វិស័យវប្បធម៌សិល្បៈវៀតណាមលើកកម្ពស់ការប្រើប្រាស់ឌីជីថលក្នុងបរិបទបច្ចេកវិទ្យា ៤.០

(VOVWORLD) -  ការធ្វើឌីជីថលនៃសកម្មភាពវប្បធម៌និងសិល្បៈ នៅក្នុងបណ្ណាល័យ សារមន្ទីរ បេតិកភណ្ឌនិងសិល្បៈសម្តែង គឺជាទំនោអភិវឌ្ឍន៍របស់វិស័យវប្បធម៌។ តាមរយៈបច្ចេកវិទ្យាឌីជីថល សកម្មភាពវប្បធម៌និងសិល្បៈត្រូវបានផ្សព្វ ផ្សាយជាបន្តបន្ទាប់ ដល់សាធារណជនដោយផ្អែកលើមូលដ្ឋានគ្រឹះនេះ។

វិស័យវប្បធម៌សិល្បៈវៀតណាមលើកកម្ពស់ការប្រើប្រាស់ឌីជីថលក្នុងបរិបទបច្ចេកវិទ្យា ៤.០ - ảnh 1នៅពន្ធនាគារ Hoa Lo ការធ្វើឌីជីថល់បម្រើភ្ញៀវទេសចរបង្ហាញតាមរយៈប្រព័ន្ធ audio Guide (រូបថត៖ VOV5)

នៅក្នុងយុគសម័យបច្ចុប្បន្ន បច្ចេកវិទ្យាឌីជីថលធ្វើឲ្យមានការផ្លាស់ប្តូរគំនិតរួមនៃតម្លៃរបស់វណ្ណកម្មនិងវិធីរៀបចំព្រឹត្តិការណ៍សិល្បៈ ការតាំងពិព័រណ៍សិល្បៈ ការប្រគំតន្ត្រី ពិព័រណ៍សៀវភៅ គឺប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ។ វណ្ណកម្មវប្បធម៌សិល្បៈជាច្រើនបានប្រែក្លាយពីវិធីអភិរក្សតាមបែបប្រពៃណី ត្រូវបានប្តូរទៅជាប័ណ្ណសារឌីជីថល ដែលមានទាំងការប្រើប្រាស់បានយូរអង្វែងនិងមានសុវត្ថិភាព ហើយជួយអ្នកមើលងាយស្វែងរកផងដែរ។ យោងតាមសាស្រ្តាចារ្យរង បណ្ឌិត Bui Hoai Son នាយកវិទ្យាស្ថានវប្បធម៌និងសិល្បៈជាតិវៀតណាមបានឱ្យដឹងថា ការធ្វើឌីជីថលនៃវណ្ណកម្មសិល្បៈគឺជាបញ្ហាប្រឈមផងនិងជាឱកាសមួយនៅក្នុងបរិបទបច្ចុប្បន្នផង។

“យើងកំពុងរស់នៅក្នុងបរិបទនៃបដិវត្តឧស្សាហកម្មលើកទី ៤ ហើយសង្គមសព្វថ្ងៃគឺជាសង្គមឌី ជីថល។ ដូច្នេះ រឿងរ៉ាវនៃការធ្វើឌីជីថលនិងទិន្នន័យធំៗ (big data) គឺជារឿងសំខាន់ៗនៅក្នុងសង្គមជាទូទៅ រួមទាំងវិស័យវប្បធម៌និងសិល្បៈ។ ប្រសិនបើយើងអាចធ្វើឌីជីថលទិន្នន័យសិល្បៈនិងវប្បធម៌ យើងអាចប្រើទិន្នន័យនេះសម្រាប់គោលបំណងផ្សេងៗគ្នាជាច្រើន ដើម្បីឱ្យទិន្នន័យទាំងនេះប្រែក្លាយទៅជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រទេសជាតិ ដែលអាចក្លាយទៅជាទ្រព្យសម្បត្តិសេដ្ឋកិច្ច ទិន្នន័យអប់រំវប្បធម៌ផងដែរ”។ នេះបើយោងតាមលោកបណ្ឌិត Bui Hoai Son។

នៅពេលដែលបញ្ញាសិប្បនិម្មិតរីកចម្រើន ការធ្វើឌីជីថលកាន់តែមានសារៈសំខាន់នៅក្នុងវិស័យជាច្រើន ហើយវប្បធម៌និងសិល្បៈក៏ជៀសមិនផុតដែរ។ ក្នុងបរិបទនៃការឆ្លងរាលដាលជំងឺរាត ត្បាតកូវីដ ១៩ ធ្វើឲ្យដំណើរការឌីជីថលកាន់តែរហ័សជាង។ វិចិត្រករ Nguyen The Son  បាននិយាយថា៖ “ដោយសារតែការឆ្លងរាលដាលជំងឺរាតត្បាតកូវីដ ១៩ ការធ្វើឌីជីថលត្រូវបានពន្លឿនលឿនជាងលក្ខខណ្ឌធម្មតា។ សារមន្ទីរនិងរោងភាពយន្តជាច្រើននៅជុំវិញពិភពលោក តែងតែបើកវែបសាយឥតគិតថ្លៃ សូម្បីតែប៉ុស្តិ៍យូធ្យូបដោយឡែកក៏ត្រូវបានបើកដើម្បីមនុស្សនៅជុំវិញពិភពលោកអាចទស្សនាការសម្តែងសិល្បៈ សម្តែងសៀកជាដើម។ សារមន្ទីរជាច្រើនក៏បានតាំងបង្ហាញនូវសម្រាំងសិល្បៈដោយឥតគិតថ្លៃផងដែរ”។

ចាប់ពីខែកក្កដាឆ្នាំ ២០២០ ដំណើរកម្សាន្តដើម្បីទទួលយកនូវរាត្រីដ៏ពិសិដ្ឋនៅឯពន្ធនាគារ Hoa Lo ត្រូវបានបង្កើតឡើងដែលនាំឱ្យអ្នកទេសចរស្រមើស្រមៃពីប្រវត្តិសាស្ត្រ។ លោកស្រី Lai Thi Minh Thu នៃគណៈគ្រប់គ្រងពន្ធនាគារ Hoa Lo បានឲ្យដឹងថា៖ “ឌីជីថលសម្រាប់បម្រើដល់អ្នកទស្សនា ត្រូវបានបង្ហាញតាមរយៈប្រព័ន្ធ audio guide។ ឧបករណ៍នេះមានរឿងចំនួន ៣៥ ដែលណែនាំអំពីរឿងរ៉ាវនៃវត្ថុបុរាណក្នុងបេតិកភណ្ឌនេះ រួមទាំងគំរូយុទ្ធជនបដិវត្តស្នេហាជាតិដែលបានស្លាប់នៅក្នុងពន្ធនា គារ Hoa Lo ផងដែរ”។

វិស័យវប្បធម៌សិល្បៈវៀតណាមលើកកម្ពស់ការប្រើប្រាស់ឌីជីថលក្នុងបរិបទបច្ចេកវិទ្យា ៤.០ - ảnh 2រូបភាពកម្មវិធី iMuseum នៅលើទូរស័ព្ទ (រូបថត៖ VOV5)

នៅក្នុងវិស័យសារមន្ទីរ កន្លែងដែលឌីជីថលកំពុងអភិវឌ្ឍយ៉ាងខ្លាំងនៅលើពិភពលោក រីឯនៅក្នុងប្រទេសវៀតណាមក៏មានការផ្លាស់ប្តូរផងដែរ។ ក្នុងរយៈពេល ២ ឆ្នាំសារមន្ទីរវិចិត្រសិល្បៈវៀត ណាមនិងក្រុមហ៊ុនភាគហ៊ុននៃកម្មវិធីទូរស័ព្ទចល័តវៀតណាម (VINMAS) បានសហការគ្នាបង្កើតកម្មវិធីបញ្ចូលសំឡេងពហុមធ្យោបាយ Imuseum VFA។ លោកស្រី Cai Thai Hoang Uyen ប្រធានគម្រោងនេះបានឲ្យដឹងថា៖ “ដើម្បីបង្កើតបានកម្មវិធីនេះ យើងបានសិក្សានិងរៀនសូត្រពីសារមន្ទីរធំៗ ជាច្រើននៅលើពិភពលោក ដូចជាសារមន្ទីរ The Met Museum របស់សហរដ្ឋ អាមេរិក, សារមន្ទីរ Louvre នៃប្រទេសបារាំង, សារមន្ទីរ Rijksmuseum នៃប្រទេសហូឡង់ និងសារមន្ទីរជាតិសិង្ហបុរី។ កម្មវិធី Imuseum VFA កំពុងធ្វើឌីជីថលវត្ថុចំនួន ១០០ ដែលជាស្នាដៃវិសេសវិសាលបំផុតរបស់សារមន្ទីរវិចិត្រសិល្បៈវៀតណាម។ វត្ថុនីមួយៗមានលេខកូដ QR និងគ្រឿងសម្គាល់ពិសេសមួយនៅជាប់។ នៅពេលទៅទស្សនាសារមន្ទីរវិចិត្រសិល្បៈវៀតណាម អ្នកទស្សនាគ្រាន់តែស្កេនកូដ ហើយព័ត៌មានការងារត្រូវបានបង្ហាញភ្លាមៗ រួមមានអូឌីយ៉ូ រូបថតដែលមានគុណភាពខ្ពស់ អត្ថបទនិងទីតាំងបង្ហាញវត្ថុនោះ។ សម្រាប់អ្នកទស្សនាតាមអ៊ិនធឺរ ណែត អ្នកអាចមើលអាល់ប៊ុមទាំងមូលនៃវត្ថុចំនួន ១០០ ហើយអ្នកអាចបញ្ចូលពាក្យគន្លឹះដើម្បីស្វែងរកព័ត៌មានអំពីអ្នកនិពន្ធ វណ្ណកម្ម និងសម្ភារៈដោយប្រើឧបករណ៍ស្វែងរកផងដែរ”។

ក្នុងខែសីហាឆ្នាំ ២០២០ រដ្ឋាភិបាលវៀតណាមបានអនុម័តកម្មវិធី “ស្រាវជ្រាវកសាងមូលដ្ឋានទិន្នន័យនិងប្រកាសវណ្ណកម្មសិល្បៈវៀតណាម ផ្អែកលើមូលដ្ឋាននៃបដិវត្តឧស្សាហកម្មលើកទី ៤” ដែលជាកម្មវិធីថ្នាក់ជាតិ សម្រាប់ការធ្វើឌីជីថលស្នាដៃវប្បធម៌វៀតណាម ដោយហេតុនេះនាំមកនូវមុខមាត់ថ្មីចំពោះវិស័យវប្បធម៌។ ការធ្វើឌីជីថលនៃខ្លឹមសារវប្បធម៌ច្នៃប្រឌិតនៅវៀតណាម បើកឱកាសកាន់តែច្រើនសម្រាប់សិល្បករវៀតណាមនៅលើទីលានសិល្បៈពិភពលោក ព្រមទាំងនាំចេញស្នាដៃវប្បធម៌និងលើកកម្ពស់មុខមាត់ប្រទេសទៅកាន់ពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ