អភិរក្សវប្បធម៌បណ្តាជនជាតិតាមរយៈក្លឹបអភិរក្សវប្បធម៌នៅស្រុក Sin Ho ខេត្ត Lai Chau

(VOVWORLD) -  សហគមន៍ជនជាតិភាគតិចចំនួន ១៤ នៅតំបន់ខ្ពង់រាប Sin Ho ខេត្ត Lai Chau មានឃ្លាំងវប្បធម៌ដ៏សម្បូរបែប ដោយមានសកម្មភាពសហគមន៍ ដូចជាពិធីបុណ្យប្រជាប្រិយប្រពៃណី រឿងព្រេងនិទាន វីរៈកថា បទចម្រៀងប្រជាប្រិយដែលទាក់ទាញអារម្មណ៍របស់មនុស្សគ្រប់រូប។ ការបង្កើតក្លឹបរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិនៅស្រុក Sin Ho បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិរក្សនិងពង្រីកនូវអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិផងដែរ។

អភិរក្សវប្បធម៌បណ្តាជនជាតិតាមរយៈក្លឹបអភិរក្សវប្បធម៌នៅស្រុក Sin Ho ខេត្ត Lai Chau - ảnh 1ក្រុមសិល្បៈភូមិ Tan Phong ឃុំ Lung Thang ស្រុក Sin Ho រក្សាវលក្ខណៈប្បធម៌ដ៏វិសេសវិសាលរបស់ខ្លួន (រូបថតៈ Báo Lai Châu) 

លោកស្រី Tan San Chiem នៅភូមិ Gang Lan ឃុំ Ta Phin ស្រុក Sin Ho ជាសមាជិកនៃក្លឹបអភិរក្សវប្បធម៌របស់ជនជាតិ Dao ។ ចូលរួមក្នុងក្លឹបនេះ លោកស្រីបានរៀនសូត្រនិងយល់ដឹងយ៉ាងច្បាស់អំពីពិធីបុណ្យទាននិងទំនៀមទម្លាប់របស់ជនជាតិខ្លួន ដូចជា ពិធីបុណ្យផ្តល់ស័ក ពិធីសែនទេវតា ពិធីបុណ្យបួងសួងសូមសេចក្តីសុខ និងពិធីបុណ្យសែនបាយថ្មីជាដើម។ ជាពិសេស ចូលរួមក្នុងក្លឹបនេះ ប្អូនស្រីនឹងបានចាស់ ទុំបង្រៀនឲ្យចេះច្រៀងចម្រៀងប្រជាប្រិយ រាំរបាំ បង្រៀនគ្នាការតុបតែងសំលៀកបំពាក់បែបប្រពៃណី ដោយបានច្នៃប្រឌិតដ៏ស្រស់ស្អាត។ លោកស្រី Tan San Chiem បានសំណេះសំណាលថា៖ “តាំងពីយូរណាស់មកហើយ បទចម្រៀងប្រជាប្រិយរបស់ជន ជាតិ Dao ត្រូវបានតែងនិងសម្តែងតាមតាមរយៈការនឹកឃើញប៉ុណ្ណោះ ព្រោះថា  ស្ត្រី Dao តែងតែខ្មាស់អៀននៅកន្លែងដែលមានមនុស្សច្រើន រួមជាមួយគ្នានោះ ជាការជ្រៀតចូលនូវលំហូរប្បធម៌ដ៏ទៃជាច្រើនបានជា ជំនាន់វ័យក្មេងមិនសូវចេះច្រៀងបទ ចម្រៀងប្រជាពប្រិយរបស់ជនជាតិ Dao ឡើយ។ ពេលដែលក្លឹបរក្សាវប្បធម៌ជនជាតិ Dao ត្រូវបានបង្កើតមក រូបខ្ញុំផ្ទាល់និងបងប្អូនស្ត្រីជាច្រើនរូបទៀតបានចូលរួមផង ដែរ។ ពេលចូលរួមសកម្មភាពរបស់ក្លិប ស្ត្រីតែងតែយកកូនតូចៗ និងយកក្រណាត់ ចារបាប់ទៅតាមខ្លួនផង ដើម្បីនៅពេលដែលអ្នកម្តាយច្រៀង កូនៗក៏ ហាត់ច្រៀងតាមដែរ។  ប៉ុមាត់ច្រៀង ប៉ុន្តែបាតដដៃប៉ិនប្រសពបាននាំគ្នាប៉ាកឡើងនូវសំលៀកបំពាក់ប្រពៃណីដ៏ស្រស់ស្អាតរបស់ជនជាតិខ្លួនផងដែរ”។

ចាប់តាំងពីឆ្នាំ ២០១៦មក  សមាគមនារីគ្រប់ជាន់ថ្នាក់នៅស្រុក Sin Ho បានផ្តោតទៅលើការថែរក្សានិងអភិវឌ្ឍន៍សកម្មភាពវប្បធម៍សិល្បៈនិងកីឡា ដើម្បីណែនាំឲ្យជនរួមជាតិរក្សាអត្តសញ្ញាណវប្បធម៌របស់ជនជាតិខ្លួន តាមរយៈសកម្មភាពរបស់ក្លឹបអភិរក្សវប្បធម៌ជនជាតិ។  ក្លឹបនេះមានសមាជិកជាស្ត្រីកាន់តែច្រើនឡើងៗ។ ពោលគឺ នៅឃុំ Ta Phin មានជនជាតិ Dao ស្រូបយក៧៥% ដោយមានប្រជាជន៣០០០នាក់នោះ គឺមានស្ត្រីជិត ១០០ នាក់ចូលរួមក្នុងក្លឹប។ លោកស្រី Tan My Chai ប្រធានក្លឹបជនជាតិ Dao អភិរក្សវប្បធម៌ជនជាតិនៅឃុំ Ta Phin បានឲ្យដឹងថា៖  “ក្លឹបត្រូវបានបង្កើតគឺទទួលបានការគាំទ្រយ៉ាងខ្លាំងរបស់ស្ត្រីជនជាតិ Dao ជាច្រើនពីព្រោះ ស្រ្តីជនជាតិ Dao ស្រឡាញ់វប្បធម៌ប្រពៃណីរបស់ជាតិខ្លួនណាស់។ ពេលដែល មានឱកាស ជួបប្រាស្រ័យទាក់ទង គឺបងប្អូននារីតែងតែចូលរួមយ៉ាងសកម្មនិងទទួលបានរង្វាន់ខ្ពស់ជាច្រើនផងដែរ។ នាពេលខាងមុខ យើងខ្ញុំនឹងបន្តទទួលសមាជិកបន្ថែម ទាំងបុរស ទាំងនារី ជាពិសេសជនចាស់ជរាដែលមានចំណេះដឹងជ្រាលជ្រៅអំពីភាសា  Dao របស់ជនជាតិខ្លួនដើម្បីបង្រៀនឲ្យកូនចៅជំនាន់ក្រោយៗ។  ដើម្បីរក្សាបានសកម្ម ភាពរបស់ក្លឹបប្រកបដោយប្រសិទ្ធភាព នាពេលខាងមុខ យើងខ្ញុំរំពឹងថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់និងបង្កើតមូលនិធិបន្ថែមដើម្បីជួយឧបត្ថម្ភដល់ក្លឹបសម្រាប់បើកថ្នាក់រៀនបង្រៀនអក្សរ Dao ផងដែរ”។

រហូតមកដល់ពេលនេះ ស្រុក Sin Ho បានបង្កើតក្លឹបអភិរក្សអត្តសញ្ញាណវប្បធម៌ជាតិចំនួន ៤  នៅឃុំ Sa De Phin  ឃុំ Nam Tam ទីរួមស្រុកនិងឃុំ Ta Phin។  ឃុំទាំងនេះគឺជាឃុំដែលមានជនជាតិ Dao, Mong, Thai រស់នៅយ៉ាងច្រើន។  ដោយមានសកម្មភាពដ៏សម្បូរបែបជាច្រើន ហេតុដូច្នេះ ក្លឹបទាំងអស់នេះ បានរួមចំណែកក្នុងការរក្សានិងអភិរក្សវប្បធម៌ជនជាតិ ជាពិសេសជាការស្តារឡើងវិញនូវពិធីបុណ្យប្រពៃ ណីផងដែរ។ ស្តីពីទិសដៅបន្តរក្សានិងអភិវឌ្ឍន៍សកម្មភាពរបស់ក្លឹបក្នុងការអភិរក្សវប្បធម៌ជនជាតិ លោកស្រី Cheo Thi Ha ប្រធានសមាគមនារីស្រុក Sin Ho បានឲ្យដឹងថា៖ “ការរៀបចំសកម្មភាពដោយអង្គុយប៉ាក់ជាមួយគ្នា ដើម្បីចែករំលែករបៀបប៉ាកសម្លៀក បំពាក់ឬរៀបចំសកម្មភាពតាមទំរង់វប្បធម៌និងសិល្បៈគឺពោរពេញទៅដោយអត្ថន័យ។ យើងខ្ញុំមានបំណងណែនាំឲ្យជំនាន់ក្រោយ ចេះអភិរក្សសំលៀកបំពាក់ជនជាតិ តាមរយៈបង្រៀនឲ្យជំនាន់ក្រោយចេះធ្វើសំលៀកបំពាក់របស់ជន ជាតិខ្លួន ព្រមទាំងយល់ពីអត្ថន័យនៃសម្លៀកបំពាក់នោះទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ យើងខ្ញុំក៏មានបំណង ណែនាំនិងបង្រៀនឲ្យកូនៗ ចៅ ឲ្យចេះនិយាយភាសាជនជាតិ សំដៅរក្សានូវប្រពៃណីនិងទំនៀមទម្លាប់វប្បធម៌របស់ជនជាតិខ្លួន”។

ការបង្កើតនិងរក្សានូវកម្មភាពរបស់ក្លឹបអភិរក្សវប្បធម៌នៅតំបន់ខ្ពង់រាប Sin Ho គឺជាវិធីមួយដ៏មានប្រសិទ្ធភាពក្នុងការអភិរក្សនិងពង្រីកវប្បធម៌ប្រពៃណីរបស់ សហ គមន៍បណ្តាជនជាតិនៅទីនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ