អភិរក្សនិងពង្រីកតំលៃកេរិ៍្តដំណែលវប្បធម៌ជាតិ

VOVWORLD_វៀតណាមជាប្រទេសមានប្រពៃណីប្រវតិ្តសាស្រ្តនិងមាន
ជនជាតិចំនួន៥៤។ដូច្នេះ វប្បធម៌វៀតណាមគឺសំបូរបែបនិងមានភាពវិសេស
វិសាលនៃជនជាតិជាច្រើន។ការអភិរក្សនិងពង្រីកតំលៃកេរិ៍្តដំណែលវប្បធម៌
ជាតិត្រូវបានវៀតណាមយកចិត្តទុកដាក់អនុវត្តដោយផ្សាភ្ជាប់ជាមួយយុទ្ធសាស្ត្រ
អភិវឌ្ឍន៍ចីរភាព ជាពិសេសគឺក្នុងកាលៈទេសៈវៀតណាមកំពុងធ្វើសមាហរណកម្ម
អន្តរជាតិនោះ។

ប្រទេសវៀតណាមមានឃ្លាំងវប្បធម៌ដ៏ធំសម្បើមដោយមានកេរិ៍្តដំណែលរូបី
ចំនួន៤ហ្មឺននិងកេរិ៍្តដំណែលអរូបីប្រមាណ៦ហ្មឺនទៀត។កេរិ៍្តដំណែលជាច្រើន
របស់វៀតណាមត្រូវបានអង្គការអប់រំ វិទ្យាស្រ្តនិងវប្បធម៌នៃអង្គការសហ
ប្រជាជាតិ(យូណេស្កូ)ដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោក។តាម
បណ្ឌិតNguyen The Hung ប្រធាន​នាយកដ្ឋានបេតិកភ័ណ្ឌចំណុះក្រសួង
វប្បធម៌កីឡានិងទេសចរណ៍បានឲ្យដឹងថាក្នុងយុទ្ធសាស្រ្តអភិវឌ្ឍន៍ចីរភាព
 វៀតណាមបានមានគោលនយោបាយសមស្របនានា ពិសេសគឺការបង្កើត
ឡើងយន្តការសំរាប់ប្រជាពលរដ្ឋ សហគមន៍សង្គមនិងសហគ្រាសបានចូល
រួមធ្វើអាជីកម្ម ទទួលអត្ថប្រយោជន៍និងពង្រីកតំលៃនៃកេរិ៍្តដំណែលទាំង
នេះ។បណ្ឌិតNguyen The Hungបានថ្លែងយ៉ាងដូច្នេះថា

“បេតិកភ័ណ្ឌវប្បធម៌និងការអភិវឌ្ឍន៍ចីរភាពគឺមានទំនាក់ទំនងជិត
ស្និទ្ធហើយពឹងពាក់ទៅលើគ្នាទៅវិញទៅមក។ការអភិរក្សកេរិ៍្តដំណែលវប្បធម៌
មានន័យដូចគ្នានឹងការអភិវឌ្ឍន៍ចីរភាពហើយបើចង់អភិវឌ្ឍន៍ចីរភាពគឺ
ត្រូវចាត់ទុកការអភិរក្សកេរិ៍្តដំណែលវប្បធម៌ជាភារកិច្ចជាប្រចាំ។ជាក់ស្ដែង
គឺរដ្ឋត្រូវកែលំអប្រព័ន្ធច្បាប់ បន្តអនុវត្តគោលនយោបាយអាទិភាពចំពោះ
មជ្ឈដ្ឋានសិប្បករ ព្រមទាំងយកចិត្តទុកដាក់លើការងារបណ្ដុះបណ្ដាល និង
គ្រប់គ្រងវប្បធម៌”។

នាបច្ចុប្បន្ន ស្ថាប័នគ្រប់គ្រងវប្បធម៌នៅប្រទេសវៀតណាមកំពុងជំរុញ
ខ្លាំងនូវការលើកកំពស់មនសិការអំពីសារសំខាន់នៃវប្បធម៌ក្នុងជីវភាពរស់
នៅរបស់សហគមន៍។ក្នុងនោះចាត់ទុកវប្បធម៌ជាប្រភពធនធានដែលមិន
អាចកាត់ថ្លៃបាននិង​មិនចេះរីងស្ងួត​របស់ប្រទេសជាតិ។តាមបណ្ឌិតDang
Van Bai អនុប្រធានក្រុមប្រឹក្សា​បេតិកភ័ណ្ឌ​វប្បធម៌ជាតិបានឲ្យដឹងថា

“យើងត្រូវផ្លាស់ប្ដូរមនសិការអំពីកេរិ៍្តដំណែលវប្បធម៌។គួរតែកសាងនិង
ប្រែក្លាយកេរិ៍្តដំណែលវប្បធម៌ទៅជាបណ្ដាមជ្ឈមណ្ឌលអប់រំប្រវតិ្តសាស្រវប្បធម៌។
ហើយវិនិយោគខ្លាំងដើម្បីប្រែកេរិ៍្តដំណែលឲ្យក្លាយទៅជារមណីយដ្ឋានគួរឲ្យ
ទាក់ទាញ”។

អភិរក្សនិងពង្រីកតំលៃកេរិ៍្តដំណែលវប្បធម៌ជាតិ - ảnh 1
ប្រទេសវៀតណាមមានឃ្លាំងវប្បធម៌ដ៏ធំសម្បើមដោយមានកេរិ៍្តដំណែលរូបីចំនួន៤ហ្មឺននិងកេរិ៍្តដំណែលអរូបីប្រមាណ៦ហ្មឺនទៀត


ទន្ទឹមនេះគឺបញ្ហាថែរក្សាលំហវប្បធម៌សំរាប់ធានាឲ្យកេរិ៍្តដំណែល វប្បធម៌
អាច​គង់​វង្សបាន។នេះជាគោលការណ៍ដែលត្រូវបានអង្គការយូណេស្កូនិងប្រទេស
ជាច្រើនផ្ដើមឡើង។សាស្រ្តាចារ្យបណ្ឌិត Luu Tran Tieu ប្រធានក្រុមប្រឹក្សា​
បេតិកភ័ណ្ឌ​វប្បធម៌ជាតិ​បាន​ថ្លែងថា

“ចំពោះការងារអភិរក្សកេរិ៍្តដំណែលវប្បធម៌នេះបញ្ហាសំខាន់គឺរក្សាឲ្យបាន
នូវកំលាំងរស់របស់កេរិ៍្តដំណែល។ធ្វើយ៉ាងណាប្រជាជនយល់ដឹងច្បាស់នូវតួនាទី
សំខាន់នៃវប្បធម៌ចំពោះជីវភាពសង្គម។ការអភិរក្សនិងពង្រីកតំលៃកេរិ៍្តដំណែល
វប្បធម៌គឺដើម្បីឆ្ពោះទៅសហគមន៍។ប្រជាជននេះឯងជាអ្នកបង្កើតឡើង
វប្បធម៌”។

ដូចន្នេះហើយការអភិរក្សនិងពង្រីកតំលៃកេរិ៍្តដំណែលវប្បធម៌នេះ
គឺផ្សាភ្ជាប់ជាមួយការអភិវឌ្ឍន៍ចីរភាព រួមចំណែកលើកតម្កើងឃ្លាំង
វប្បធម៌ជាតិព្រមទាំងរួមវិភាគទានទៅក្នុងវឌ្ឍនភាពរួមរបស់ប្រទេស
ជាតិទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ