(VOVworld)-តាំងពីព្រឹកព្រលឹម សាលាភូមិបានបើកទ្វា លើតុសក្ការៈបូជាពោ
ពេញទៅ ដោយផ្សែធូប បញ្ចេញក្លិនក្រអូបគ្រប់ទីកន្លែង។ ទោះបីជាមានភ្លៀង
កក់ខែធ្លាក់យ៉ាងខ្លាំងក៏ដោយ ប៉ុន្តេ ប្រជាជនក្នុងភូមិនៅតែចេញចូលក្នុងសភាព
អូរអ ផ្ទះនីមួយៗរៀបចំបាយទឹក និងគ្រឿងសំណែលទៅធ្វើសក្ការៈបូជានៅសា
លាភូមិ។ ត្រកូលនីមួយៗ ក្នុងភូមិតែង តែរៀបចំស្ពុកសែន១រួមមានមាន់បាយ
ដំណើបនិងផ្លែឈើដើម្បីសែនព្រែនលោកតាភូមិ។ ចំពោះជនដែលទទួល
ការងារក្នុងគណៈចាត់តាំងឬក្នុងក្រុមសែនសុទ្ធតែ ប្រញាប់ប្រញាល់នឹងកិច្ចការ
របស់ខ្លួន។ នៅក្នុងសាលាភូមិ មានលោកតាលោក យាយជាង២០រូប ក្នុងសំ
លៀកបំពាក់ប្រពៃណីរាជវង្សកំពុងរៀបចំឲ្យវគ្គសែន ព្រែន។
ពិធីបុណ្យបានចាប់ផ្តើមដោយបទថ្លែងសន្ទរកថា របស់ប្រធានគណៈចាត់
តាំង។ បន្ទាប់មក ក្រុមសែននីមួយៗបានប្រគេនស្ពុកសែនក្នុងសភាពគោរព្វ និង បរិយាការដូចជាស្ងប់ស្ងាត់។
បន្ទាប់នោះ ពិធីរាំវាយស្គូរបស់ក្រុមលោកតា និងពិធីរាំផ្លិតរបស់ក្រុមលោក
យាយក្នុងសំលៀកបំពាក់ប្រពៃណីចំរុះព័រ ប្រគុំជាមួយស្នូភ្លេងសែន ទាក់ទាញបាន
ការយកចិត្តទុកដាក់គយគន់របស់ប្រជាជននិងភ្ញៀវទស្សនាជា ច្រើនកុះករ។
|
សម្តែងសិក្បៈអបអរសារទពិធីបុណ្យ
(រូបថតៈ អ៊ីធឺណែត) |
ប្រគុំជាមួយភ្លេងសែនព្រែនគឺ ជាសម្លេងសម្តែងការដឹងគុណចំពោះលោកតា
ភូមិ មេទ័ព Nguyen Che Nghĩa។ លោកជាមេទ័ពក្រោមរាជវាំង Tran ដែលមានគុណ
បំណាចវាយកំទេចជនឈ្លានពានម៉ុងហ្គោល និងបានព្រះមហាក្សក្រនៃរាជវង្ស
Tran តែងតាំងជា “មេទ័ព Khổng Bắc”។ ប៉ុន្តែ ក្រោយមកលោកត្រូវលបធ្វើឃាត
នៅភូមិ Kieu Ky នាឆ្នាំ១៣៤១។ តាំងពីនោះមក ប្រជាជននៅភូមិ Kieu Ky បាន សាងសង់ទីស្ការៈបូជា លើកដំកើងលោកជាលោកតាភូមិ និងភូមិបានរៀបចំពិធី បុណ្យដើម្បីរំលឹកដល់គុណបំណាចរបស់មេទ័ព-លោកតាភូមិ Nguyen Che Nghia
ផងដែរ។ បញ្ចប់ពិធីសែន ប្រជាជននិងភ្ញៀវនាំគ្នាប្រគេនអំណោយ បួង សួងសុខ
សាន្តត្រាន អំណោយផល។ លោក Hoang Yen លេខាសាខាបក្ស និង ប្រធាន
គណៈចាត់តាំងពិធីបុណ្យនេះបានឲ្យចែករំលែកថា៖
“ពិធីបុណ្យនេះបានប្រារព្វឡើងក្នុងបរិយាកាសសប្បាយរីករាយរបស់បក្ស
ទាំងមូល ប្រជាជនវៀតណាមទាំងមូល ប្រឡងប្រណាំងស្នេហាជាតិ។ អះអាង នូវប្រវត្តិសាស្រ្តដោយជំនឿជាក់ចំពោះស្រុកកំណើតកសាងជនបទថ្មី ជាពិសេស គឺការគោរព្វដឹងគុណចំពោះជីដូនជីតា”។
ក្រោយពិធីសែនព្រែន គឺជាពិធីបុណ្យដោយមានល្បែងកំសាន្តជាច្រើននៅ ក្នុងនិងជុំវិញសាលាភូមិ។ កន្លែងនេះ ជាល្បែងគប់បាល់មានរង្វាន់ កន្លែងនោះ
ជាល្បែងផ្ទះផ្លុំខ្យល់ រថយន្តអគ្គិសនីរត់ជុំវិញជាដើម។ ហាងលក់ទំនិញក៏មាន
សភាព អូរអរដែរដោយមានមុខទំនិញជាល្បែងប្រជាប្រិយច្រើនផងដែរ។ ប្រ
ហែលជា ប្អូនៗកុមារជាអ្នកសប្បាយជាងគេ ដោយសារពិធីបុណ្យឆ្នាំ២០១៤នេះ
បាន ប្រព្រឹត្តទៅចំទៅនឹងថ្ងៃអាទិត្យ ដោយហេតុនេះ ប្អូនៗបានចូលរួមច្រើនកុះ
ករ។
ចំពោះយុវជនក្នុងភុមិវិញ នេះជាឱកាសដើម្បីរួមចំណែកសម្រាប់ភូមិ
ដោយ មានការចូលរួមសកម្មភាពរបស់ពិពីបុណ្យ។ ប្អូន Quang Dung លេខា
សម្ព័ន្ធយុវជនឃុំ បានចែករំលែកថា៖
“ពិធីបុណ្យប្រពៃណីភូមិ Kieu Ky ជាឱកាសដើម្បីអះអាងនូវជំនឿជាក់របស់ យុវជនយើងខ្ញុំចំពោះមាតុប្រទេស។ យើងខ្ញុំមានការប្តេជ្ញាកសាងជនបទថ្មី ប៉ុន្តែ នៅឌិតដាមក្នុងអារម្មណ៍ប្រភពដើមរបស់ភូមិស្រុក”។
តាមរយៈពិធីបុណ្យ គណៈចាត់តាំងសង្ឃឹមថា មជ្ឈដ្ឋានភូមិ Kieu Ky និង ភ្ញៀវនានាយល់បន្ថែមអំពីគុណបំណាច់របស់ជីដូនជីតា ព្រមទាំងដាស់តឿនកូន
ចៅចេះគោរព និងមានភារកិច្ចរក្សាទុក និងផ្សព្វផ្សាយជាបន្តលក្ខណៈវប្បធម៌ ប្រពៃណីដ៍ថ្នៃថ្នារបស់ភូមិផងដែរ៕