អភិរក្សនិងពង្រីកតំលៃនៃបេតិកភ័ណ្ឌវប្បធម៌អរូបីចម្រៀង Xoan


អភិរក្សនិងពង្រីកតំលៃនៃបេតិកភ័ណ្ឌវប្បធម៌អរូបីចម្រៀង Xoan - ảnh 1
អភិរក្សនិងពង្រីកតំលៃនៃបេតិកភ័ណ្ឌវប្បធម៌អរូបីចម្រៀង Xoan (Image: vietnamtourism.vn)

(VOVworld) – ចម្រៀង Xoan គឺជាផលិតផលផងនិងជាសញ្ញាណវប្បធម៌ប្រជាប្រិយ ពិសេសនៃតំបន់ដីស្រុកកំណើតដូនតាដែលអង្គការអប់រំវិទ្យាសាស្ត្រនិងវប្បធម៌
អ.ស.ប. (UNESCO)  ទទួលស្គាល់ជាបេតិកភ័ណ្ឌអរូបីរបស់មនុស្សជាតិនាថ្ងៃទី​ ២៤
វិច្ជិការ ឆ្នាំ  ២០១១។ ការអភិរក្សនិងពង្រីកតំលៃនៃបេតិកភ័ណ្ឌវប្បធម៌ចម្រៀង Xoan
នៅខេត្ត Phu Tho (ភាគខាងជើងវៀតណាម)  ក្នុងសម័យកាលសមាហរណកម្ម
អន្តរជាតិគឺជាការងារមានអត្ថន័យរួមចំណែកកសាងខឿនវប្បធម៌វៀតណាមពោ
ពេញទៅដោយអត្តសញ្ញាណប្រជាជាតិ។

ការរំលឹកគុណបណ្ដាស្តេច Hung - ពិធីបុណ្យវិហារបណ្ដាស្តេច Hung ឆ្នាំ ២០១៥ គឺជាពេលវេលាកូសសម្គាល់ ៤ ឆ្នាំ ដែលចម្រៀង Xoan នៅខេត្ត Phu Tho (ភាគខាង
ជើងវៀតណាម) ត្រូវបាន UNESCO លើកដម្កើង។ ក្នុងឱកាសពិធីបុណ្យនេះ ខេត្ត
Phu Tho រៀបចំសកម្មភាពជាច្រើនសំដៅឧទ្ទេសនាមនិងផ្សព្វផ្សាយអំពីចម្រៀង Xoan ដើម្បីប្រជាជនក្នុងទូទាំងប្រទេសយល់បន្ថែមអំពីវប្បធម៌របស់ស្រុកកំណើតដូនតា។ នៅមណ្ឌលកេរ្តិ៍តំណែលវិហារស្តេច Hung ខេត្តនឹងរៀបចំមហោស្រព “ចម្រៀង
ប្រជាប្រិយនិងចម្រៀង Xoan Phu Tho”។ នៅទីក្រុង Viet Tri ខេត្ត Phu Tho កម្មវិធី
ច្រៀងចម្រៀង Xoan សំរាប់កុមារជំទង់ត្រូវបានរៀបចំឡើង។ នេះគឺជាសកម្មភាព
មួយក្នុងចំណោមសកម្មភាពដែលខេត្ត Phu Tho កំពុងអនុវត្តក្នុងបំណងអភិរក្សនិង
ពង្រីកតំលៃនៃបេតិកភ័ណ្ឌអរូបីចម្រៀង Xoan នេះ។ លោក Ha Ke San អនុប្រធាន
គណៈកម្មាធិការប្រជាជនខេត្ត Phu Tho បានឲ្យដឹងថា៖

“ខេត្ត Phu Tho បានប្រមូលផ្តុំទៅលើការបណ្តុះបណ្ដាសិល្បៈករច្រៀងចម្រៀង Xoan
ចំនួន ៦២ នាក់ និងរៀបចំថ្នាក់រៀនចម្រៀង Xoan ចំនួន ១០១ ថ្នាក់សំរាប់ប្រជាជន
គ្រប់ជាន់ថ្នាក់។ នេះគឺជាកត្តាសំខាន់និងថ្លៃថ្លាក្នុងរយៈពេលប៉ុន្មានឆ្នាំអភិរក្សចម្រៀង
Xoan។ យើងខ្ញុំជឿជាក់ថា៖ នេះគឺជាការួមវិភាគទានសំខាន់ក្នុងការនាំចម្រៀង Xoan រួធផុតពីស្ថានភាពត្រូវការពារជាបន្ទាន់។”

អភិរក្សនិងពង្រីកតំលៃនៃបេតិកភ័ណ្ឌវប្បធម៌អរូបីចម្រៀង Xoan - ảnh 2
អភិរក្សនិងពង្រីកតំលៃនៃបេតិកភ័ណ្ឌវប្បធម៌អរូបីចម្រៀង Xoan (Image: baotintic.vn)

តន្ត្រីករ Dang Hoanh Loan ជាអ្នកដែលបានឃ្លាំមើលនិងអនុវត្តដំណើការស្តារនិង
អភិរក្សចម្រៀង Xoan ក្នុងរយៈពេល ៤ ឆ្នាំ តាំងពីពេល  UNESCO ទទួលស្គាល់
ចម្រៀង Xoan គឺជាបេតិកភ័ណ្ឌអរូបីរបស់មនុស្សជាតិបានវាយតំលៃថា៖

“ខេត្ត Phu Tho បានផ្សព្វផ្សាយចម្រៀង Xoan ដល់មហាជនតាមរយៈការរៀបចំក្លឹប បង្រៀនច្រៀងនិងស្តាប់ចម្រៀង Xoan ជាច្រើន។ ការបើកទូលាយសហគមន៍អ្នកស្តាប់
ចម្រៀង Xoan គឺជាប្រការសំខាន់ដែលខេត្ត Phu Tho បានធ្វើបានល្អ។”

ក្រៅពីការបង្រៀនចម្រៀង Xoan សំរាប់សិប្បករនានាក្នុងតំបន់ ជីវភាពរស់នៅរបស់
អ្នកអភិរក្សនិងពង្រីកប្រភេទសិល្បៈនេះក៏ត្រូវបានខេត្ត Phu Tho យកចិត្តទុកដាក់
ជាច្រើន ផងដែរ។ ក្រោយរយៈពេល ៤ ឆ្នាំ​ ចម្រៀង Xoan បានបង្ហាញនូវការខំ ប្រឹងប្រែងនៃរដ្ឋអំណាចនិងប្រជាជននៅខេត្ត Phu Tho ក្នុងការអភិរក្សបណ្ដាតំលៃ
វប្បធម៌ប្រពៃណីតំបន់។ សាស្ត្រាចារ្យ រងបណ្ឌិត Nguyen Binh Dinh ប្រធានវិទ្យាស្ថាន
តូតន្ត្រីជាតិ វៀតណាម បានឲ្យដឹងថា៖

“នាបច្ចុប្បន្ន យើងបានស្តារឡើងវិញចម្រៀង Xoan គ្រប់ប្រភេទ។ នៅខេត្ត Phu Tho នៅមានឯកសារជាច្រើនស្តីពីវប្បធម៌ក៏ដូចជាវិហារទាក់ទិនដល់បេតិកភ័ណ្ឌនេះ។ សិប្បករមួយចំនួនដឹងច្បាស់អំពីចម្រៀង Xoan ។ រដ្ឋអំណាចតំបន់ក៏ដូចជាបណ្ដា
ស្ថាប័នទាក់ទិននានាបានចូលរួមការអភិរក្សយ៉ាងសកម្ម តាមរយៈសកម្មភាព ដូចជា៖ ប្រមូលនិងស្រាវជ្រាវឯកសារអំពីចម្រៀង Xoan បញ្ចូលចម្រៀង Xoan បង្រៀននៅ
សាលរៀន ជាដើម។”

អភិរក្សនិងពង្រីកតំលៃនៃបេតិកភ័ណ្ឌវប្បធម៌អរូបីចម្រៀង Xoan - ảnh 3
អភិរក្សនិងពង្រីកតំលៃនៃបេតិកភ័ណ្ឌវប្បធម៌អរូបីចម្រៀង Xoan (Image: dantri.vn)

ក្នុងដំណាក់កាល ២០១៦-២០២០ ការពង្រីកតំលៃនៃបេតិកភ័ណ្ឌវប្បធម៌អរូបីចម្រៀង
Xoan និងជំនឿធ្វើសការៈបូជាបណ្ដាស្តេច Hung នឹងតភ្ជាប់នឹងសកម្មភាព អភិវឌ្ឍន៍
ទេសចរណ៍សេវ៉ាកម្មតាមរយៈសកម្មភាពសម្តែងចម្រៀង Xoan នៅបណ្ឌលកេរ្តិ៍តំណែល
។ល។ ទន្ទឹមនឹងនោះ ខេត្តក៏ជំរុញខ្លាំងការផ្សព្វផ្សាយសកម្មភាពអភិរក្ស និងពង្រីក
តំលៃបេតិកភ័ន្ធអរូបីចម្រៀង Xoan លើគេហទំព័រអេឡិកត្រូនិកនៃខេត្ត Phu Tho ជាភាសារអង់គ្លេសនិងភាសាវៀតណាម ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ