សំបុត្រស្នេហ៍-ស្ពានតភ្ជាប់ភាគខាងជើងនិងភាគខាងត្បូង
Hang Thom -  
(VOV) /  
Vovworld- ប្តីប្រពន្ឋវេជ្ជបណ្ឌិតNguyen Van Ich និងVu Thi Nhu Hienរស់នៅនៅ
សង្កាត់Nam Dongខ័ណ្ឌDong Daទីក្រុងហាណូយ(វៀតណាម)។រឿងនិទានស្តីពី
ប៉ុន្មានខែឆ្នាំប្រទេសជាតិមានសង្រ្គាមនៅពោរពេញទៅដោយចំណាប់អារម្មណ៍
ដូចថ្ងៃណាឯនោះ។លោក Nguyen Van Ichរំលឹកឡើងវិញថា៖ពេលនោះភារកិច្ច
រំដោះភាគខាងត្បូងវៀតណាមឯកភាពប្រទេសជាតិជាភារកិច្ចពិសិដ្ឋរបស់ប្រជាជាតិ
ទាំងមូល។នាឆ្នាំ១៩៨២លោកបានសុំលាអ្នកសាច់ញាតិនិងប្រពន្ឋចេញទៅសមរភូមិ
មុខ។លោកប្រាប់ថា៖“ជាយុវជន១នាក់ខ្ញុំត្រៀមខ្លួនជាស្រេចទៅប្រយុទ្ឋដើម្បីឯករាជ្យ
របស់មាតុប្រទេស។ខ្ញុំនិងប្រពន្ឋខ្ញុំ រួមគ្នាប្រឡងប្រណាំងលើកទឹកចិត្តគ្នាបំពេញ
ភារកិច្ចរង់ចាំទិវាឯកភាពប្រទេសជាតិ។ “
|
រូបថត អិនធឺណែត |
ថតរូបទុកជាអនុស្សាវរីយ៍លោក Nguyen Van Ichធ្វើដំណើរចេញទៅសមរភូមិមុខ។នៅ
ពីខាងក្រោយនៃរូបថតលោកស្រី Nhu Hienសរសេរថា៖សូមប្រសិទ្ឋិពរឲ្យបងបំពេញ
ភារកិច្ចដ៍ភ្លឺស្វាង។អូននរង់ចាំថ្ងៃដែលបងវិលត្រឡប់មកជួបជុំគ្រួសារវិញ។លោកស្រី
រំលឹកឡើងវិញថា៖“ ថ្ងៃដែលប្តីខ្ញុំ ត្រៀមចេញទៅសមរភូមិមុខ ខ្ញុំមានការខ្វល់ខ្វាយចិត្ត
ជាច្រើន។បើប្រសិនជា អ្នកណាមិនចង់ ចេញទៅសមរភូមិមុខនោះតើការតស៊ូឯកភាព
ប្រទេសជាតិអាចសម្រេចបានដែរឬទេ។ “
|
រូបថត អិនធឺណែត |
នៅភាគទាំង២នៃប្រទេសជាតិនៅសមរភូមិមុខលោកវេជ្ជបណ្ឌិតNguyen Van Ich
សង្រ្គោះជីវិតសំរាប់យុទ្ឋជនជំងឺពិការពេញយប់ពេញថ្ងៃនោះនៅសមរភូមិក្រោយ
លោកស្រីVu Thi Nhu Hienចិញ្ចឹមបីបាច់ថែរក្សាអ្នកម្តាយចាស់កូនក្មេងផងនិងរួមជាមួយ
ប្រជាជននៅភាគខាងជើងប្រឡងប្រណាំងធ្វើការដើម្បីសមរភូមិមុខ។ពេលនោះសំបុត្រ
នានាជាមធ្យោបាយទាក់ទងតែមួយគត់រវាងមនុស្សទាំង២។ជារៀងរាល់ខែ គេសរសេរ
សំបុត្រសំរាប់គ្នាពី២ដល់៤។សំបុត្ររបស់លោកផ្ញើរពីសមរភូមិមុខជាប្រភពលើកទឹកចិត្ត
ដ៍ធំធេងសំរាប់ប្រពន្ឋនិងកូនៗ។លោករំលឹកឡើងវិញថា៖“ក្នុងប៉ុន្មានឆ្នាំ១៩៦៩ដល់
១៩៧០ជាដំណាក់កាលដែលសមរភូមិជួបការលំបាក ដោយសារខ្វះអាហារបរិភោគនិង
មានយុទ្ឋជនជំងឺពិការជាច្រើន។ប៉ុន្តែខ្ញុំបានខិតខំប្រឹងប្រែងជំនះពុះពារលើការលំបាក
ទាំងឡាយដើម្បីបំពេញភារកិច្ច។ដល់ចុងឆ្នាំ១៩៧១សភាភារណ៍បានកែលំអរ។ ខ្ញុំ ជឿ
ទៅលើទិវាឯកភាពប្រទេសជាតិជានិច្ច។“
|
រូបថត អិនធឺណែត |
សង្រ្គាមបានបញ្ចប់ហើយប៉ុន្តែវត្ថុអស្សាវរីយ៍អំពីដំណាក់កាលនោះដែលក្នុងនោះមាន
សំបុត្រនានានៅបានដក់ជាប់ក្នុងបេះដូងរបស់ជនជាច្រើននាក់។សំបុត្ររបស់ប្តីប្រពន្ឋ
លោកវេជ្ជបណ្ឌិតNguyen Van IchនិងVu Thi Nhu Hienបានក្លាយទៅជាវត្ថុអស្សាវរីយ៍ដែល
បានថែរក្សានៅសារមន្ទីប្រវត្តិសាស្រ្តយោធាវៀតណាម។សំបុត្រទាំងនេះបានបន្សល់ទុក
មកសំរាប់ជំនាន់វ័យក្មេងវៀតណាមនូវមោទនភាពអំពីជីដូន ជីតាដែលបានបូជា
សភមង្គលបុគ្គលដើម្បីដណ្តើមសន្តិភាពរបស់ប្រទេសជាតិ៕
Hang Thom
-VOV