វប្បធម៍វៀតណាមក្នុងពិព័ណ “ទ្វីបអាស៊ី-វប្បធម៍ព័រចំរុះ”
TO TUAN -  
(VOV) /  
|
វប្បធម៍វៀតណាមក្នុងពិព័ណ “ទ្វីបអាស៊ី-វប្បធម៍ព័រចំរុះ” (cinet.gov.vn) |
Vovworld-ក្នុងពេលមកទស្សនាពិព័ណដោយប្រធានបទ“ទ្វីបអាស៊ី-វប្បធម៍ព័រចំរុះ”ដែលបានរៀបចំនៅសារមន្ទីប្រវត្តិសាស្ត្រជាតិវៀតណាមនៅទីក្រុងហាណូយ មហាជនត្រូវបានទស្សនាវត្ថុបុរាណគំរូនិងមានតំលៃមានប្រភពដើមពីប្រទេសទ្វីបអាស៊ីចំនួន១០ប្រទេសរួមមានចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា ថៃ ឥណ្ឌូនេស៊ីម៉ីយ៉ានម៉ា កម្ពុជាជាដើម។ មហាបរិញ្ញា Nguyen Quoc Huu អនុប្រធានការិយាល័យតាំងបង្ហាញឧទ្ទេសនាមសារៈមន្ទីប្រវត្តិសាស្ត្រជាតិវៀតណាមបានឲ្យដឹងថា៖
“ការតាំងបង្ហាញនេះឧទ្ទេសនាមបណ្ដាវត្ថុតាងដែលត្រូវបានជ្រើសរើសដ៏ម៉ត់ចត់និងគំរូ រួមមានបណ្ដាវត្ថុបុរាណអំពីឆ្លាក់សិល្បៈពុទ្ធសាសនា ឥណ្ឌាសាសនា (Hindu សាសនា)។ ក្រៅពីនោះមានសិល្បៈសប្បកម្មប្រពៃណីរបស់បណ្ដាប្រទេសទ្វីបអាស៊ីក៏បានឧទ្ទេសនាមផងដែរ។”
នៅពិព័ណ វៀតណាមបានបង្ហាញរួមជាមួយខឿនអរិយធម៍ទ្វីបអាស៊ីផ្សេងៗដោយវត្ថុបុរាណលេចធ្លោ នោះគឺស្គូរសំរិទ្ធ Dong Son ដ៏ល្បីឈ្មោះដែលបានស្គាល់ដល់ពីដំណាក់កាលភ្លឺស្វាងរបស់វប្បធម៍ Dong Son (មុននេះ២០០០ដល់២៥០០ឆ្នាំ)។ ស្រុកកំណើតរបស់ស្គូរសំរិទ្ធ Dong Son គឺភាគខាងជើងនិងប៉ែកខាងជើងភាគកណ្ដាលវៀតណាម។ លើស្គូរសំរិទ្ធមានរូបភាពព្រះអាទិត្យជាមួយពន្លឺបង្ហាញនូវអាកាសធាតុរដុវកសិកម្មរបស់ជនវៀតណាមផ្សាភ្ជាប់នឹងអរិយ្យធម៍ស្រូវទឹក។ ជនវៀតណាមបុរាណដោយការឈ្លាសវៃនិងច្នៃប្រឌិតបានបង្កើតឡើងបច្ចេកទេសស្លលោហះធាតុសំរិទ្ធ ខឿនវប្បធម៍សំរិទ្ធឈរលំដាប់ថ្នាក់ទីមួយនៅដំបន់អាស៊ី-អាគ្នេយ៍។ នៅពិព័ណនៅមានវណ្ណកម្មសិល្បៈគំរូមួយទៀតរបស់វៀតណាមគឺជារូបសំណាក់ព្រះម៉ែគង់ស៊ីអ៊ីមរាប់ពាន់ភ្នែករាប់ពាន់ដៃ។ រូបសំណាក់ព្រះគង់ស៊ីអ៊ីមត្រូវបានចាត់ទុកជាវណ្ណកម្មឆ្នើមក្នុងខឿនសិល្បៈឆ្លាក់ពុទ្ធសាសនាវៀតណាមត្រូវបានរក្សានៅវត្ត But Thap (ឃុំ Dinh To ស្រុក Thuan Thanh ខេត្ត Bac Ninh)។ រូបសំណាក់មានកំពស់៣,៧ម៉ែត្រ ទូលាយ១,១៥ម៉ែត្រ។ រូបសំណាក់ជាគំរូអំពីទស្សនៈសោភ័ណ្ឌភាព ផ្ទុកនូវទស្សនៈមនុស្សសាស្ត្ររបស់ជនជាតិវៀតណាមដំណាក់កាលរាជកាល Le ក្រោយ នៅសតវត្សទី១៧។ វត្ថុបុរាណដែលត្រូវបានតាំងបង្ហាញនៅក្បែរវត្ថុបុរាណមកពីប្រទេសជាច្រើនផ្សេងៗក៏បានរួមចំណែកធ្វើឲ្យសម្បូរបែបជាងព័រវប្បធម៍ទ្វីបអាស៊ី។ លោក Nguyen Truong នៅទីក្រុងហាណូយ មកទស្សនាពិព័ណបានចាត់ទុកថា៖
“តាមរយៈនេះទស្សនិកជននឹងបែងចែកបានអ្វីជាវប្បធម៍វៀតណាម អ្វីជាវប្បធម៍របស់កម្ពុជារឺថៃ។ យើងបានឃើញប្រការល្អមួយទៀតគឺដោយបានឃើញថា វប្បធម៍រវាងបណ្ដាប្រទេសមានការជួបប្រាស្រ័យ ពិសេសគឺវត្ថុឆ្លាក់ថ្ម Champa មានប្រការជិតស្និទ្ធជាមួយគ្នា។”
បរិយាកាសវប្បធម៍បុរាណជាមួយវត្ថុបុរាណគំរូរបស់បណ្ដាប្រទេសទ្វីបអាស៊ីនៅពិព័ណបានរួមចំណែកជួយឲ្យទស្សនិកជនមានទស្សនៈច្បាស់លាស់ជាងអំពីចំណុចពិសេស ភាពវិសេសវិសាលក៏ដូចជាការជួបប្រាស្រ័យរវាងបណ្ដាខឿនវប្បធម៍ទ្វីបអាស៊ី។ តាមរយៈបណ្ដាវត្ថុបុរាណរបស់វៀតណាមដែលចូលរួមពិព័ណ ទស្សនិកជនអាចឃើញថា វៀតណាមជាប្រទេសមានខឿនវប្បធម៍យូរអង្វែងនិងពហុបែប អភិវឌ្ឍន៍លើគ្រឹះស្ថានវប្បធម៍ដំបន់រឹងមាំនិងជួបប្រាស្រ័យជាមួយវប្បធម៍ចិន ឥណ្ឌា លោកខាងលិច៕
TO TUAN
-VOV