VOV-ស្ថិតនៅលើផ្លូវជាតិលេខ៣កំណាត់ពាក់កណ្ដាលពីទីរួមស្រុក Cao
Bang ទៅច្រកទ្វាព្រំដែន Ta Lung ឃុំ Phuc Sen មានភូមិទាំងអស់ចំនួន១០គឺមាន
តែភូមិចំនួន៦ប៉ុណ្ណោះប្រជាជនធ្វើរបរដំដែក។ បណ្ដាផលិតផលរបស់ Phuc Sen បានល្បីឈ្មោះក្នុងដំបន់និងខេត្តជំវិញតាំងពីច្រើនជំនាន់មក។ លោក Nong
Luu Luyen ម្ចាស់ឡដំដែកមួយនៅភូមិ Thanh Minh បានឲ្យដឹងថា៖
“រដូវនេះគេបញ្ជាទិញជាច្រើន។ កន្លែងជាច្រើន ខេត្តជាច្រើនបានបញ្ជា
ទិញ។ ប្រសិនបើគេមិនមកយកបានយើងផ្ញើតាមឡានក្រុងទៅឲ្យគេ។”
|
របរដំដែករបស់ជនជាតិ Nung នៅខេត្ត Cao Bang។ |
លោក Luyen ជានិច្ចកាលមោទនភាពថាគ្មានកន្លែងណាមានកាំបិតមុតនិង
ជាប់ដូចជានៅ Phuc Sen ទេ។ ទោះបីរូបរាងមិនច្រើនប៉ុន្តែឧបករប្រើប្រាស់ក្នុង
ជីវភាពប្រជាកសិករបានក្លាយទៅជាពាណិជ្ជសញ្ញា។ ប្រជាជននៅខេត្តទីក្រុង
ផ្សេងៗបានរកមកបញ្ជាទិញជាច្រើន។លោក Vu Dinh Chinh អតិថិជនមកពី
ខេត្ត Bac Can បានឲ្យដឹងថា៖
“ខ្ញុំទិញច្រើនលើកហើយ នៅទីនេះគេធ្វើល្អយើងលក់បាន។ ខ្ញុំទិញទំនិញនៅទីនេះតាំងពីឆ្នាំ២០០៩ ខ្ញុំលក់ផលិតផលនេះអស់រាប់ពាន់គ្រឿងហើយ។ខ្ញុំ
យកទំនិញកាំបិតញញួរនិងឧបករកសិកម្មទៅលក់នៅគ្រប់ទីកន្លែងលើទូទាំង
ប្រទេស។ ភូមិរបរ Phuc Sen ផលិតគ្រឿងទាំងអស់នេះមានកិត្យានុភាពនិង
គុណភាព។”
|
បណ្ដាផលិតផលរបស់ Phuc Sen បានល្បីឈ្មោះក្នុងដំបន់និងខេត្តជំវិញតាំងពីច្រើនជំនាន់មក។ |
លោក Nong Van To ម្ចាស់ឡដំដែកមួយបានឲ្យដឹងថា ដើម្បីអាចរៀនបានរបរដំដែកជាងត្រូវមានសុខភាពល្អ មានការចាប់អារម្មណ៍យ៉ាងម៉ត់ចត់របស់
ត្រចៀកភ្នែក។ របរដំដែកជាការងារចម្រុះរបស់គ្រប់វិញ្ញាណ។ ត្រូវប្រើដៃ
កំលាំងការចាប់អារម្មណ៍ពិសេសគឺភ្នែកត្រូវរហ័ស។ លោក To បានឲ្យដឹងថា៖
“របរពីជីដូនជិតាបន្សល់ទុកមក។ ភ្នែករបស់អ្នកមិនធ្វើរបរមិនអាចមើល
ឃើញបានឡើយ។ យើងធ្វើយូទើបមើលដឹងអីធាតុដែកថែបថាវាល្អឬមិនល្អ។”
ប្រសិនបើមុននេះកាំបិតញញួរ Phuc Sen បានត្រូវបានគេស្គាល់ដល់ដោយ
ខ្លួនឯងនោះ ឥឡូវនេះផលិតផលរបស់ភូមិរបរនេះជាជំហានដំបូងបានបណ្ដា
ជាងរៀបចំផ្សព្វផ្សាយពាណិជ្ជសញ្ញា។ លោក Long Chien ម្ចាស់ឡដំដែកមាន
ឈ្មោះដូចគ្នាបានឲ្យដឹងថា៖
“ក្នុងឃុំក៏មានប៉ុន្មានអ្នកទៅផ្សព្វផ្សាយដែរ។ ប្រការនោះចាំបាច់ណាស់។
ប្រសិនបើមិនផ្សព្វផ្សាយនោះអ្នកនៅកន្លែងផ្សេងគេមិនស្គាល់ដល់ភូមិរបរនៅ
Phuc Sen នេះឡើយ។ ពីនោះមកមានភ្ញៀវមកទិញជាច្រើន។ក្នុងប៉ុន្មានឆ្នាំមុន
ទំនិញលក់យឺតឥឡូវនេះទំនិញលក់ដាច់ណាស់។”
|
របរដំដែកជាការងារចម្រុះរបស់គ្រប់វិញ្ញាណ។ |
មោទនភាពជាមួយរបរប្រពៃណីរបស់ Phuc Sen លោក Chien បានឲ្យដឹងថា
ដំណាក់កាលមុន Phuc Sen បានធ្វើកាំភ្លើងទៀតផង។ រយៈពេលបានកន្លងផុត
ទៅហើយផលិតផលរបស់ភូមិដំដែក Phuc Sen ក៏មានការផ្លាស់ប្តូរជាច្រើនដែរ
ដើម្បីសមស្របនឹងជីវភាពរស់នៅ ប៉ុន្តែតាមលោក Chien ថា មានប្រការចំនួន២
មិនអាចផ្លាស់ប្តូរឡើយ នោះគឺគុណភាពផលិតផលនិងក្តីមោទនភាពអំពីរបរ
ប្រពៃណីរបស់ជិដូនជីតាបន្សល់ទុកមក៕