វប្បធម៌ Hue ដ៏វិសេសវិសាលនៅ Festival Hue ២០១៨
(VOVWORLD) - Festival Hue ២០១៨ បានប្រព្រឹត្តទៅក្នុងរយៈពេលពីថ្ងៃទី២៧ខែមេសាដល់ថ្ងៃទី២ ខែឧសភានៅទីក្រុង Hueដែលជាកន្លែងជួបប្រាស្រ័យនិងផ្លាស់ប្តូរវប្បធម៌សិល្បៈគ្រប់ ប្រភេទពីគ្រប់ទីកន្លែងទូទាំងប្រទេសនិងបរទេស។ ក្នុងផ្ទាំងរូបភាពសិល្បៈដ៏ចម្រុះ ពណ៌នោះ កម្មវិធីសិល្បៈជាច្រើនតែងតែយកវប្បធម៌Hue ធ្វើជាប្រធានបទដែលទាក់ ទាញអ្នកទស្សនាយ៉ាងច្រើនកុះករ។
កម្មវិធី "សូរសម្លេងទន្លេ Huong" រំលឹកឡើងវិញនូវទីក្រុង Hue មួយពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌របស់ខ្លួន (រូបថតៈ Lan Anh /VOV5) |
សូរសម្លេងដែលមិត្តទាំងអស់ទើបបានកំសាន្ត ជាការដកស្រង់បទ ចម្រៀងក្នុងកម្មវិធីសិល្បៈ សូរសម្លេងទន្លេ Huongដែលបានសម្តែង លើ ឆាកល្ខោនពន្លិចលើទឹក។ សូរសម្លេងទន្លេ Huong ជារឿងមួយដំណាលអំពីវាលវដ្តសង្ខារបស់ប្រជាជន Hue តាំងពីរ គេស្រឡាញ់គ្នារៀបមង្គល ការនឹងគ្នាប្រ សូតកូនរហូតដល់កូនចៅធំដឹងក្តី បន្តមរតក របស់ជីដូនជីតាប្រកបមុខរបរលើទន្លេ ដល់ទីអាវសាន្តហើយបានបង្កើតវាលវដ្ត សង្ខា ផ្សេងនិងតំណរផ្សេងដែរ។
ទិដ្ឋភាពនៃកម្មវិធី "សូរសម្លេងទន្លេ Huong" |
មានភាពសាមញ្ញប៉ុន្តែគួរឲ្យចាប់អារម្មណ៍ រឿងល្ខោននេះ បានឈានចូលអារម្មណ៍របស់ប្រជាជន Hue ដែលបង្កប់ក្នុងនោះភាពអាឡោះអាល័យ ។ អ្នកនិពន្ធ Nguyen Quang Vinh អ្នកដឹកនំាកម្មវិធីបានឲ្យដឹងថា៖“តាមរយៈការប្រារព្ធ Festival Hue ទាំង៩លើកមក គឺសុទ្ធតែសម្តែងនូវលក្ខណៈ វិសេសវិសាលរបស់ទីក្រុង Hue ដូចជាបរមរាជវាំង បេតិកភណ្ឌវប្បធម៌Hue ជាដើម។ ប៉ុន្តែមានចំណុចមួយដែលមិនសូវមានគេចាប់អារម្មណ៍ នោះគឺជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាជន Hue។ ប៉ុន្តែនោះទើបជាគ្រឹះរឹងមាំដើម្បីការពារថែទាំនិងរក្សាលក្ខណៈ វិសសវិសាលរបស់ Hue ដើម្បីជូនដល់ទស្សនិកជនទស្សនានាពេលនេះ។ ហេតុដូច្នេះ បានជាកម្មវិធីនេះបានរៀបចំឡើងសំដៅដឹងគុណប្រជាជននិងមនុស្ស Hue ផងដែរ”។
រូបថតៈ Lan Anh/VOV5 |
ដោយការសម្តែងយ៉ាងប៉ិនប្រសព ការសម្រួលតន្ត្រី សូរសម្លេងទន្លេ Huong បានបង្កើត ឡើងនូវផ្ទាំងគំនូរស្អាតអស្ចារ្យអំពីទិដ្ឋភាពទន្លេជាមួយនឹងក្តីស្នេហារ ជីវភាពប្រចាំថ្ងៃនិង ការធ្វើពលកម្មរបស់ប្រជាជន Hue ផងដែរ។ លោក Sarti Massimo ជនបែហ្សិកម្នាក់ រស់នៅច្រើនឆ្នាំនៅទីក្រុង Hue បានឲ្យដឹងថា៖ “កម្មវិធីនេះជាកម្មវិធីអស្ចារ្យបំផុតដែលខ្ញុំបានទស្សនាតាមរយៈ Festival មុនៗ នេះ។ កត្តាប្រជាប្រិយ ប្រពៃណីគឺសុទ្ធតែបានសម្តែងតាមគ្រប់ទិដ្ឋភាព ដូចជាការនេ សាទលើទន្លេ ភ្លើងចែងចាំងតាមរយៈកម្មវិធី ពោលគឺបង្ហាញជីវភាពប្រចាំថ្ងៃរបស់អ្នក នេសាទ។ គួរឲ្យចាប់អារម្មណ៍ណាស់! ”។
រូបថតៈ Lan Anh/VOV5 |
ក៏ក្នុង Festival Hue ២០១៨លើកនេះ ទីតាំងវិមាន Can Chanh ចំណុះមណ្ឌល កេរ្តិ៍ប្រវត្តិសាស្ត្រទីក្រុងបុរាណ Hue បានក្លាយទៅជាឆាកល្ខោនសម្តែងនៅរាត្រីទី២៨ និង៣០មេសាឆ្នាំ២០១៨។ លើឆាកល្ខោននោះ រឿងប្រវត្តិសាស្ត្រដ៏អង់អាចក្លាហាន របស់ជនវៀតណាមនាសតវត្សទី១៩ត្រូវបានសម្តែងតាមរយៈសិល្បៈរាជវាំងនិង សិល្បៈប្រ ពៃណីទីក្រុងបុរាណ Hue ផងដែរ។
រូបថតៈ Lan Anh/VOV5 |
លោក Nguyen Phuoc Hai Trung នាយករង មជ្ឈមណ្ឌលស្រាវជ្រាវបេតិកភណ្ឌជាតិ Hue អ្នកដឹកនាំកម្មវិធីបានឲ្យដឹងថា៖“រឿងសម្តែងនេះមានសេណារីយូល្អត្រង់ថា យើងចង់ដំណាល់អំពីរឿងប្រវត្តិ សាស្ត្ររបស់ប្រទេសជាតិយើង កាលពីដើមសតវត្ស១៩តហូតដល់បច្ចុប្បន្ន។ ប្រការ ចាប់បង្ខំមួយទៀតគឺយើងត្រូវសម្តែងតាមបែបសិល្បៈបរមរាជវាំងនិងសិល្បៈប្រពៃណី ដើម្បីធ្វើឲ្យលេចឡើងនូវវប្បធម៌ប្រពៃណីរបស់ Hue ដើម្បីចាប់ផ្តើមដំណាលរឿង ប្រវត្តិសាស្ត្រ”។
តំបន់ដី Thuan Hoa- Phu Xuan បុរាណជាប្រភពនៃចង្វាក់លាន់រន្ទឺក្នុងបរិយា កាសនិងពេលវេលា ដែលក្លាយទៅជាតម្លៃវប្បធម៌មិនអាចច្របល់ចូលក្នុង Festival Hue លើកនេះ៕