អក្សរសាស្រ្តវៀតណាម រយៈពេល៣០ឆ្នាំផ្លាស់ប្ដូរថ្មី
Thuy Nga - Lan Anh -  
(VOVWORLD) /  
VOVWORLD_អស់រយៈពេល៣០ឆ្នាំកន្លងទៅនេះ រួមជាមួយការផ្លាស់ប្ដូរថ្មី
នៃប្រទេសជាតិ វិស័យអក្សរសាស្រ្តវៀតណាម ក៏បង្កើតបានស្នាដៃថ្មីៗដែលលេច
ត្រដែតគឺការរួមវិភាគទានយ៉ាងសកម្មរបស់ជំនាន់អ្នកអក្សរសាស្រ្តក្រោយពីការ
រំដោះភាគខាងត្បូងឯកភាពប្រទេសនាឆ្នាំ១៩៧៥។ ដោយមានទស្សនៈថ្មី ក្រុម
អ្នកអក្សរសាស្រ្តនេះបាននិពន្ធវណ្ណកម្មជាច្រើនរួមចំណែកជំរុញដំណើរការផ្លាស់
ប្ដូរថ្មីប្រទេសជាតិ។
បុព្វហេតុផ្លាស់ប្ដូរថ្មីដែលបានអនុវត្តចាប់តាំងពីឆ្នាំ១៩៨៦មកគឺជាកំលាំង
ចលករពង្រីកមុខមាត់វប្បធម៌នៃប្រទេសជាតិដោយលើកទឹកចិត្តមជ្ឈដ្ឋានអ្នក
អក្សរសាស្រ្តផ្លាស់ប្ដូររបៀបច្នៃប្រឌិតដើម្បីបង្កើតឡើងស្នាដៃឆ្លុះបញ្ចាំងសភាពការ
ជាក់ស្ដែងក្នុងជីវភាពរស់នៅសង្គម។
ពីបណ្ដាវណ្ណកម្មពោរពេញទៅដោយលក្ខណៈទាយទុកជាមុនរបស់អ្នកអក្សរ
សាស្រ្តNguyen Minh Chau ខឿនអក្សរសាស្រ្តវៀតណាម ក្រោយឆ្នាំ១៩៧៥បាន
មានបន្ថែមវណ្ណកម្មជាច្រើនឆ្លុះបញ្ចាំងយ៉ាងជ្រាលជ្រៅពីជោគវាសនារបស់មនុស្ស
នៅគ្រប់ជ្រុងជ្រោយ។ កេរិ៍្តឈ្មោះអ្នកអក្សរសាស្រ្តNguyen Huy Thiep បានលេច
ចេញជាមួយនឹងប្រជុំរឿងខ្លីទាក់ទាញមិត្តអ្នកអានដែលក្នុងនោះរឿង “ឧត្តម
សេនីយ៍ចូលនិវត្តន៍”បានក្លាយទៅជាព្រឹតិ្តការណ៍មួយលើវិស័យអក្សរសាស្រ្តដំណាក់
កាលផ្លាស់ប្ដូរថ្មី។បន្ទាប់មកគឺអ្នកអក្សរសាស្រ្តBao Ninhជាមួយប្រលោមលោកមាន
ចំណងជើងថា” ទុក្ខព្រួយនៃសង្គា្រម” និងអ្នកអក្សរសាស្រ្តនារី Nguyen Thi Hoan
ជាមួយរឿង “ផ្លូវចង្អៀត”ជាដើម។ នេះជាបណ្ដាវណ្ណកម្មអក្សរសាស្រ្តដែលមាន
ទស្សនៈខុសពីមុនអំពីជីវភាពរស់នៅហើយរបៀបសរសេរបានឆ្លងផុតពីលក្ខ័ណ្ឌ
និងរចនាសម្ព័ន្ធប្រពៃណី។ ក្នុងខ្លឹមសារឆ្លុះបញ្ចាំងនេះមានតែមនុស្សជាមួយនឹង
ទំនាស់យ៉ាងស្មុគស្មាញនៃឆាកជីវិតនិងបុគ្គលិកលក្ខណៈផ្ទាល់របស់មនុស្សម្នាក់ៗ។
ស្នាដៃអក្សរសាស្រ្តជាច្រើនបានបំផុសឡើងបញ្ហាទាំងឡាយនៃសម័យផ្លាស់ប្ដូរថ្មី
លើវិស័យសេដ្ឋកិច្ច និងបំរែបំរួលអំពីសីលធម៌ក្នុងសង្គមដោយអកប្បកិរិយាវិភាគ
មិនលំអៀងនិងការរិះគន់យ៉ាងខ្លាំង។ វាយតំលៃអំពីសមិទ្ធិផលលើវិស័យអក្សរសាស្ត្រ
ក្នុងដំណាក់កាលផ្លាស់ប្ដូរថ្មី អ្នកវិភាគអក្សរសាស្ត្រ Ngo Van Gia បានឲ្យដឹងថា
“សមិទ្ធិផលធំបំផុតគឺការផ្លាស់ប្ដូរអំពីទស្សនទាន អំពីមនុស្ស និងជីវភាពរស់
នៅ។នោះជារបៀបនិពន្ធខុសប្លែកពីមុនទាំងស្រុងហើយអ្នកអក្សរសាស្រ្តខ្លះបាន
ល្បីឈ្មោះដោយសារបង្កើតបានវណ្ណកម្មមានតំលៃធំធេង។”
|
ប្រលោមលោកមានចំណងជើងថា” ទុក្ខព្រួយនៃសង្គា្រម” |
នៅក្នុងដំណាក់កាលនេះក៏លេចចេញនូវអ្នកអក្សរសាស្រ្តនារីមួយចំនួនដែល
នាំមកនូវបរិយាកាសថ្មីប្លែកសំរាប់មិត្តអ្នកអានផងដែរ។ អ្នកវិភាគអក្សរសាស្ត្រ
Chu Van Son បានចែករំលែកថា
“ ក្រុមអ្នកអក្សរសាស្រ្តនារីចំពោះផ្នែកសំខាន់ទាំងពីរគឺកំណាព្យនិងអក្សរ
សិល្ប៍សុទ្ធតែបានមានការជះឥទ្ធពលដល់ដំណើរផ្លាស់ប្ដូរថ្មី។ គេជាអ្នកបង្កើតឡើង
ស្នាដៃដ៏មានតំលៃទាំងអំពីកំណាព្យនិងប្រលោមលោក”។
អាចនិយាយបានថាជំនាន់អ្នកអក្សរសាស្រ្តនាសម័យប្រឆាំងអាមេរិកបាន
បំពេញជាសារវ័ន្តនូវការទទួលខុសត្រូវរបស់ខ្លួនចំពោះប្រវតិ្តសាស្រ្តហើយជំនាន់
អ្នកអក្សរសាស្រ្តក្រោយឆ្នាំ១៩៧៥បានសរឲ្យឃើញនូវលក្ខណៈជំនាញក្នុងគ្រប់
ស្នាដៃដែលត្រូវបានមិត្តអ្នកអានចាប់អារម្មណ៍និងនិយមចូលចិត្តយ៉ាងខ្លាំង៕
Thuy Nga - Lan Anh
-VOVWORLD