Quang Nam ស្តារនឹងអភិវឌ្ឌ្យបណ្តាប្រភេទសិល្បះប្រពៃណី

Quang Nam ស្តារនឹងអភិវឌ្ឌ្យបណ្តាប្រភេទសិល្បះប្រពៃណី - ảnh 1
​ចម្រៀងBa Trao ភាគកណ្តាល(រូបថត៖ Internet)

(VOVWorld)- ខែត្រ  Quang Nam -ភាគកណ្តាលវៀតណាម-​ជាតំបន់១ក្នុង ចំណោម
បណ្តាតំបន់ដែលបានទទួលជោគជ័យក្នុងការនាំបណ្តាប្រភេទវប្បធម៏ប្រពៃណីមកដល់
នឹងសាធារណះជន។មកដល់ Quang Nam ​មកដល់នឹងវិថីបុរាណ Hoi An  ​ថ្ងៃនេះ​អស់
លោកអ្នកនាងនឹងចាប់ចិត្រយ៉ាងខ្លាំងក្លាដោយបានកំសាន្តបណ្តាប្រភេទសិល្បះប្រពៃណី​
ដែលបានសម្តែងនៅលើចិញ្ចើមថ្នល់បណ្តាផ្លូវវិថីដូចជាសូត្រកំណាព្យ​​ ច្រៀង​​ Choi ជាដើម។         រយះពេលជាង១០ឆ្នាំមុននេះថ្នាក់ដឹកនាំផ្នែកវប្បធម៏ខែត្តQuang Nam បានប្រឈម មុខនឹង
ចំណោទពិបាក១គឺធ្វើយ៉ាងម៉េចដើម្បីបណ្តាប្រភេទសិល្បះប្រពៃណីរស់បាននៅ ក្នុងបរិយា
កាស់នឹងសហគមរបស់ខ្លួនឯង។ប្រជាជន ពិសេសគឺស្រទាប់ជនវ័យក្មេងមិន នៅជក់ចិត្រ
ចំពោះបណ្តាប្រភេទសិល្បះប្រពៃណីទៀតទេ។​បរិមាណទស្សនិកជនដែល ទៅកំសាន្ត
ចម្រៀងChoi ចម្រៀងBa Trao  ​ឬទៅចូលរួមពិធីបុណ្យផ្កា ពិធីសែនព្រេនត្រី​បាឡែនឬពិធី
បុណ្យរាត្រីវិថីបុរាណ​Hoi An​ កាន់តែតិច្ចៗ។​លោក​ Vo Phung នាយក មជ្ឈមណ្ឌលវប្បធម៏
កីឡា​Hoi An​ បានឲ្យដឹងថា៖ថ្នាក់ដឹកនាំខែត្រ នឹងបណ្តាមនុស្ស ប្រកបការងារវប្បធម៏នៅ
Quang Nam បានស្រាវជ្រាវ​រកឃើញនូវវិធានការណ៏ជាច្រើន ដើម្បីស្តារឲ្យរស់ឡើងវិញ
បណ្តាប្រភេទសិល្បះប្រពៃណី។​លោកប្រាប់ឲ្យដឹងថា៖“តាំងពី បណ្តាឆ្នាំ​ទី​៨០​នៃសតវត្ស
ទី​២០​ ដោយវិធានការណ៏​ជាច្រើន​យើងខ្ញុំបានបញ្ចូលបណ្តា ប្រភេទសិល្បះប្រពៃណី
ទៅក្នុងបណ្តាមហោស្រពសិល្បះមហាជន។មុននេះរយះ​៥​ឆ្នាំ​យើងខ្ញុំបញ្ចូលក្នុងសាលា
រៀនតាមរយះកម្មវិធីក្រៅថ្នាក់នឹងបណ្តាទួរទស្សនាពេលរាត្រី។លទ្ធផលគឺគួរឲ្យអំណរ
ណាស់ “។    
     តាមលោកថា៖ក្នុងចំណោមបណ្តាប្រភេទសិល្បះប្រពៃណីរបស់​Quang Nam ចម្រៀង
​Choi ជាប្រភេទសិល្បះដែលក្នុងរយះពេលជាច្រើនឆ្នាំផ្នែកវប្បធម៏ស្មានថាមិន អាចស្តារ
បានឡើយ។​ឆ្នាំ​១៩៩៨ ​ចម្រៀង​Choi ត្រូវបានសម្តែងជាផ្លូវការនៅវិថីបុរាណ​Hoi An​ ។អ្វីៗទាំងអស់បានផ្លាស់ប្តូរទាំងស្រុង។លោកVo Phung បន្តទៀតថា៖”មុននេះមាន តែប្រជាជនចូលរួមគឺមិនគ្រប់គ្រាន់ដើម្បីធ្វើឲ្យចម្រៀង​ Choi រស់ឡើងវិញបានឡើយ។​តែ​ពេលដែលយើងខ្ញុំបញ្ចូលទៅក្នុងកម្មវិធីរាត្រីវិថីបុរាណ  ទស្សនិកជនមកកំសាន្តយ៉ាង
ច្រើនណាស់។​ដល់ឥឡូវនេះ ចម្រៀង​ Choi ត្រូវបានសម្តែងជារៀងរាល់រាត្រី នៅក្នុងពិធី
បុណ្យទាន​ បុណ្យចូលឆ្នាំថ្មី។នាឆ្នាំ​២០១១​យើងខ្ញុំបានយកចម្រៀង​ Choi ទៅចូលរួមពិធី
បុណ្យ “រស្មីលើដែនដី”នៅប្រទេសអ៊ីតាលី”។     
   

Quang Nam ស្តារនឹងអភិវឌ្ឌ្យបណ្តាប្រភេទសិល្បះប្រពៃណី - ảnh 2
ភ្ញៀវទេសចរកំសាន្តចម្រៀង​​ Choi(រូបថត៖Internet)

នាសព្វថ្ងៃបណ្តាកម្មវិធីសម្តែងសិល្បះប្រពៃណី​ដែលក្នុងនោះមានចម្រៀង​ Choi បាន
ក្លាយទៅ ចំណីស្មារតី​ដែលមិនអាចខ្វះចំពោះភ្ញៀវទេសចរជាច្រើននាក់​ ពេលមកទស្ស
នា​Hoi An​ បានឡើយ។កំលាំងរស់ខ្លាំងក្លារបស់បណ្តាប្រភេទសិល្បះប្រពៃណីនៅ​Hoi An​ គឺដោយសារវាបានសម្របទៅក្នុងការរស់នៅសម័យ។ដោយហេតុនេះបណ្តាពិធី បុណ្យ
សហគមរបស់Quang Nam នាសព្វថ្ងៃបានមានកំលាំងទាក់ទាញចំពោះប្រជាជន។
លោក​Dinh Hai​​ -​នាយកមន្ទីវប្បធម៏កីឡានឹងទេសចរ​ខែត្រ​Quang Nam បានបញ្ជាក់ថា៖ “ក្នុងការពិតជាក់ស្តែង​បណ្តាសកម្មភាពវប្បធម៏សិល្បះដែលក្នុងនោះមាន​ពិធីបុណ្យផង មានកំលាំងទាក់ទាញជានិច្ច។យើងខ្ញុំចាត់ទុកថា៖នាំពិធីបុណ្យមកដល់នឹងសហគម។រដ្ឋជាអ្នកគ្រប់គ្រង ណែនាំដើម្បីពិធីបុណ្យបំរើសហគម។​បើបានដូច្នេះប្រសិទ្ធភាព​ កំលាំង បញ្ចុះបញ្ចូលនឹងធំជាង នឹងមានអត្តសញ្ញាណវប្បធម៏សហគម”។ ការងារស្តារនឹងបណ្តែតកំលាំងរស់ខ្លាំងឲ្យបណ្តាប្រភេទសិល្បះប្រពៃណីទាមទារ
ឲ្យមានរយះពេលយូរអង្វែង​នឹងទឹកចិត្រស្រឡាញ់របស់បណ្តាមនុស្សប្រកបការងារ វប្បធម៏​នឹងប្រជាជនQuang Nam ។ពីព្រោះគេគ្រប់រូបយល់ថា៖ការស្តារ​ការអភិវឌ្ឌ្យវប្បធម៏ ប្រពៃណី នឹងទាក់ទាញភ្ញៀវទេសចរក្នុងនឹងក្រៅប្រទេសមកដល់នឹង​​​Hoi An មកដល់នឹង Quang Nam ឲ្យកាន់តែច្រើនថែមទៀត។​ប្រការនេះ១ចំណែកគឺដើម្បីការរស់នៅ។ក៏ប៉ុន្តែ​ជាងនេះទៀត នោះគឺមោទនភាពរបស់ប្រជាជននៅទឹកដីQuang Nam ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ