អស់រយៈពេលបួនទសវត្សនៃការជួសជុលនិងអភិរក្សបេតិកភណ្ឌ My Son

(VOVWORLD) -  កាលពី ២០ ឆ្នាំមុន តំបន់ប្រាសាទ My Son នៅខេត្ត Quang Nam ត្រូវបានអង្គការអប់រំវិទ្យាសាស្ត្រនិងវប្បធម៌នៃអង្គការសហប្រជាជាតិ (UNESCO) ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌ពិភពលោក។ មុននោះ ប្រព័ន្ធប្រាសាទនេះ ក៏ទទួលបានការគាំទ្រពីសំណាក់អង្គការអន្តរជាតិនានា អ្នកជំនាញក្នុងស្រុកនិងបរទេសរាប់រយនាក់មកស្រាវជ្រាវនិងជួយឧបត្ថម្ភសម្រាប់ការជួសជុលឡើងវិញ។ រហូតមកដល់ពេលនេះមានប៉មជាច្រើននៃប្រព័ន្ធប្រាសាទត្រូវបានស្តារឡើងវិញស្ទើរតែទាំងស្រុង។

អស់រយៈពេលបួនទសវត្សនៃការជួសជុលនិងអភិរក្សបេតិកភណ្ឌ My Son - ảnh 1ប្រាសាទ My Son ក្រោយពេលបានជួសជុលតាមរយៈកិច្ចសហប្រតិបត្តិការវៀតណាម-បូឡូញ (រូបថតៈ VOV)

តំបន់ប្រាសាទ My Son ស្ថិតក្នុងស្រុក Duy Xuyen ខេត្ត Quang Nam ត្រូវបានជួស ជុលឡើងវិញតាំងពីដើម ឆ្នាំ ១៩៨០ នៃទសវត្ស។ កម្មវិធីកិច្ចសហប្រតិបត្តិការវៀត ណាម - ប៉ូឡូញ ស្តីពីការជួសជុលបេតិកភណ្ឌ ដោយមានការចូលរួមពីមជ្ឈមណ្ឌលអភិរក្សនិងជួសជុលបេតិកភណ្ឌមជ្ឈឹម (បច្ចុប្បន្នជាវិទ្យាស្ថានអភិរក្សបេតិកភណ្ឌ) ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិរក្សបេតិកភណ្ឌស្ថាបត្យកម្មនេះ។ ប្រា សាទជាច្រើននៅ Mý Son ត្រូវបានជួសជុលឡើងវិញដោយវិធីសាស្រ្តកំណត់ឡើងវិញនិងជួសជុលសមាសធាតុដែលបាក់បែក។ គោលការណ៍និងដំណោះស្រាយបច្ចេកទេសទាំងនេះបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិរក្សបេតិកភណ្ឌស្ថាបត្យកម្មចាមនិងចូលរួមចំណែកដើម្បីជួយអោយ My Son ក្លាយជាបេតិកភ័ណ្ឌវប្បធម៌ពិភព លោក។

ដំណាក់កាលពីឆ្នាំ ១៩៩៧ ដល់ឆ្នាំ ២០០០ អ្នកជំនាញអ៊ីតាលីបានសង្កើតនិងវាយតម្លៃស្ថានភាពភូមិសាស្ត្រនិងជលសាស្ត្រ ក៏ដូចជាស្ថានភាពអភិរក្សនៃតំបន់ប្រាសាទ ជាពិសេសការស្រាវជ្រាវនិងរកឃើញអំពីឥដ្ឋ សមាសធាតុតភ្ជាប់និងបច្ចេកទេសសំណង់នៃប៉មចាមផងដែរ។ ផ្អែកលើលទ្ធផលនៃការស្រាវជ្រាវនេះ រដ្ឋាភិបាលអ៊ីតាលីបានផ្តល់មូលនិធិដោយមានការឧបត្ថម្ភពីអង្គការ UNESCO សម្រាប់គម្រោងការ “ការពារបេតិកភណ្ឌពិភពលោក My Son - បទបង្ហាញនិងការហ្វឹកហ្វឺនប្រើប្រាស់ស្តង់ដាអន្តរជាតិក្នុងការអភិរក្សនូវប៉មមួយចំនួននៃតំបន់បេតិកភណ្ឌ My Son” ផងដែរ។

ចាប់ពីឆ្នាំ ២០១១ ដល់ឆ្នាំ ២០១៥ វិទ្យាស្ថានអភិរក្សបេតិកភណ្ឌបានដាក់ពង្រាយអនុវត្តន៍គម្រោងជួសជុលនិងអភិរក្សប៉ម E7 ដែលជាស្ថាបត្យកម្មមួយក្នុងចំណោមស្ថាបត្យកម្ម Kosagrha ដែលមានដំបូលរាងកោងដូចរូបទូក និងនៅរក្សាបានសភាពដើមនៃស្ថាបត្យកម្មរបស់បេតិកភណ្ឌ My Son។ លោក Le Van Minh អ្នកបុរាណវិទ្យាបានអោយដឹងថា៖ “លទ្ធផលធំបំផុតដែលទទួលបានក្នុងរយៈពេល ៤០ ឆ្នាំកន្លងមកនៅ My Son គឺត្រូវនិយាយថា ក្នុងរយៈពេល ១០ ឆ្នាំជាប់ៗគ្នា ចាប់ពីឆ្នាំ ១៩៨០ ដល់ឆ្នាំ ១៩៩០ គឺជាដំណាក់កាលនៃការសង្គ្រោះបេតិកភណ្ឌ។ ពេលវេលាដែលនៅសល់គឺជាពេលវេលាដែលសម្បូរប្រភពធនធាន ដែលល្អប្រសើរជាង ដូច្នេះការជួសជុល My Son កាន់តែមានលក្ខណៈបច្ចេកទេសនិងរឹងមាំជាងមុន”។

អស់រយៈពេលបួនទសវត្សនៃការជួសជុលនិងអភិរក្សបេតិកភណ្ឌ My Son - ảnh 2គម្រោងការជួសជុលនិងអភិរក្សតំបន់ប្រាសាទ My Son 

ដំណើរការបច្ចេកទេស ដំណោះស្រាយអន្តរាគមន៍ចំពោះតំបន់ប្រាសាទ My Son ត្រូវបានអនុវត្តតាមវិធីសាស្រ្តនៃការស្ដារឡើងវិញនូវបុរាណវិទ្យា រួមជាមួយការកំណត់សភាពដើម ពង្រឹងវិធីសាស្ត្រនិងវិទ្យាសាស្ត្រប្រកបដោយប្រសិទ្ធភាពខ្ពស់។ លោក Phan Ho ប្រធានគណៈកម្មាធិការគ្រប់គ្រងបេតិកភណ្ឌវប្បធម៌ My Son បាននិយាយថា ជាមូលដ្ឋាន ទស្សនៈនិងការតំរង់ទិសសម្រាប់ការអភិរក្សនិងការជួសជុលប្រាសាទនានានៅ My Son តែងតែបានអនុវត្តពីសម័យមុននិងនៅតែបន្តមានសុពលភាពបន្តនាពេលបច្ចុប្បន្ន។ លោក Phan Ho បានលើកឡើងថា៖ “បន្ទាប់ពីត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌ពិភពលោកមក My Son មានការផ្លាស់ប្តូរច្រើន។ ដំបូងបង្អស់គឺត្រូវបានការពារ និងអភិរក្សតាមអនុសញ្ញាអន្តរជាតិនិងច្បាប់បេតិកភណ្ឌវៀតណាម។ ទីពីរគឺដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់អ្នកស្រាវជ្រាវ អ្នកវិទ្យាសាស្ត្រ អង្គការជាតិក្នុងនិងក្រៅប្រទេស ក្នុងការស្រាវជ្រាវ ការអភិរក្ស ការជួសជុល ដែលទាក់ទាញចំណាប់អារម្មណ៍របស់ភ្ញៀវជាច្រើនផងដែរ”។

ក្រឡេកមកមើលឡើងវិញនូវដំណើរការជិត ៤០ ឆ្នាំនៃការស្រាវជ្រាវនិងការអនុវត្តដំណោះស្រាយបច្ចេកទេសក្នុងការជួសជុលប្រាសាទនៅ My Son នោះ អ្នកជំនាញខាងបុរាណវិទ្យាជឿថា ជាទូទៅ ប្រជាជនដែលធ្វើការជួសជុលសុទ្ធតែពេញលេញទៅដោយជំនាញវិជ្ជាជីវៈ លក្ខណៈពេញលេញអំពីបច្ចេកទេសនិងការអភិរក្សប្រាង្គប្រា សាទចាមនៅលើដី។ ហេតុដូច្នេះ អាចលុបបំបាត់ការបែកបាក់និងធ្វើអោយប្រសើរឡើង នូវសភាពដើមវិញ ហើយរួមចំណែកលើកកម្ពស់តម្លៃនៃប្រាសាទទាំងនេះអោយក្លាយជាទីតាំងទស្សនាសម្រាប់ទាក់ទាញភ្ញៀវទេសចរតែម្តង។ ក្នុងចំណោមគម្រោងដែលគាំទ្រដោយរដ្ឋាភិបាលនៃបណ្តាប្រទេសនិងអង្គការអន្តរជាតិនានានោះ មានគម្រោងធំៗ មួយចំនួន ដូចជាការកសាងផ្ទះតាំងបង្ហាញ ណែនាំ My Son ឧបត្ថម្ភដោយ JICA (ជប៉ុន); គម្រោងជួសជុល ប្រាង្គប៉ម G ស្ថិតក្នុងកម្មវិធីសហប្រតិបត្តិការត្រីភាគី ដែលវិនិយោគដោយរដ្ឋាភិបាលអ៊ីតាលី UNESCO និងវៀតណាម រួមទាំងគម្រោងអភិរក្ស បេតិកភណ្ឌវប្បធម៌ពិភពលោក ដែលជាតំបន់បេតិកភណ្ឌ My Son ឧបត្ថម្ភដោយរដ្ឋាភិបាលឥណ្ឌា។  លោក Nguyen Thanh Hung ប្រធានមន្ទីរវប្បធម៍ កីឡានិងទេសចរ ណ៍ខេត្ត Quang Nam  បានអោយដឹងថា៖ “ការអភិរក្ស ការជួស ជួលនិងការធ្វើអាជីវកម្មប្រកបដោយនិរន្តរភាពដើម្បីអភិវឌ្ឍទេសចរណ៍ ក៏ដូចជាអំពាវនាវឱ្យមានការវិនិយោគ។ យើងអាចនឹងមានបំណងអំពាវនាវឱ្យមានការវិនិយោគពីអាជីវកម្ម ភ្នាក់ងារទេសចរណ៍និងវិនិយោគិនឯកជនក្នុងកិច្ចសហប្រតិ បត្តិការដើម្បីវិនិយោគក្នុងការធ្វើអាជីវកម្មទេសចរណ៍ប្រកបដោយនិរន្តរភាព នៅក្នុងតំបន់សតិបណ្ដោះអាសន្នក្រៅបេតិកភណ្ឌ”។

មានសំណង់ស្ថាប័ត្យកម្មចំនួនជាង ៧០ ត្រូវចុះខ្សោយ ដូច្នេះការជួសជុលនិងស្តារឡើងវិញ នូវតំបន់ប្រាសាទ My Son ខេត្ត Quang Nam គ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ។ នាពេលអនាគត នៅតែមានកិច្ចការជាច្រើនដែលត្រូវធ្វើដើម្បីបេតិកភណ្ឌវប្បធម៌ពិភពលោក My Son ដែលក្នុងនោះការជួសជុល និងអភិរក្ស រួមទាំងវិធីសាស្ត្របុរាណវិទ្យាគឺជាជំហានដែលមិនអាចខ្វះបាន រួមជាមួយការជួសជុលស្នាដៃស្ថាបត្យកម្ម នៅឯ តំបន់ប្រាសាទ My Son នេះតែម្តង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ