អភិរក្សវប្បធម៌នៃបណ្ដាជនជាតិភាគតិចវៀតណាម
Ngoc Nga - To Tuan -  
(VOV) /  
(VOVworld)-ក្នុងកាលៈទេសៈធ្វើសមាហរណកម្មទៅក្នុងសេដ្ឋកិច្ចពិភពលោក
បង្កើនការជួបប្រាស្រ័យវប្បធម៌និងអភិវឌ្ឍន៍ទេសចរណ៍នៃប្រទេសជាតិ ការ អភិរក្ស
និងពង្រីកពិធីបុណ្យនៃបណ្តាជនជាតិភាគតិចមានអត្ថន័យសំខាន់ ។ ប្រការនេះបាន
រួមចំណែកយ៉ាងសកម្មចូលក្នុងការអភិរក្សអត្តសញ្ញាណ វប្បធម៏ជនជាតិ ហើយប្រ
ការនេះបានក្លាយទៅជាកត្តាវិសេសសាល មាន ការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ
និងអន្តរជាតិទៀតផង។
|
អភិរក្សវប្បធម៌នៃបណ្ដាជនជាតិភាគតិចវៀតណាម |
នានិទាឃៈរដូវជារៀងរាល់ឆ្នាំ ជនរួមជាតិ Mong នៃខេត្តព្រៃភ្នំ Ha Giang បាន
បើកពិធីបុណ្យ Gau Tao ដើម្បីអរព្រះគុណដល់ម្ចាស់ ទឹកម្ចាស់ដីដែលបានប្រទាន
ពររដូវអំណោយផល។ នេះក៏ជាពិធីបុណ្យ១ក្នុងចំណោម ពិធីបុណ្យរបស់បណ្តាជន
រួមជាតិភាគតិច ដែលបានបង្កើតឡើងនៅភូមិវប្ប ធម៌នៃបណ្តាជនជាតិវៀតណាម
ជាយទីក្រុងហាណូយនាពេលកន្លងទៅ។ បង Giang Mi Phứ ជនជាតិ Mong នៅឃុំ
Duong Thuong ស្រុក Yen Minh ខេត្ត Ha Giang បានចែករំលែកថា៖
“យើងខ្ញុំបានសម្តែងឡើងវិញពិធីបុណ្យ Gau Tao នៅទីនេះ ក្នុងបំណងថា ពិធី
បុណ្យនេះនឹងកាន់តែមានការអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ ហើយនេះក៏ជាឱកាស
ដើម្បីឧទ្ទេសនាមជាមួយជនរួមជាតិនៅទូទាំងប្រទេសអំពី លក្ខណៈវប្បធម៌ដ៏វិសេស
វិសាលរបស់ជនជាតិ Mong”។
តាមគំរោងការណ៍របស់រដ្ឋាភិបាលស្ដីពីការអភិរក្សនិងអភិវឌ្ឍន៍វប្ប
ធម៌ជនជាតិវៀតណាម ដល់ឆ្នាំ២០២០នាពេលកន្លងទៅ ក្រសួងវប្បធម៌ កីឡានិង
ទេស ចរណ៍វៀតណាម បានបង្កើតឡើងវិញពិធីបុណ្យរបស់ជនជាតិភាគតិចជាង
៥០ដែល ក្នុងនោះ មានពិធីបុណ្យវិសេសវិសាលរបស់ជនជាតិភាគតិចមួយចំនួន
ដូចជា៖ Gau Tao របស់ជនជាតិ Muong ពិធីបុណ្យ Long Tong របស់ជនជាតិ Tay ឬ
ពិធីអកអំបុករបស់ជនជាតិខ្មែរជាដើម។ នាប៉ុន្មានឆ្នាំកន្លងទៅ ការផ្លាស់ប្តូរវប្ប
ធម៌រវាងផ្នែកវប្បធម៌មជ្ឈឹម មូលដ្ឋានបានកើនឡើង។ ក្នុងនោះមានសកម្មភាពវប្ប
ធម៌ដូចជា៖ ទិវាវប្បធម៌នៃបណ្តា ជនជាតិ Mong, Cham, Muong និង បង្ហាញសម្លៀក
បំពាក់ប្រពៃណីនៃបណ្តាជន ជាតិវៀតណាម។ល។ សកម្មភាពនៃពិធីបុណ្យទាំង
អស់នេះ បានបង្កើតឱកាស សម្រាប់ជនរួមជាតិជួបប្រាស្រ័យ រៀនសូត្រពីគ្នាទៅ
វិញទៅមកនិងលើកកំពស់ មនសិការវប្បធម៌ជនជាតិទៀតផង។
នាពេលកន្លងទៅ រដ្ឋអំណាចតំបន់និងផ្នែកវប្បធម៌ខេត្ត ក្រុងជាច្រើននៅ
ទូទាំងប្រទេស បានអនុវត្តប្រកបដោយជោគជ័យរូបសណ្ឋានរួមផ្សំទេសចរណ៍
ជាមួយបណ្តាពិធីបុណ្យវប្បធម៌តំបន់ បង្កើតប្រភពកម្លាំងដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច
និងពង្រីកវប្បធម៌ប្រពៃណីក្នុងសហគមន៍ជនរួមជាតិជាជនជាតិភាគតិច។ លោក
Tran Huu Son នាយកមន្ទីវប្បធម៌កីឡានិងទេសចរណ៍ខេត្ត Lao Cai ឲ្យដឹងថា៖
“ដោយសារពង្រីកបានអត្តសញ្ញាវប្បធម៌នៃបណ្ដាជនជាតិ ជនរួមជាតិ
Mong និង Dao បាននាំមកនូវកំលាំងរស់ថ្មីអោយរបរត្បាញចរបាប់ប្រពៃណីរបស់
ខ្លួន។ ទន្ទឹមនឹងនោះ ការងារអភិរក្សសៀវភៅបុរាណរបស់ជន ជាតិ Dao ក៏បាន
ដំណើការអនុវត្តក្នុងសហគមន៍ ”។
លោក Hoang Duc Hau ប្រធាននាយកដ្ឋានវប្បធម៌ជន ជាតិ នៃក្រសួងវប្ប
ធម៌កីឡានិងទេសចរណ៍វៀតណាមចាត់ទុកថា៖
“ខណៈដែលជីវភាពរស់នៅសង្គមអភិវឌ្ឍន៍ការស្គាល់សោភាពក៏មាន ការ
ផ្លាស់ប្តូរដែរ។ សហគមន៍បណ្តាជនជាតិជាអ្នកបង្កើតតម្លៃវប្បធម៌របស់ ខ្លួន
ដោយហេតុនេះ យើងត្រូវធ្វើយ៉ាងម៉េច ដើម្បីសហគមនៃបណ្តជនជាតិ ធ្វើ់ ម្ចាស់
អភិរក្សតម្លៃវប្បធម៌របស់ខ្លួន”។
ដោយទិសស្លោកបើកទ្វាធ្វើសមាហរណកម្ម ផ្នែកវប្បធម៌វៀតណាម កំពុង
ប្រមូលផ្តុំបន្ថែមដំណោះស្រាយព្រមៗគ្នា សំដៅរក្សាអត្តសញ្ញាណវប្បធម៌របស់
ជនជាតិភាគតិច។ នេះជាសកម្មភាពជាក់ស្តែងប្រកបដោយប្រសិទ្ធភាព រួមចំ
ណែករក្សានិងការពារខឿនវប្បធម៌វៀតណាមពោពេញដោយអត្តសញ្ញាណ ជាតិ៕
Ngoc Nga - To Tuan
-VOV