វិចិត្រសិល្បៈវៀតណាមផ្លាស់ប្ដូរថ្មី

VOVWORLD_នាឆ្នាំ១៩៨៦បក្សនិងរដ្ឋវៀតណាមចាប់ផ្ដើមអនុវត្តដំណើរការ
ផ្លាស់ប្ដូរថ្មីប្រទេសជាតិលើគ្រប់វិស័យ។ដោយឡែកវិស័យវិចិត្រសិល្បៈក៏មានការបោះ
ជំហានយ៉ាងខ្លាំងហើយសំរេចបានសមិទ្ធិផលគួរឲ្យកត់សំគាល់ផងដែរ។ការរួមវិភាគ
ទានអំពីសិល្បៈនិងសតិអារម្មណ៍របស់មជ្ឈដ្ឋានវិចិត្រករសំរាប់ប្រទេសជាតិអស់រយៈ
ពេល៣០ឆ្នាំកន្លងទៅនេះគឺជាតំលៃគួរឲ្យមោទនៈ។

        ក្រោយរយៈពេល៣០ឆ្នាំផ្លាស់ប្ដូរថ្មីមកខឿនវិចិត្រសិល្បៈវៀតណាមបានមាន
ការលោតផ្លោះអំពីការត្រិះរិះ សិល្បៈ រួមជាមួយការរីកធំធាត់នៃចំនួនវិចិត្រករនិង
អ្នកសិក្សាស្រាវជ្រាវវិចិត្រសិល្បៈ។តាមសាស្ត្រាចារ្យបណ្ឌិតTran Khanh Chuongប្រធាន
សមាគម​វិចិត្រសិល្បៈវៀតណាមបានឲ្យដឹងថារយៈពេល៣០ឆ្នាំកន្លងទៅនេះវិចិត្រ
សិល្បៈវៀតណាមបានអភិវឌ្ឍន៍យ៉ាងខ្លាំងទាំងអំពីប្រព័ន្ធបណ្ដុះបណ្ដាលនិងបរិមាណ
វិចិត្រករចូលរួមការបង្កើតវណ្ណកម្ម។ជាពិសេសក្នុងដំណាក់កាលផ្លាស់ប្ដូរថ្មី ក្រៅពី
ក្រុមវិចិត្រករចាស់ៗបានមានបន្ថែមនូវវិចិត្រករថ្មីជាច្រើនរូបដែលត្រូវបានបណ្ដុះ
បណ្ដាលយ៉ាងហ្មត់ចត់។ក្នុងឆ្នាំ២០១៣មាននិស្សិតប្រមាណ១ហ្មឺននាក់សិក្សារៀន
សូត្រខាងវិចិត្រសិល្បៈ។នាបច្ចុប្បន្ននៅក្នុងទូទាំងប្រទេសវៀតណាមមានមូលដ្ឋាន
បណ្ដុះបណ្ដាលវិចិត្រសិល្បៈចំនួន៨០កន្លែងក្នុងនោះមានសាលាធំៗល្បីឈ្មោះដូច
ជាមហាវិទ្យាល័យវិចិត្រសិល្បៈហាណូយ មហាវិទ្យាល័យវិចិត្រសិល្បៈក្រុងហូជីមិញ 
មហាវិទ្យាល័យវិចិត្រសិល្បៈឧស្សាហកម្ម និងមហាវិទ្យាល័យក្រុងហ្វេជាដើម។
សាស្ត្រាចារ្យបណ្ឌិតTran Khanh Chuongបានថ្លែងថា

     “ បើប្រៀបធៀបនឹងរយៈពេលមុនដំណាក់កាលផ្លាស់ប្ដូរថ្មីគឺវិស័យវិចិត្រសិល្បៈ​
បានមានការបោះជំហានយ៉ាងឆ្ងាយ។ឧទាហរណ៍សិល្បៈស្មូនរូបបានមានការ
អភិវឌ្ឍន៍ដ៏សំបូរបែបហើយទី២គឺការអភិវឌ្ឍន៍ដ៏ខ្លាំងរបស់ផ្នែកវិចិត្រសិល្បៈ
អនុវត្តជាក់ស្ដែង។ដូច្នេះវិចិត្រសិល្បៈត្រូវបានបញ្ចូលទៅក្នុងជីវភាពរស់នៅព្រម
ទាំងរួមវិភាគទានទៅក្នុងសេដ្ឋកិច្ចជាតិទៀតផង ”។

        ​ប្រធានបទក្នុងវណ្ណកម្មរបស់បណ្ដាវិចិត្រករក៏មានការផ្លាស់ប្ដូរថ្មីដែរ។​តាម
លោក​Le Trong Lan ប្រធានក្រុមប្រឹក្សាវិចិត្រសិល្បៈគូរគំនូរសមាគមវិចិត្រសិល្បៈ
វៀតណាម​បានឲ្យ​ដឹងថាមុននេះ ប្រធានបទសង្គ្រាមតែងតែជាប្រធានបទសំខាន់
ក្នុងគ្រប់​វណ្ណកម្ម​វិចិត្រសិល្បៈដែលក្នុងនោះមានពី៦០ដល់ទៅ៧០%ជាប្រធានបទ
សង្គ្រាមការពារមាតុភូមិ។ ប៉ុន្តែឥឡូវនេះក្រុមវិចិត្រករវ័យក្មេងបានបើកទូលាយ
ប្រធានបទឲ្យសមស្របនឹងជីវភាពរស់នៅរបស់សង្គមនាបច្ចប្បន្ន។

វិចិត្រសិល្បៈវៀតណាមផ្លាស់ប្ដូរថ្មី - ảnh 1
គំនូរមួយក្នុងដំណាក់កាលផ្លាស់ប្ដូរថ្មី


        ស្ដីពីការអនុវត្តជាក់ស្ដែងរបស់វិចិត្រសិល្បៈក្នុងជីវភាពរស់នៅវិចិត្រករLe Huy
Tiep ប្រធានក្រុមប្រឹក្សាវិចិត្រសិល្បៈGraphic សមាគមវិចិត្រសិល្បៈវៀតណាម​បានឲ្យ
ដឹងថា​

 “ ក្នុងរយៈពេល៣០ឆ្នាំកន្លងទៅនេះអាចនិយាយបានថាសិល្បៈGraphic​វៀត​
ណាម​បានមានការបោះជំហានគួរឲ្យកត់សំគាល់លើគ្រប់ជ្រុងជ្រោយ។​រួមជា​មួយការ​
អភិវឌ្ឍន៍របស់សង្គមនិងបច្ចេកវិទ្យានោះសិល្បៈGraphicក៏មានការរីកចំរើនក្នុង
ផ្នែកគូរគំនូរផ្សាយពាណីជ្ជកម្ម គូប្លង់Graphic ស្បោង និមិត្តសញ្ញា ឡូហ្គោជាដើម”។

        អាចនិយាយបានថាដំណើរការផ្លាស់ប្ដូរថ្មីបានជួយឲ្យវិចិត្រសិល្បៈវៀតណាម
អភិវឌ្ឍន៍ទាំងអំពីបរិមាណនិងគុណភាព។ដោយហេតុនោះក្រោយរយៈពេល៣០ឆ្នាំ
ផ្លាស់ប្ដូរថ្មីមក ផ្នែកវិចិត្រសិល្បៈវៀតណាមបានធ្វើសមាហរណកម្មជាពិតប្រាកដ
ជាមួយវិចិត្រសិល្បៈសម័យពិភពលោករួមចំណែកទៅក្នុងបុព្វហេតុកសាងនិង
អភិវឌ្ឍន៍មនុស្សវៀតណាមលើគ្រប់ជ្រុងជ្រោយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ