រោងល្ខោនវៀតណាមតម្លើងល្ខោនថ្មីពីរឿងនាងKieu
Ngoc Nga - To Tuan -  
(VOVWORLD) /  
VOVWORLD_រឿងនាងKieuរបស់លោកNguyen Du(១៧៦៥-១៨២០) ជា
មហាកវិជាតិ និងអ្នកវប្បធម៌ពិភពលោកបានក្លាយទៅជាប្រភពអារម្មណ៍ដ៏ធំ
ធេងចំពោះមជ្ឈដ្ឋានអ្នកនិពន្ធ អ្នកដឹកនាំរឿងនិងអ្នកតម្លើងល្ខោននៅ
ប្រទេសវៀតណាម។ការដែលរោងល្ខោនវៀតណាមគ្រោងទុកតម្លើងល្ខោននាង
Kieuនោះបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជន។។ ក្នុងរយៈ
ពេល៧យប់សំដែងជាសាកល្បង មានទស្សនិកជនជាច្រើនកុះករបានមក
ទស្សនាពេញរោង។
តាំងពីមុនមក រឿងនាងKieuធ្លាប់បានតម្លើងជាល្ខោននៃប្រភេទសិល្បៈ
ខុសពីគ្នាមានជាអាទិ៍ Cai luong Cheo និងល្ខោនអូប៉េរ៉ា។ប៉ុន្តែ ការដែលរោង
ល្ខោនវៀតណាមរៀបរៀងនិងតម្លើងរឿងនាងKieuឲ្យក្លាយទៅជាល្ខោនមាន
ចំណងជើងថាKieuតាមរបៀបគួបផ្សំចំរៀងជាមួយនឹងរបាំនោះ បានបង្កើត
ឡើងភាពថ្មីថ្មោងនិងការពេញចិត្តចំពោះទស្សនិកជន។តាមលោក Ngo Quang
Nang ជាទស្សនិកជនមួយរូបបានឲ្យដឹងថា
“ បានទស្សនាល្ខោននាងKieuពេលនេះខ្ញុំសប្បាយចិត្តណាស់។រឿងនេះ
មានអ្វីមួយដែលស្ដែងឡើងអត្តសញ្ញាណជាតិវៀតណាមយើងនោះគឺទឹកចិត្ត
មនុស្សធម៏និងអង់អាចក្លាហាន។យើងមានខឿនវប្បធម៌ជ្រាលជ្រៅមួយដែល
ក្នុងនោះរឿងនាងKieuជាស្នាដៃលេចធ្លោមួយ”។
សិល្បការិនីប្រជាជនLan Huong ដើរតួជាប្រពន្ធបុរសលក់សូត្រក្នុងល្ខោន
នេះបានសំណេះសំណាលថា
“ ជនវៀតណាមភាគច្រើននរណាក៏ស្គាល់រឿងនាងKieuដែរ។ មានតួអង្គ
ជាច្រើនក្នុងរឿងនាងKieuនេះបានក្លាយទៅជាដំណាងឲ្យមនុស្សដែលមាន
អត្តចរិតខុសៗពីគ្នាដូចជា So Khanh Tu Ba Thuc Sinh Hoan Thu។ អ្នក
ដឹកនាំរឿងនឹងអ្នកនិពន្ធចង់បង្កើតឡើងល្ខោនមួយដើម្បីទស្សនិកជនអាច
យល់ដឹងបន្ថែមនូវខ្លឹមសារនៃរឿងនេះ”។
|
ល្ខោននាងKieu |
ល្ខោននាងKieu កោតសរសើរសោភ័ណភាពរបស់នារីៗ ភាពប៉ិនប្រសប់
ទឹកចិត្តស្មោះត្រង់និងអង់អាចក្លាហានជាដើម។តាំងពីមុនមក ជនវៀតណាម
ជាច្រើននាក់ចាត់ទុកនាងThuy Kieu ជានារីអាស៊ីគំរូដែលរងការទុក្ខព្រួយក្នុង
របបសក្តិភូមិ។នៅក្នុងល្ខោននាងKieuរបស់រោងល្ខោនវៀតណាមលើកនេះ អ្នក
ដឹកនាំរឿងបានដាក់បន្ថែមនូវកត្តាថ្មីថ្មោងមួយចំនួនសំរាប់តួអង្គ Kieu។តាម
សិល្បករប្រជាជនAnh Tu ជាអ្នកដឹកនាំរឿងល្ខោននាងKieuបានថ្លែងថា
”គោលការណ៍តម្លើងល្ខោននាងKieuលើកនេះរបស់រោងល្ខោនវៀតណាមគឺ
ត្រូវតែរក្សាខ្លឹមសារត្រឹមត្រូវតាមច្បាប់ដើមដែលក្នុងនោះជីវិតកញ្ញាស្អាតនិងប៉ិន
ប្រសប់គឺនាងKieuជួបតែសេចក្ដីទុក្ខប៉ុណ្ណោះ។ខ្ញុំចូលចិត្តរឿងនាងKieuរបស់តា
Nguyen Du នៅត្រង់ចំណុចគឺលក្ខណព្យាករណ៍នោះគឺពេលដែលប្រាក់កាសនិង
អំណាចមិនស្មោះត្រង់ឡើងគ្រងរាជនោះវានឹងធ្វើឲ្យច្របូកច្របល់នូវអ្វីៗទាំង
អស់ ក្នុងនោះមានទាំងតំលៃសីលធម៌ផង”។
ដោយសារមានការសិក្សាស្រាវជ្រាវយ៉ាងសកម្មលើវិស័យសិល្បៈ ក្រុមសិក្បករ
សិល្បការិនីនៃរោងល្ខោនវៀតណាមបានធ្វើឲ្យរស់ឡើងវិញនូវជីវិតនាង Kieu
តាមរយៈភាសាសិល្បៈថ្មីថ្មោង។ព្រមទាំងរួមចំណែកទៅក្នុងឆាកល្ខោនវៀតណាម
ជាមួយនឹងស្នាដៃសិល្បៈមួយដ៏វិសេសវិសាល៕
Ngoc Nga - To Tuan
-VOVWORLD