វត្ថុបុរាណវៀតណាមតាំងបង្ហាញនៅទឹកដីអាល្លឺម៉ង់

(VOVWORLD) - វត្ថុបុរាណចំនួនជិត៤០០របស់វៀតណាមកំពុងត្រូវបានតាំងបង្ហាញនៅសារមន្ទីរ Reiss-Engelhorn ទីក្រុង Mannheim Baden-Wuerttemberg ប៉ែកនិរតីប្រទេសអាល្លឺម៉ង់។ នេះជាការតាំងបង្ហាញលើកទី៣ហើយក៏ជាលើកចុងក្រោយនៃពិពណ៌ក្នុងព្រឹតិ្តការរំលឹកខួបលើកទី៥ទិវាបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្រ្តរវាងវៀតណាមជាមួយអាល្លឺម៉ង់(២០១១-២០១៧)។ 

        វត្ថុបុរាណចំនួនជិត៤០០របស់វៀតណាមកំពុងត្រូវបានតាំងបង្ហាញនៅសារមន្ទីរReiss-Engelhorn ទីក្រុង Mannheim Baden-Wuerttemberg ប៉ែកនិរតីប្រទេសអាល្លឺម៉ង់។ នេះជាការតាំងបង្ហាញលើកទី៣ហើយក៏ជាលើកចុងក្រោយនៃពិពណ៌ក្នុងព្រឹតិ្តការរំលឹកខួបលើកទី៥ទិវាបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្រ្តរវាងវៀតណាមជាមួយអាល្លឺម៉ង់(២០១១-២០១៧)។

        ការតាំងពិពណ៌វត្ថុបុរាណវៀតណាមនៅសារមន្ទីរReiss-Engelhornបើកទ្វារស្វាគមន៍ភ្ញៀវមកទស្សនាចាប់ពីថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០១៧រហូតដល់ថ្ងៃទីទី៧ខែមករាឆ្នាំ២០១៨ខាងមុខ។ លើផ្ទៃចំនួន៥០០ម៉ែត្រក្រឡានៅជាន់ទី២នៃសារមន្ទីរនេះ វត្ថុបុរាណជិត៤០០របស់វៀត ណាមដែលមានតាំងពីសម័យលោហៈធាតុពោលគឺជិត៤០០០ឆ្នាំមុនរហូតដល់រជ្ជកាលស្ដេច  Nguyen នាឆ្នាំ១៩៤៥។ នោះគឺវត្ថុប្រើប្រាស់ធ្វើពីត្បូង រូបសត្វច្នៃពីថ្មនិងដីដុត ស្គរស្ពាន់ឬលំពែងជាដើម។ តាមនាយកសារមន្ទីរប្រវតិ្តសាស្រ្តជាតិវៀតណាមបណ្ឌិត Nguyen Van Cuong បានឲ្យដឹងថា

     “យើងខ្ញុំជ្រើសរើសវត្ថុតាងដើម្បីយកមកតាំងបង្ហាញតាមសម័យកាលពីសម័យថ្មរំលីងរហូតដល់សម័យសក្តិភូមិរបស់វៀតណាម។ ទន្ទឹមនេះក៏មានការតម្រៀបវិត្ថុតាងទៅតាមតំបន់វប្បធម៌ពីភូមិភាគខាងជើងដល់ភាគខាងត្បូងទៀតផង។ តាមរយៈនោះទស្សនិកជននឹងឃើញការអភិវឌ្ឍន៍ដោយនិរន្តរភាពរបស់វៀតណាមតាំងពីមុនមកក៏ដូចជារូបភាពប្រទេស វៀតណាមឯកភាពសាមគ្គីភាពក្នុងភាពពហុវប្បធម៏”។

វត្ថុបុរាណវៀតណាមតាំងបង្ហាញនៅទឹកដីអាល្លឺម៉ង់ - ảnh 1ក្រុមអ្នកវិទ្យាសាស្រ្តវៀតណាមនិងអាល្លឺម៉ង់បានសហការគ្នាបោះពុម្ភផ្សាយសៀវភៅក្រោមចំណងជើងថា”វត្ថុបុរាណវិទ្យាដ៏មានតំលៃរបស់វៀតណាម” 

        មុននោះវត្ថុបុរាណវៀតណាមទាំងនេះត្រូវបានយកទៅតាំងបង្ហាញនៅសារមន្ទីរបុរាណវិទ្យា LWL នៅទីក្រុង Herne – Westfalen ចាប់ពីខែតុលាឆ្នាំ២០១៦ដល់ខែកម្ភៈឆ្នាំ២០១៧និងនៅសារមន្ទីរបុរាណវិទ្យាទីក្រុង Chemnizt Sachsen ចាប់ពីខែមិនាដល់ខែសីហាឆ្នាំ ២០១៧ ។ នាយកសារមន្ទីរបុរាណវិទ្យា LWL នៅទីក្រុង Herne – Westfalen បណ្ឌិត Josef Muhlenbrock បានវាយតំលៃថានេះគឺជាការតាំងពិពណ៌មួយដ៏ជោគជ័យបំផុតរបស់សារមន្ទីរនេះ។

        រួមជាមួយការបើកពិពណ៌តាំងបង្ហាញវត្ថុបុរាណវៀតណាមនៅតាមសារមន្ទីរចំនួន៣ របស់អាល្លឺម៉ង់នោះក្រុមអ្នកវិទ្យាសាស្រ្តវៀតណាមនិងអាល្លឺម៉ង់បានសហការគ្នាបោះពុម្ភផ្សាយសៀវភៅក្រោមចំណងជើងថា”វត្ថុបុរាណវិទ្យាដ៏មានតំលៃរបស់វៀតណាម”ដោយមានខ្លឹមសារទាក់ទិនដល់ការតាំងពិពណ៌នេះ។ នាយកសារមន្ទីរប្រវតិ្តសាស្រ្តជាតិវៀតណាមបណ្ឌិត Nguyen Van Cuong បានឲ្យដឹងទៀតថា

  “ក្នុងសៀវភៅនេះយើងខ្ញុំរៀបរាប់ជាច្រើនអំពីវប្បធម៌វៀតណាមតាមរយៈអត្ថបទរបស់អ្នកនិពន្ធអាល្លឺម៉ង់និងវៀតណាម។ ដូច្នេះមិត្តអ្នកអាននឹងមានលក្ខណៈនិងពេលវេលាដើម្បីសិក្សាស្រាវជ្រាវជាបន្ថែម។”

        សូមបញ្ជាក់ថាដើម្បីធ្វើបានព្រឹតិ្តការវប្បធម៌វៀតណាមនៅលើទឹកដីអាល្លឺម៉ង់នេះបណ្ដាអ្នកវិទ្យាសាស្រ្តវៀតណាមនិងអាល្លឺម៉ង់បានចំនាយពេល៩ឆ្នាំដើម្បីត្រៀមរៀបចំដោយឆ្លងកាត់ការលំបាកជាច្រើន។ ប៉ុន្តែជាការតបស្នងមកវិញ មានទស្សនិកជនជនជាតិអាល្លឺម៉ង់និងអាណិកជនប្រមាណ១សែននាក់បានទស្សនាវត្ថុបុរាណជិត៤០០របស់វៀតណាម។ តាមរយៈនោះគេនឹងយល់ដឹងថែមទៀតពីប្រពៃណីវប្បធម៌និងប្រវតិ្តសាស្រ្តរបស់ប្រជាជាតិវៀតណាម៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ