|
កាសែត “Co giai phong” (ទង់រំដោះ) (VOV) |
(VOVworld) – បដិវត្តន៍ខែសីហាឆ្នាំ ១៩៤៥ គឺជារបត់ដ៏ត្រចះត្រចង់ក្នុងបុព្វ
ហេតុរំដោះនិងការពារប្រទេសរបស់ប្រជាជាតិវៀតណាម។ ឆ្លងកាត់ ៧១ ឆ្នាំ
កន្លង ទៅហើយក្តី ប៉ុន្តែ អត្ថន័យនិងតំលៃទាំងអស់របស់បដិវត្តន៍ខែសីហា
នេះនៅត្រូវ បានរក្សាដ៏មហោឡេរឹកក្នុងសារៈមន្ទីក្នុងទូទាំងប្រទេសវៀតណាម
តាមរយៈរូប ថតរាប់ពាន់សន្លឹកនិងវត្ថុតាងប្រវត្តិសាស្ត្ររាប់ពាន់មុខ។ នេះ
គឺជាការបង្ហាញ សំរាប់ចំណងស្នាហារជាតិនិងការតស៊ូដ៏អង់អាចក្លាហាន
របស់កងទ័ពនិងប្រជាពលរដ្ឋ វៀតណាមក្នុងការដណ្តើមមកវិញឯករាជ្យ
សេរីភាពសំរាប់ប្រជាជាតិ។
កត្តាមួយក្នុងចំណោមកត្តាសំខាន់ៗដែលសម្រេចជ័យជំនះរបស់បដិវត្តន៍
ខែសីហាឆ្នាំ ១៩៤៥ គឺ បក្សកម្មុយនិស្តវៀតណាមបានធ្វើល្អការងារបំផុសចលនា
ប្រមូលផ្តុំមហាជនក្នុងរណសិរ្សឯកភាពមួយដែលបង្កើតឡើងកំលាំងដ៏ធំធេង
សំរាប់ កូបកម្មក្នុងទូទាំងប្រទេស។ ក្នុងដំណាក់កាលនោះ កាសែត ខិត្តប័ណ្ណ
បដិវត្តន៍ បានដើរតួនាទីដ៏សែនសំខាន់ដើម្បីបំផុសប្រជាជនដើរតាមបក្ស
តស៊ូប្រឆាំងនឹង ពួកអណានិគមនិយមចក្រពត្តិពួកហ្វាស៊ីសសក្ដិភូមិដណ្តើម
មកវិញឯករាជ្យសេរីភាពសំរាប់ប្រជាជាតិ។
ក្នុងចំណោមរូបថតឯកសារនិងវត្ថុតាងរាប់ពាន់មុខដែលកត់សម្គាល់បរិយា
កាសភ្លឺស្វាងអងអាចក្លាហានរបស់បដិវត្តន៍ខែសីហារកំពុងរក្សាទុកនៅ
សារៈមន្ទី ជាតិប្រវត្តិសាស្ត្រវៀតណាម សម្រាំងខិត្តប័ណ្ណក្នុងសម័យកាល
បដិវត្តន៍ខែសីហារ ឆ្នាំ ១៩៤៥ និងសម្រាំងកាសែតបដិវត្តន៍ចំនួន ៩០ ពីឆ្នាំ
១៩២៥ ដល់ឆ្នាំ ១៩៤៥ បានបង្ហាញតួនាទីសំខាន់នៃសារព័ត៌មានបដិវត្តន៍
ក្នុងការផ្សព្វផ្សាយលិទ្ធិស្នេហារជាតិនិយមប្រមូលផ្តុំនិងពង្រឹងបណ្ដាកំលាំង
បដិវត្តន៍ក្នុងការខំប្រឹងប្រែងដណ្តើមមកវិញរដ្ឋអំណាចនិងធ្វើកុបកម្មក្នុង
ទូទាំងប្រទេសប្រកបដោយជោគជ័យ។ ក្រៅពីបណ្ដាកាសែតមជ្ឈឹមបក្ស
អង្គភាពសមហភាពក្នុងតំបន់នានាសុទ្ធតែបានបោះពុម្ភផ្សាយដោយ
សម្ងាត់កាសែតមួយចំនួនដូចជា៖ “Tap Chi Do” (ទស្សនាវដ្ដីក្រហម)
“Tranh Dau” (តស៊ូ) “Dan Cay” (ប្រជាកសិករ) “Vietnam doc lap”
(វៀតណាម ឯករាជ្យ) និង “Co giai phong” (ទង់រំដោះ) ។ល។ កាសែត
ទាំងនេះបានក្លាយទៅជារណសិរ្សតស៊ូយ៉ាងសកម្មដែលឆ្លើយតបជាបន្ទាន់
នឹងតម្រូវការរបស់ជួរកម្មាភិបាលបក្ខជននិងសមាជិកនៃសមាគមសង្រោះ
ជាតិក្នុងការតស៊ូបដិវត្តន៍។ អ្នកប្រវត្តិសាស្ត្រ Duong Trung Quoc អគ្គលេខា
ធិការសមាគមវិទ្យាសាស្ត្រប្រវត្តិ សាស្ត្រវៀតណាម បានឲ្យដឹងថា៖
«នាពេលវេលានោះ មជ្ឈដ្ឋានអ្នកសារព័ត៌មានត្រូវធ្វើសកម្មភាពសម្ងាត់
នៅ តំបន់រំដោះតំបន់សមរភូមិនិងតំបន់ទន្ទ្រានកាន់កាប់របស់ខ្មាំង។បណ្ដា
អត្ថបទមិនត្រឹមតែផ្សព្វផ្សាយសតិអារម្មណ៍ប៉ុណ្ណោះទេថែមទាំងការប្តេជ្ញាចិត្ត
និងការច្នៃប្រឌិតដើម្បីគោលមាគ៌ាររបស់បដិវត្តដាក់ឲ្យដំណើការក្នុងជីវភាព
រស់នៅរបស់មហាជន។បណ្ដាអត្ថបទសរសេរនេះបានជួយឧបត្ថម្ភប្រជាពល
រដ្ឋសាមគ្គីជាមួយគ្នាសំដៅដណ្តើមមកវិញរដ្ឋអំណាចហើយកសាងរបបរ
ប្រជាធិបតេយ្យសាធារណៈរដ្ឋ។»
ការកត់សម្គាល់នៃបដិវត្តន៍ខែសីហាក៏ត្រូវបានបង្ហាញតាមរយៈរូបថតនិង
វត្ថុតាងដែលលើកច្បាស់នូវតួនាទីដឹកនាំរបស់បក្សកម្មុយនិស្តវៀតណាមនិង
លោក ប្រធានហូជីមិញចំពោះបុព្វហេតុរំដោះជាតិ។ នៅសារៈមន្ទីប្រវត្តិសាស្ត្រ
យោធា វៀតណាម មានសំបុត្ររបស់លោកប្រធានហូជីមិញផ្ញើរដល់ប្រជាពល
រដ្ឋទាំង មូលមុនពេលទិវាធ្វើកុប្បកម្មក្នុងទូទាំងប្រទេសដែលបានអំពាវនាវ
ប្រជាជនគ្រប់ ស្រទាប់សាមគ្គីជាមួយរណសិរ្ស Viet Minh រំដោះជាតិ ឬ ខិត្ត
ប័ណ្ណរបស់រណសិរ្ស Viet Minh អំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមការធ្វើកុប្បកម្ម
ដណ្តើមមកវិញរដ្ឋ អំណាចក្នុងបដិវត្តន៍ខែសីហាឆ្នាំ ១៩៤៥ រួមជាមួយវត្ថុតាង
ច្រើនប្រភេទថែម ទៀត។ ឧត្តមសេនីយ៍ត្រី Nguyen Xuan Nang នាយកសារៈ
មន្ទីប្រវត្តិសាស្ត្រយោ ធាវៀតណាម បានឲ្យដឹងថា៖
«ក្រៅពីរូបថតឯកសារដើមដែលត្រូវបានរក្សាទុកនៅសារៈមន្ទីប្រវត្តិសាស្ត្រ
យោធាវៀតណាម នៅមានរូបថតមួយចំនួនដែលយើងខ្ញុំត្រូវស្វែងរកនៅទីភ្នាក់
ងារសារព័ត៌មានវៀតណាមនិងឃ្លាំងរក្សាទុកផ្សេងៗទៀតបន្ទាប់នោះនាំមក
តាង បង្ហាញនៅទីនេះ។ អាចនិយាយបានថា វត្ថុតាងស្តីពីបដិវត្តន៍ខែសីហារ
គ្រាប់គ្រាន់ ណាស់ ពីការត្រៀមរៀបចំគោលមាគ៌ាររបស់បក្សដល់ដំណើរការ
ធ្វើកូបកម្មខែ សីហារួមជាមួយពិធីមីទ្ទីញទ្រង់ទ្រាយធំនៅខេត្ត Thai Nguyen
ខេត្ត Quang Ngai ទីក្រុង Hue និងទីក្រុងហូជីមិញ ផងដែរ។ ជាពិសេសនៅ
ទីក្រុងហាណូយ នៅ រក្សាទុកបានបណ្ដារូបថតអំពីពិធីមីទ្ទីញថ្ងៃទី ១៩ សីហា
នៅទីលានរោងមហោស្រព ក៏ដូចជា ពិធីប្រកាសសេចក្តីថ្លែងការណ៍ឯករាជ្យ
ថ្ងៃទី ២ កញ្ញានៅទីលាន Ba Dinh ផងដែរ។ នេះគឺជាបណ្ដាឯកសារដ៏ថ្លៃថ្លាណាស់។»
|
បណ្ដាត្រែនៃក្រុមភ្លេងទ័ព (VOV) |
ក្នុងសម្រាំងវត្ថុតាងស្តីពីបដិវត្តន៍ខែសីហានៅសារៈមន្ទីប្រវត្តិសាស្ត្រយោធា
វៀតណាមនៅរក្សាទុកបណ្ដាត្រែនៃក្រុមភ្លេងទ័ពនិងឯកសារដើមនៃបទ
ចម្រៀង បទភ្លេងជាតិរបស់អតីតតន្ត្រីករ Van Cao។ បណ្ដាគ្រែនោះត្រូវបាន
ប្រើប្រាស់ក្នុងពិធី គោរពទង់ជាតិនៅទីលាន Ba Dinh នាថ្ងៃទី ២ កញ្ញា ឆ្នាំ
១៩៤៥។ លោក Nguyen Van Thanh ទស្សនិកជនមួយរូបនៅសារៈមន្ទី បាន
ចែករំលែកថា៖
«ខ្ញុំឃើញត្រែស្ពាន់នៅសម័យនោះសាមញ្ញណាស់ ប៉ុន្តែ បណ្ដាតន្ត្រីករពេល
នោះនៅលែងបានបទចម្រៀង Tien Quan Ca ប្រកបដោយអង់អាចនិងស្អាត
ណាស់ដែលបង្ហាញបាននូវបរិយាកាសនៃទិវាឯករាជ្យ។ ប្រការទាំងនេះសុទ្វតែ
បង្កើតពី ស្នេហារជាតិពិតៗ។»
៧១ ឆ្នាំបានកន្លងផុតទៅហើយ ប៉ុន្តែ បណ្ដាវត្ថុតាងស្តីពីការធ្វើកុប្បកម្ម
បដិវត្តន៍ខែរសីហាឆ្នាំ ១៩៤៥ និងទិវាបុណ្យជាតិថ្ងៃទី ២ កញ្ញា នៅត្រូវបានរក្សា
ទុកដោយគ្រាប់គ្រាន់នៅសារៈមន្ទីជាច្រើននៅវៀតណាម រួមចំណែកបង្កើន
មោទនភាពជាតិនៃជំនាន់ប្រជាជាតិវៀតណាម ជាពិសេសគឺជំនាន់វ័យក្មេង
អំពី ប្រពៃណីប្រវត្តិសាស្ត្រតស៊ូរំដោះប្រទេសជាតិ កសាងនិងការពារមាតុប្រទេស៕