សិល្បករថតរូបតំបន់វាលសណ្ដទន្លេ Cuu Long និងស្នាដៃថ្មី

(VOVWORLD) -ក្នុងដំណើរការផ្លាស់ប្ដូរថ្មីនិងសមាហរណកម្មរបស់ប្រទេសជាតិ មជ្ឈដ្ឋានសិល្បករថតរូបវ័យក្មេងនៅតំបន់វាលសណ្ដទន្លេ Cuu Longបានមានការរីកចំរើនគួរឲ្យកត់សំគាល់។គេរស់នៅនិងធ្វើការដោយមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះមុខមាត់ថ្មីនៅទីកន្លែងនេះ។ស្នាដៃរបស់ក្រុមសិល្បករថតរូបជំនាន់ថ្មីបានរួមចំណែកផ្សព្វផ្សាយនូវរូបភាពស្រុកកំណើតខ្លួនទៅដល់មហាជននៅក្នុងនិងក្រៅប្រទេស។

ក្នុងដំណើរការផ្លាស់ប្ដូរថ្មីនិងសមាហរណកម្មរបស់ប្រទេសជាតិ មជ្ឈដ្ឋានសិល្បករថតរូបវ័យក្មេងនៅតំបន់វាលសណ្ដទន្លេ Cuu Longបានមានការរីកចំរើនគួរឲ្យកត់សំគាល់។គេរស់នៅនិងធ្វើការដោយមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះមុខមាត់ថ្មីនៅទីកន្លែងនេះ។ស្នាដៃរបស់ក្រុមសិល្បករថតរូបជំនាន់ថ្មីបានរួមចំណែកផ្សព្វផ្សាយនូវរូបភាពស្រុកកំណើតខ្លួនទៅដល់មហាជននៅក្នុងនិងក្រៅប្រទេស។

        ថ្មីៗនេះសមាគមសិល្បករថតរូបវៀតណាមទើបនឹងបើកពិព័រណ៍ក្រោមប្រធាន បទ”វិស័យថតរូបសិល្បៈវៀតណាម រយៈពេល៣០ឆ្នាំរួមដំណើរជាមួយប្រទេសជាតិផ្លាស់ប្ដូរថ្មី(១៩៨៦-២០១៦)”សំដៅបូកសរុប វាយតំលៃនូវការរួមចំណែកក៏ដូចជាការអភិវឌ្ឍន៏យ៉ាងខ្លាំងក្លារបស់សិល្បៈថតរូបវៀតណាមក្នុងដំណើរសមាហរណកម្មជាជំហានដំបូងរបស់ប្រទេសជាតិ។ នៅការតាំងពិព័រណ៍នេះ រូបថត”នាំចរន្តអគ្គិសនី ព័រណ៍ខៀវ”របស់សិល្បករLam Thanh Liem មកពីខេត្តBac Lieu បានទទួលរង្វាន់ A។មុននោះស្នាដៃនេះបានជាប់រង្វាន់ខ្ពស់ៗចំនួន៣នៅតាមការប្រលងរូបថតថ្នាក់ជាតិ។ជាក់ស្ដែងគឺ រង្វាន់លេខមួយក្នុងការប្រលងរូបថតសិល្បៈតំបន់វាលសណ្ដទន្លេ Cuu Longឆ្នាំ២០១៦  មេដាយមាសរូបថតសិល្បៈទូទាំងប្រទេសឆ្នាំ២០១៦និងរង្វាន់ Aនៅពិព័រណ៍រយៈពេល៣០ឆ្នាំរួមដំណើរជាមួយប្រទេសជាតិ។សិល្បករថតរូបLam Thanh Liemបានឲ្យដឹងថា

          “ខ្ញុំបានតាមដានសំណង់អគ្គិសនីប្រើកំលាំងខ្យល់ចាប់តាំងពីពេលបើកការដ្ឋានរហូតដល់ពេលបញ្ចប់។បទយកការណ៍រូបថតរបស់ខ្ញុំពិពណ៌នាពីការតម្លើងម៉ាស៊ីនតួប៊ីនដើមដំបូងសំរេចជោគជ័យនេះបានទទួលមេដាយមាសពីរគ្រឿងនៅមហោស្រពរូបថតសិល្បៈតំបន់វាលសណ្ដទន្លេ Cuu Longនាឆ្នាំ២០១២។លុះដល់ពេលតួប៊ីនទាំង៦៤នាំចរន្តអគ្គិសនីចូលរួមជាមួយបណ្ដាញអគ្គិសនីជាតិនោះគឺខ្ញុំបានថតរូបជាបន្ទាន់ដើម្បីឆ្លុះបញ្ចាំងពីការផលិតថាមពលស្អាតពីកំលាំងខ្យល់”។

សិល្បករថតរូបតំបន់វាលសណ្ដទន្លេ Cuu Long និងស្នាដៃថ្មី - ảnh 1រូបថត”នាំចរន្តអគ្គិសនី ព័រណ៍ខៀវ”របស់សិល្បករLam Thanh Liem មកពីខេត្តBac Lieu បានទទួលរង្វាន់ A 

        សិល្បករថតរូបLam Thanh Liemកើតនាឆ្នាំ១៩៧៩ហើយសព្វថ្ងៃជាអនុប្រធានសម្ព័ន្ធសមាគមអក្សរសាស្រ្តសិល្បៈខេត្ត Bac Lieu។លោកចាប់ផ្ដើមសកមមភាពថតរូបសិល្បៈនាឆ្នាំ១៩៩៨ហើយមានបទពិសោធន៍និងការច្នៃប្រឌិតជាច្រើនលើវិស័យនេះ។លោកបានថ្លែងទៀតថា

        “សំណង់អគ្គិសនីប្រើកំលាំងខ្យល់នេះគឺធំណាស់ដោយមានតួប៊ីនកំពស់ជាង១០០ម៉ែត្រដែលស្ថិតនៅមាត់សមុទ្រ។ស្ដីពីលក្ខណៈសិល្បៈគឺសំណង់នេះផ្សាភ្ជាប់ជាមួយអាកាសធាតុ និងទេសភាពធម្មជាតិ។ប្រការនេះធ្វើឲ្យខ្ញុំមានចំណាប់អារម្មណ៍ខុសពីគ្នាហើយតាំងពីនោះយល់ដឹងពីមនោសញ្ចេតនារបស់ប្រជាជននៅស្រុកកំណើតBac Lieuថែមទៀត ”។

        ក្រៅពីសិល្បករថតរូបLam Thanh Liem នៅតំបន់វាលសណ្ដទន្លេ Cuu Longក៏លេចចេញស្នាដៃរបស់អ្នកថតរូបLy Hong Van នៅទីក្រុងCan Thoផងដែរ។បើទស្សនារូបថតជាស្នាដៃរបស់លោកមានជាអាទិ៍”សោភ័ណភាពទឹកដីណាម បូ”  “នំHoi Ut Dzach”និង”បុណ្យចូលឆ្នាំថ្មីវៀតណាម”ដែលសុទ្ធតែទទួលបានរង្វាន់លេខពីរនិងលេខបីក្នុងការប្រលងទូទាំងប្រទេសនិងក្រុង Can Thoនោះទស្សនិកជននឹងឃើញភាពប្រណិតក្នុងការជ្រើសប្រធានបទ ពេលវេលានិងពណ៌សម្បុរដើម្បីឆ្លុះបញ្ចាំងនូវរឿងរ៉ាវ។លោកLy HongVan បានរៀបរាប់ថា

          “ស្រុកកំណើតរបស់ខ្ញុំនៅPhong Dien ហេតុនេះហើយស្នាដៃស្ទើរតែទាំងអស់របស់ខ្ញុំគឺប្រមូលផ្ដុំលើការពិពណ៌នាពីទេសភាពនិងមនុស្ស Phong Dien។ក្នុងនោះរូបថត”បុណ្យចូលឆ្នាំថ្មីវៀតណាម”គឺខ្ញុំថតនៅបុណ្យTet ប្រជាជននិងកងទ័ព”។ ចំពោះ“រូបថតនំHoi Ut Dzach”គឺខ្ញុំទៅកាន់ទីកន្លែងធ្វើនំនៅវេលាម៉ោង៥ព្រឹកដើម្បីថតទិដ្ឋភាពគេចំហុយនំ។ស្នាដៃរបស់ខ្ញុំសុទ្ធតែឆ្លុះបញ្ចាំងនូវជីវភាពរស់នៅសាមញ្ញរបស់ប្រជាជនដើម្បីឧទ្ទេសនាមអំពីវប្បធម៌និងសក្ដានុភាពទេសចរណ៍របស់ស្រុក Phong Dien”។

សិល្បករថតរូបតំបន់វាលសណ្ដទន្លេ Cuu Long និងស្នាដៃថ្មី - ảnh 2រូបថត ”សោភ័ណភាពទឹកដីណាម បូ” របស់អ្នកថតរូបLy Hong Van

        ជារួមថាសិល្បករថតរូបវ័យក្មេងនៅតំបន់វាលសណ្ដទន្លេ Cuu Long ដូចលោក Lam Thanh Liem និង Ly HongVanនេះ បានបង្កើតឡើងស្នាដៃមានតំលៃជាជំហានដំបូងរួមជាមួយរចនាបទរៀងៗខ្លួន។សមិទ្ធិផលរបស់គេបានបង្ហាញឲ្យឃើញនូវការបោះជំហានខ្លាំងរបស់មជ្ឈដ្ឋានអ្នកថតរូបសិល្បៈក្នុងដំណើរការផ្លាស់ប្ដូរថ្មីនិងសមាហរណកម្មព្រមទាំងរួមចំណែកផ្សព្វផ្សាយនូវរូបភាពគួរឲ្យទាក់ទាញនៃទឹកដីសណ្ដទន្លេ Cuu Long ដល់មហាជននៅក្នុងនិងក្រៅប្រទេស៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ