតិទទួលវាយតំលៃខ្ពស់
អំពីបច្ចេកទេសសម្ដែងក៏ដូចជាអត្តសញ្ញាណវប្បធម៍វៀតណាម៕
TO TUAN
-VOVWORLD