រូបភាពនាយឧត្តមសេនីយ៍ VO NGUYEN GIAP ក្នុងសៀវភៅរូបថត

VOVWORLD_ក្រោយរយៈពេល២ឆ្នាំនាយឧត្តមសេនីយ៍ VO NGUYEN GIAP ទទួល​
មរណភាព (ថ្ងៃទី៤ខែតុលា)មក អ្នកកាសែត សិល្បករថតរូបTRAN HONG ​ជាអតីត
​អ្នកយកព័ត៌មានកាសែតកងទ័ពQUAN DOI NHAN DAN បាន​បង្ហាញ​សៀវ​ភៅ​រូប​
ថត​ក្រោមចំណងជើងថា “ខ្ញុំថតរូបនាយឧត្តមសេនីយ៍VO NGUYEN GIAP”​ដែល​
ផ្សព្វ​ផ្សាយដោយគ្រឹះស្ថានបោះពុម្ភផ្សាយ LAO DONG។ នេះ​ជាការ​រៀប​រាប់​តាម​រយៈ
​រូបភាពអំពីជីវភាពធម្មតារបស់នាយឧត្តមសេនីយ៍VO NGUYEN GIAP ​ដែលអ្នក​និពន្ធ
ចង់ផ្ញើរដល់មិត្តអ្នកអាន។

រូបភាពនាយឧត្តមសេនីយ៍ VO NGUYEN GIAP ក្នុងសៀវភៅរូបថត - ảnh 1
នាយឧត្តមសេនីយ៍ VO NGUYEN GIAP ជាឧត្តមសេនីយ៍យោធាដ៏ឈ្លៀសវៃ ជាអ្នកដឹកនាំរៀមច្បងនៃកងទ័ពវៀតណាម


        នាយឧត្តមសេនីយ៍ VO NGUYEN GIAP ជាឧត្តមសេនីយ៍យោធាដ៏ឈ្លៀសវៃ ​
ជាអ្នកដឹកនាំរៀមច្បងនៃកងទ័ពវៀតណាម។ អ្នកស្រាវជ្រាវប្រវតិ្តសាស្រ្តជនជាតិ
អាមេរិកលោក Cecil Curey បានសរសេរថា លោក​ VO NGUYEN GIAP អាចប្រៀប
​ស្មើ​នឹងអ្នកដឹកនាំយោធាដ៏មហិមាជាទីបំផុតក្នុងរយៈពេល២០០០ឆ្នាំកន្លងទៅ​នេះ​
ហើយជាជនមហិមានៅក្នុងគ្រប់យុគសម័យ។ ដោយភាពមហិមានិងឈ្មោះល្បីរន្ទឺ
របស់នាយឧត្តមសេនីយ៍បានជាកវី TRAN DANG KHOA​ ជាអនុប្រធានអចិន្រ្តៃ​
សមាគម​​​​អ្នកអក្សរសាស្រ្តវៀតណាមដែលសរសេរអារម្មកថាសៀវ​ភៅ​នេះបាន​ចាត់
ទុកថា នេះជាសៀវ​ភៅ​រូបភាពពិសេសមួយក្បាលព្រោះ​ការថតរូប​នាយ​ឧត្តម​សេនីយ៍
VO NGUYEN GIAP វាមានការងាយស្រួលផងនិងពិបាកផង។ លោក TRAN DANG
 KHOA ថ្លែងថា

   ការងាយស្រួលគឺដោយសារលោកជាអ្នកល្បីឈ្មោះបានជាគ្រាន់តែថតមុខ
មាត់លោកឲ្យច្បាស់គឺបានសំរេចជោគជ័យហើយ។ ក៏ប៉ុន្តែថតរូបនាយឧត្តម
សេនីយ៍ VO NGUYEN GIAP ក៏ពិបាកដែរដោយសារប្រជាជនគោរព​រាប់អានលោក
​យ៉ាង​ខ្លាំងនិងមានរូបថតលោកជាច្រើនហើយបានជាគេត្រូវការរូបភាពថ្មីៗត្រូវតែ
ប្រកបដោយលក្ខណៈសិល្បះយ៉ាងខ្ពស់។

        លោក TRAN HONG ​ជាអ្នកយកព័ត៌មាននៃកាសែតកងទ័ព QUAN DOI NHAN
 DAN ដែលត្រូវបាននាយឧត្តមសេនីយ៍ VO NGUYEN GIAP ផ្ដល់ជូននូវអាទិភាព​
ពិសេសដោយបានអនុញ្ញាតឲ្យចូលមកថតរូបឯកឧត្តមនៅគ្រប់ពេលវេលា។ ក្នុង
សៀវ​ភៅ​រូប​ថត​ក្រោមចំណងជើងថា “ខ្ញុំថតរូបនាយឧត្តមសេនីយ៍VO NGUYEN
GIAP” ​នេះ អ្នកនិពន្ធ TRAN HONG បានជ្រើសរើសរូបថតដ៏ល្អស្អាតដែល​លោក​
ពេញ​ចិត្តជាទីបំផុតដើម្បីឧទេ្ទសនាមជាមួយទស្សនិកជនអំពីសកម្មភាព​ក្នុង​ជីវភាព
ធម្មតារបស់នាយឧត្តមសេនីយ៍ VO NGUYEN GIAP ។ នោះជារូបភាព​សាមញ្ញ​​​តែ
មានអត្ថន័យដ៏ធំធេងដែលបានផ្សព្វផ្សាយជាលើកដំបូង។​ ក្នុង​ចំណោម​​នោះ រូបថត
លោក GIAP ឈរនៅក្បែរបដិមាលោកប្រធាន​ហូជីមិញ​បានបង្ហាញ​ឲ្យ​ឃើញ​ច្បាស់
នូវសណ្ដានចិត្តរបស់នាយឧត្តមសេនីយ៍រូបនេះ។​ សិល្បករថតរូប​TRAN HONG បាន
រៀបរាប់ថា

         បន្ទាប់ពីម៉ោងធ្វើការ កម្មាភិបាលយុទ្ធជនទាំងអស់បានទៅផ្ទះនៅសល់តែ
នាយឧត្តមសេនីយ៍ VO NGUYEN GIAPនិងរូបខ្ញុំ។នាគ្រានោះលោកឈានមក​ឈរ
​នៅ​ក្បែរបដិមាលោកប្រធានហូជីមិញជាមួយទឹកមុខបង្ហាញនូវការរំជូលចិត្តយ៉ាង
ខ្លាំងនិងកាយវិកាក៏សរឲ្យឃើញនូវការគោរពរាប់អានពីលោកសំរាប់លោកប្រធានហូ
ជីមិញ។ពេលនោះខ្ញុំថតបាន៤ប៉ុស។

        មានជាងថតរូបជាច្រើននៅក្នុងនិងក្រៅប្រទេសបានថតរូបនាយឧត្តមសេនីយ៍ 
VO NGUYEN GIAPដោយបង្កើតបានវណ្ណកម្មជាច្រើនគួរឲ្យចាប់អារម្មណ៍។​ តែ​
កម្រងរូបថតរបស់អ្នកនិពន្ធ TRAN HONG ល្អស្អាតជាងគេដោយសារលោកបាន​នៅ​
ក្បែរ​ឧត្តមសេនីយ៍ GIAP ជានិច្ច។ នៅត្រង់ចំណុចនេះ កវី TRAN DANG KHOA បាន
ឲ្យដឹងថា

   ដោយសារបានរស់នៅនិងធ្វើការជិតស្និតជាមួយនាយឧត្តមសេនីយ៍ VO
NGUYEN GIAP បានជាអ្នកនិពន្ធ TRAN HONG មានលក្ខណៈងាយស្រួលក្នុងការ​
ថត​រូបឥស្សរជនរូបនេះ។ មានរូបភាពពិសេសមួយចំនួនដែលថតពេលឧត្តមសេនីយ៍
 GIAP លេង Piano លេងសើចជាមួយកូន ឬពិសាបាយជាមួយគ្រួសារ។​ ខ្ញុំចាត់​ទុក​ថា
​នេះជាសៀវភៅរូបថតពិសេសមួយក្បាលព្រោះ រូបថតនិមួយៗសុទ្ធតែមានការ​រៀ​ប
រាប់ភ្ជាប់ជាមួយអំពីរយៈពេលនិងស្ថានភាពខណៈថតរូបភាពនោះ។

        ក្នុងបុព្វហេតុធ្វើពលកម្មសិល្បៈរបស់ខ្លួន អ្នកនិពន្ធ TRAN HONG បានបើក
​ពិពណ៌តាំងបង្ហាញរូបថតនាយឧត្តមសេនីយ៍ VO NGUYEN GIAP ចំនួន៨លើក។​
នេះជាលើកដំបូងដែលលោកចេញផ្សាយសៀវភៅរូបថត៕

       

        

ប្រតិកម្មទៅវិញ

ផ្សេងៗ